បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងចូលរួមជាមួយមេដឹកនាំណាតូ ផ្សេងទៀត ក្នុងប្រទេសលីទុយអានី នៅថ្ងៃអង្គារនេះ ដើម្បីរំលឹកសម្ព័ន្ធភាពនេះដែលកំពុងផ្តោតលើអ៊ុយក្រែន ដើម្បីឱ្យយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ចិន និងរុស្ស៊ី នៅក្នុងតំបន់អាស៊ី ដែលជប៉ុនមើលឃើញថា ជាការគំរាមកំហែងដល់សន្តិសុខពិភពលោក។ យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ Japan Today នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសជប៉ុន បានចេញមកធ្វើការប្រឆាំង ទៅនឹងផែនការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូង នៅក្បែរទៅនឹងកោះដែនជម្លោះរវាងគ្នាដោយនិយាយថាវាគឺជារឿងគួរឲ្យសោកស្តាយបំផុត។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសជប៉ុនបានបន្ថែមទៀតថា ខ្លួនបានធ្វើការកោះហៅមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង រួចរាល់ផងដែរដើម្បីបង្ហាញ នូវការមិនពេញចិត្តលើកនេះ។ ក្រសួងបានសរសេរបន្តទៀតថា ៖ ដែនកោះ Takeshima គឺជាទឹកដីដែលមានដើមកំណើតរបស់ប្រទេសជប៉ុន ដែលមិនអាចប្រកែកបាន ដោយផ្អែកលើអង្គហេតុប្រវត្តិសាស្ត្រ...
នីហ្សេរីយ៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា អាជ្ញាធរសុខាភិបាលរបស់ប្រទេសនីហ្សេរីយ៉ា បានប្រកាសពីការផ្ទុះឡើង នៃជំងឺខាន់ស្លាក់កាលពីថ្មីៗនេះ មួយខែបន្ទាប់ពីជំងឺនេះបានសម្លាប់ក្មេងអាយុ ៤ ឆ្នាំក្នុងរដ្ឋធានី Abuja របស់ប្រទេសនេះ ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនីហ្សេរីយ៉ា (NCDC) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះឡើងជាច្រើនបានកើតឡើងនៅទូទាំងប្រទេសចាប់តាំងពីចុងឆ្នាំមុន ជាមួយនឹងករណីដែលបានបញ្ជាក់ចំនួន ៧៩៨ ករណីគិតត្រឹមខែមិថុនា...
បរទេស៖ បណ្តាអង្គការមនុស្សធម៌ កាលពីថ្ងៃសុក្របានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមដ៏ចម្រូងចម្រាសដល់អ៊ុយក្រែន ដោយក្រុមអង្គការទាំងនោះ បានលើកឡើងពីគ្រោះថ្នាក់យូរអង្វែងដែលបង្កឡើងដោយអាវុធដែលបន្សល់ទុក នូវគ្រាប់បែកមិនទាន់ផ្ទុះ។ យោងតាមសារព័ត៌មាន Japan Today ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Baptiste Chapuis នៃអង្គការជនពិការអន្តរជាតិ – មនុស្សធម៌ និងការដាក់បញ្ចូល (HI)...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Hoang Xuan Chien បានប្រាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងសប្តាហ៍នេះថា វៀតណាមប្តេជ្ញារក្សា និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដោយមិនគិតពីការផ្លាស់ប្តូរកាលៈទេសៈអន្តរជាតិឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍របស់វៀតណាម រូបនេះបានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក...
បរទេស ៖ តួលេខស្រាវជ្រាវថ្មីដែលធ្វើឡើងដោយ The Pew Research បានបង្ហាញថាពលរដ្ឋអាមេរិក ត្រឹមតែ៣ភាគរយប៉ុណ្ណោះបានបង្ហាញថា ពួកគេចង់បានប្រធានាធិបតីដែលមានវ័យចាស់ខ្លាំងសម្រាប់អាណត្តិក្រោយនេះ។ យោងតាមការតួលេខដែលត្រូវបានយកមកចេញផ្សាយដោយ RT បានបង្ហាញដែរថា៣ភាគរយ នៃពលរដ្ឋអាមេរិក ដែលចង់បានប្រធានាធិបតីមកធ្វើការនៅការិយាល័យប្រធានាធិបតី Oval office នោះគួរតែជាបុគ្គលដែលមានវ័យយ៉ាងហោចណាស់៧០ឆ្នាំឡើងទៅខណៈដែលលោកប្រធានាធិបតីបច្ចុប្បន្ប Joe Biden មានវ័យ៨០ឆ្នាំហើយគូប្រជែងរបស់លោកគឺលោក Donald Trump...
បរទេស ៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានអះអាងកាលពីថ្ងៃសុក្រម្សិលមិញថា ប្រទេសរុស្សី មិនដែលបដិសេធឬរារាំងបំណងចង់ចរចា ពីសំណាក់ប្រទេសអ៊ុយក្រែន ឡើយដើម្បីកិច្ចព្រមព្រៀងសន្តិភាព។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ក្នុងនោះលោកប្រធានាធិបតីបេឡារូស ដែលជាអ្នកសម្របសម្រួលដ៏សំខាន់ម្នាក់ផងបានលើកឡើងថា ការចរចាដើម្បីកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរនឹងអាចធ្វើឡើងឆាប់ៗ នៅរដូវស្លឹកឈើជម្រុះឬពីខែកញ្ញាដល់ខែធ្នូខាងមុខនេះហើយ។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសរុស្សី លោក Peskov ក៏បានលើកឡើងទៀតដែរថា ៖...
បរទេស ៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន លោក Colin Kahl កាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកលើងថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន មិនបានសប្បាយចិត្តនោះទេចំពោះលទ្ធផល នៃការវាយបករបស់យោធាអ៊ុយក្រែន ទៅលើដែនបន្ទាត់ការពាររបស់រុស្សី។ យោងតាមការចេញផ្សាយរបស់ RT លោកបានបន្តថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការផ្កត់ផ្គង់អ៊ុយក្រែន ជាមួយនឹងអាវុធជាច្រើនគឺបានត្រឹមតែជាផ្នែកមួយ នៃការខកចិត្តទៅវិញចំពោះលទ្ធផលដែលបានមកពីធ្វើការសង្ក្រាមប្រឆាំងនឹងរុស្សី។ ថ្លែងការណ៍ភ្លាមៗ បន្ទាប់ពីសេតវិមានបានប្រកាសថាលោកប្រធានាធិបតី Joe Biden...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានលើកឡើងថា សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជា រំពឹងនឹងទទួលបានរំហូរវិនិយោគផ្ទាល់ពីបរទេស បន្ដងើបឡើងក្នុងរង្វង់ ១១.៨% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស-GDP)។ យោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្ដថវិកា ឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ឱនភាពគណនីចរន្ដ ត្រូវបានព្យាការថា នឹងបន្ដរួមតូចមកវិញ...
បរទេស៖ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានចោទប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីថា បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការផ្ទេរយន្តហោះគ្មានមនុស្សបើករបស់រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ទៅកាន់ទីក្រុងមូស្គូ ដែលយោធានៅពេលនោះបានប្រើដើម្បីវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន ម្តងហើយម្តងទៀត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា មហាអំណាចទាំងបីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ បានរំលោភលើកាតព្វកិច្ចក្រោមដំណោះស្រាយលេខ ២២៣១...