បរទេស៖ ប៉ូលិសរប់សប្រទេសថៃ បានដាក់ការចោទប្រកាន់ឃាតកម្មគិតទុកជាមុន ប្រឆាំងនឹងជនសង្ស័យសំខាន់ក្នុងករណីឃាតកម្មលើឈ្មួញកណ្តាលអចលនទ្រព្យជនជាតិអាល្លឺម៉ង់មួយរូប ដោយកាត់សាកសពជាកង់ ញាត់ចូលធុងទឹកកក នៅខេត្តឈុនបុរី។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គស្នងការរងនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Surachate Hakparn បាននិយាយកាលពីថ្ងៃសុក្រថា ជនជាតិអាល្លឺម៉ង់ ឈ្មោះ Olaf...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមស្តីពី អូស្ត្រាលីដើម្បីអនាគតអាស៊ាន (Aus4ASEAN Futures Initiatives) បានផ្ដល់ផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជនរបស់អាស៊ាន និងអូស្ត្រាលី ។ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្រ្តាលី នាថ្ងៃទី១៣ កក្កដា អាស៊ានបានកោតសរសើរចំពោះវឌ្ឍនភាពគន្លឹះសំខាន់ៗ ដែលបានផ្តល់ជូនក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី (CSP)...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងលើកទឹកចិត្តនូវែលសេឡង់ ផ្ដល់ការគាំទ្របន្ថែមទៀត ចំពោះសហគ្រាសមីក្រូធុនតូច និងមធ្យម ពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ឱ្យកាន់តែរឹងមាំ មានភាពប្រកួតប្រជែង និងអាចសម្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ រួមមានតាមរយៈការអនុវត្តផែនការការងារទី៤ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ក្រុមទាហានចំនួន៩នាក់បានស្លាប់នៅក្នុងការវាយប្រហារមួយ នៅក្នុងតំបន់យោធភូមិភាគខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន ។ ទីភ្នាក់ងារសារព័ត៌មាន Inter-Services Public Relations របស់យោធាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការវាយប្រហារនេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធ នៅគ្រាដែលក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធ ដ៏ខ្លាំងក្លាមួយក្រុមបានវាយប្រហារទៅលើក្រុមយោធភូមិភាគ Zhob នៃខេត្តខាងលើ...
ភ្នំពេញ៖សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើការរៀបចំប្រឡងបញ្ចប់ការសិក្សា កម្រិតបរិញ្ញាបត្រ ការអប់រំឧត្តមសិក្សា និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាន់ទី១៩ មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម និងកម្រិតបរិញ្ញាបត្រជំនាន់ទី២០ និងកម្រិតបរិញ្ញាបត្ររងជំនាន់ទី២២ ទាំងអស់ នៃមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ទេសចរណ៍និងបដិសណ្ឋារកិច្ច សេដ្ឋកិច្ចនិងវិទ្យាសាស្រ្តកសិកម្ម សិល្បៈ មនុស្សសាស្រ្ត និងភាសា៕
រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា សម្ភារៈសំខាន់ៗ សម្រាប់អង្គភាពថាមពលទី៣ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Xudapu ហៅកាត់ថា (NPP) ដែលជាគម្រោងសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់ប្រទេសចិន និងប្រទេសរុស្ស៊ី បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសចិន ដោយចេញពីទីក្រុង Volgodonsk នៅក្នុងតំបន់ Rostov របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ ។ គួរបញ្ជាក់ថា...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន n-tv បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាល្លឺម៉ង់អនាមិកដែលមិនបញ្ចេញអត្តសញ្ញាណថា ប្រទេសអាល្លឺម៉ង់នឹងសាងសង់រោងចក្រថែទាំជួសជុលរថក្រោះសម្រាប់អ៊ុយក្រែន នៅលើទឹកដីរបស់ខ្លួន ហើយអាចបន្ថែមកន្លែងមួយផ្សេងទៀតនៅក្នុងប្រទេសលីទុយអានី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចចិត្តនេះក៏ត្រូវបានរាយការណ៍ដោយកាសែត Handelsblatt ដែលផ្សាយថា ទីក្រុងប៊ែកឡាំងបានបោះបង់ចោលគំនិតមួយ បានយល់ព្រមកាលពីខែមេសា ដើម្បីបង្កើតមជ្ឈមណ្ឌលបែបនេះសម្រាប់ការខូចខាតផ្នែករឹងយោធារបស់អ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញ។ យោងតាមអត្ថបទនៅលើគេហទំព័រ...
ប៉េកាំង៖ អ្នកជំនាញក្នុងក្រុមការងារបច្ចេកទេស នៃទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) បានឲ្យដឹងថា លោកមានការខកចិត្ត ចំពោះរបាយការណ៍ថ្មីៗនេះ របស់ទីភ្នាក់ងារស្តីពីផែនការរបស់ប្រទេសជប៉ុន សម្រាប់ការបោះចោលទឹកកខ្វក់នុយក្លេអ៊ែររបស់ខ្លួន។ លោក Liu Senlin អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានថាមពលអាតូមិកចិន ដែលបានចូលរួមនៅក្នុងការងារវាយតម្លៃរបស់ IAEA បានឲ្យដឹងថា របាយការណ៍ ស្តីពីសុវត្ថិភាព នៃការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរ ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីមា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាទន្ទឹងរង់ចាំការបញ្ចប់ និងដំណើរការទាន់ពេលវេលា របស់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពនៃការពង្រីកផ្លូវនេះមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នាថ្ងៃទី១៣ កក្កដា អាស៊ានស្វាគមន៍ការចូលរួមរបស់ឥណ្ឌាក្នុងតំបន់ តាមរយៈគោលនយោបាយឆ្ពោះមកទិសខាងកើត...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញបញ្ជាឱ្យផ្អាក ការធ្វើដំណើរតាមផ្លូវសមុទ្រ បណ្តោះអាសន្ន ដោយសារធាតុអាកាសប្រែប្រួលបណ្ដាលឱ្យ មានរលកសមុទ្រខ្ពស់ៗ ៕ សូមស្ដាប់ការលើកឡើងរបស់លោក អភិបាលខេត្ត៖