បរទេស៖ ក្រុមអ្នកសង្កេតការណ៍នយោបាយ បានសម្តែងការព្រួយបារម្ភថា ការតវ៉ាដែលបង្កឡើងដោយការបរាជ័យរបស់មេដឹកនាំ Move Forward លោក Pita Limjaroenrat ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់សម្រាប់តំណែងនាយករដ្ឋមន្ត្រីអាចនឹងក្លាយទៅជាហិង្សា។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Gothom Arya សាស្ត្រាចារ្យនៅវិទ្យាស្ថានសិទ្ធិមនុស្ស និងសិក្សាសន្តិភាព...
បរទេស៖ លោក Pita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះទៅមុខ ឬ Move Forward និងជាបេក្ខជននាយករដ្ឋមន្ត្រី បានអំពាវនាវដល់សាធារណជនឱ្យជួយលោកនិងគណបក្សរបស់លោក ឱ្យ”ផ្លាស់ប្តូរបេះដូងសមាជិកព្រឹទ្ធសភា” ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា កាលពីថ្ងៃសុក្រ ប្រទេសឥណ្ឌា បានចាប់ផ្តើមបាញ់បង្ហោះយានអវកាស ដោយទទួលបានជោគជ័យទាំងស្រុង នូវបេសកកម្មសម្រាប់ការរុករកតាមច័ន្ទគតិទី៣ របស់ខ្លួនឈ្មោះថា Chandrayaan-3 ដើម្បីធ្វើការចុះចត និងរុករកនៅលើផ្ទៃព្រះចន្ទ្រ នៅក្នុងគោលបំណងក្លាយជាប្រទេសទី៤ដែលបានចុះចតយានអវកាសនៅលើឋាននេះ ។ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បានឲ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន ទើបតែបានទទួលនូវកញ្ចប់ថវិកាជំនួយថ្មីមួយ ដែលមានទំហំប្រមាណជា៣,៨៧ពាន់លានដុល្លារពីដៃគូរបស់ខ្លួនជាច្រើន សម្រាប់កម្មវិធីនិងគម្រោងស្តារប្រទេសឡើងវិញ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Serhiy Marchenko បានបញ្ជាក់ថា ក្នុងចំណោមនោះទឹកប្រាក់ដែលមានទំហំប្រមាណជា២,៦ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ក្នុងកិច្ចការងារស្តារហេដ្ឋារចនាសម្ព័ន្ធធំៗ ប្រមាណជា១៦០លានដុល្លារសម្រាប់ការងារជំនួយមនុស្ស។ រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា កម្មវិធី នៃការកសាងឡើងវិញយ៉ាងឆាប់រហ័សគឺជាអាទិភាពសំខាន់ សម្រាប់រដ្ឋាភិបាល ព្រោះថាវារួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេស និងបង្កើតជីវភាពរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនរបស់ខ្លួន។ គួរឲ្យដឹងឌែរថារដ្ឋាភិបាលអ៊ុយក្រែន បានប៉ាន់ប្រមាណថា ការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញបាននិយាយថា ប្រធានាធិបតីតួគីលោក Vladimir Putin អាចនឹងបំពេញទស្សកិច្ច នៅក្នុងប្រទេសតួគី នៅសប្តាហ៍ក្រោយហើយ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួលោក Erdogan បានបញ្ជក់ថាមកទល់ពេលនេះតួគី កំពុងត្រៀមខ្លួនក្នុងការទទួលស្វាគមន៍វត្តមានរបស់លោក Putin ហើយប្រធានបទសំំខាន់ ដែលនឹងត្រូវលើកយកមកពិភាក្សានោះ មានដូចជាបញ្ហានាំចេញគ្រាប់ធញ្ញជាតិ តាមដែនសមុទ្រខ្មៅនិងបញ្ហាផ្សេងៗផង។ គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសតួគី...
បរទេស៖ ប្រទេសរុស្សី បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត ទី៥របស់ប្រទេសចិន ជាលើកដំបូងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង រវាងប្រទេសទាំងពីរក្នុងការជុំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមកចុងក្រោយនេះ។ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញ ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិនបានបង្ហាញថា ចំណូលដែលបានមកពីពាណិជ្ជកម្មរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានកើនឡើងដល់កំណត់ត្រាក្នុងអំឡុងខែមករាដល់ខែមិថុនា ដោយឈានដល់១១៤,៥ពាន់លានដុល្លារ។ តួលេខនេះមានការកើនឡើង៤០,៦ភាគរយធៀបនឹងឆ្នាំមុន ហើយបានធធ្វើឲ្យរុស្ស៊ី ឈានចូលក្នុងបញ្ជីដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំរបស់ចិន ជាលើកដំបូង នៅពីក្រោយសហរដ្ឋអាមេរិក ៣២៧,២ ពាន់លានដុល្លារ ជប៉ុន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា អ្នកការទូតកំពូលមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានខ្វែងគំនិតគ្នាសម្រាប់ដោះស្រាយរឿងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងសង្គ្រាមរុស្ស៊ីនៅ អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃសុក្រនៅទីក្រុងហ្សាការតា ។ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងសមុទ្រចិនខាងកើត និងភាគខាងត្បូង ដែលប្រទេសចិន...
បរទេស៖ ភ្នាក់ងារសម្ងាត់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ម្ចាស់កាបូបកូកាអ៊ីនដែលទុកក្នុងកាបូបក្នុងសេតវិមាន នៅដើមខែនេះនៅតែមិនស្គាល់អត្តសញ្ញាណនៅឡើយ ហើយបើតាមសេចក្តីរាយការណ៍ថា ក្រុមស៊ើបអង្កេតបានបិទករណីនេះដោយសារតែខ្វះភស្តុតាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សេវាសម្ងាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនមានវីដេអូតាមដានដែលបានរកឃើញ ដែលផ្តល់ការដឹកនាំស៊ើបអង្កេត ឬមធ្យោបាយផ្សេងទៀតសម្រាប់អ្នកស៊ើបអង្កេត ដើម្បីឈានទៅកំណត់ថា អ្នកណាអាចដាក់សារធាតុដែលបានរកឃើញនៅក្នុងតំបន់នេះ នោះទេ” ។ ទីភ្នាក់ងារនេះបានបន្ថែមថា ការធ្វើតេស្តមន្ទីរពិសោធន៍...
ម៉ានីល៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសហ្វីលីពីន នឹងបំប្លែងទ្រព្យសម្បត្តិព្រហ្មទណ្ឌទូទាំងប្រទេសទៅជាដីស្រែចម្ការ ហើយបណ្តុះបណ្តាលអ្នកទោសឱ្យដាំដំណាំកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហារ។ គម្រោងនេះមានឈ្មោះថា គំនិតផ្តួចផ្តើមកំណែទម្រង់ សម្រាប់បរិស្ថានប្រកបដោយនិរន្តរភាព សម្រាប់សន្តិសុខស្បៀង (RISE) មានគោលបំណងប្រើប្រាស់ និងស្តារឡើងវិញនូវដីបង្កបង្កើនផលនៅក្នុងពន្ធនាគារ និងកសិដ្ឋានព្រហ្មទណ្ឌទូទាំងប្រទេស ដើម្បីជំរុញផលិតកម្មស្បៀងឆ្ពោះទៅរកសន្តិសុខស្បៀង និងនិរន្តរភាព។ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos បានឲ្យដឹងក្នុងពិធីចុះហត្ថលេខាលើគម្រោងរួមនៅវិមានប្រធានាធិបតីថា “គំនិតផ្តួចផ្តើមនេះ...
វីយែន៖ អង្គការ នៃប្រទេសនាំចេញប្រេង (OPEC) បានព្យាករណ៍ថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង ២,២៥ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៤ ដែលជាកំណើនប្រចាំឆ្នាំ ២,២ ភាគរយ ដូចដែលការរំពឹងទុក “កំណើនសេដ្ឋកិច្ចសកលដ៏រឹងមាំ ចំពេលមានការបន្តធ្វើឱ្យប្រសើរឡើងនៅក្នុង ប្រទេសចិន នឹងបង្កើនការប្រើប្រាស់ប្រេង។ នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនសម្រាប់ខែកក្កដា អង្គការ OPEC បានឲ្យដឹងថា ខ្លួនរំពឹងថា តម្រូវការប្រេងពិភពលោក...