ភ្នំពេញ ៖ តាមរយៈកិច្ចសម្ភាសន៍ ពិសេស របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ជាមួយគណបក្សធម្មាធិបតេយ្យ ដែលមានលោកស្រី ពោធិតី សាវត្ថី ជាមេបក្សនឹងចូលរួមលុបបំបាត់ អំពើពុករលួយ នៅក្នុងសង្គមជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលជាប់ឆ្នោត ក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងឈានចូលមកដល់ នាថ្ងៃ២៣ កក្កដាខាងមុខនេះ ។...
ដាកា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ថា អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ (DGHS) បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានកត់ត្រាករណី នៃជំងឺគ្រុនឈាមចំនួន៦៧៨ករណី បន្ថែមទៀត គិតពីថ្ងៃអង្គារ ដែលជាចំនួនខ្ពស់បំផុត នៅក្នុងរយៈពេល១ថ្ងៃ បើគិតមកទល់ពេលនេះ ។ នៅក្នុងរយៈពេល២៤ម៉ោង ចុងក្រោយគិតត្រឹមម៉ោង៨និង០០ព្រឹកម៉ោង ក្នុងស្រុកថ្ងៃអង្គារ...
ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំកំពូល តាមប្រព័ន្ធ អ៊ីនធឺណិត កាលពីថ្ងៃអង្គារ បានបញ្ជាក់ឡើងវិញ នូវការរួបរួម នៃអង្គការក្នុងតំបន់ ក្រោមការដឹកនាំ របស់ពួកគេ និងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ កាន់តែខ្លាំងឡើង ក្នុងចំណោមសមាជិក ដោយមេដឹកនាំ របស់ពួកគេ បានសម្តែងការរិះគន់ ចំពោះទណ្ឌកម្មរបស់លោកខាងលិច។ នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ...
បរទេស៖ អគ្គលេខាបក្សរបស់ប្រទេសវៀតណាម គឺលោក ង្វៀន ភូទ្រុង បានស្នើឱ្យគណៈកម្មាធិការមជ្ឈិមយោធា និងក្រសួងការពារជាតិ ឱ្យបន្តសកម្មក្នុងគ្រប់ភារកិច្ច ដើម្បីការពារមាតុភូមិយ៉ាងម៉ឺងម៉ាត់ ក្នុងគ្រប់ស្ថានការណ៍ ខណៈដែលលោកបានដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃចន្ទនៅទីក្រុងហាណូយ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យការងារ របស់គណៈកម្មការក្នុងរយៈពេល ប្រាំមួយខែដើមឆ្នាំនេះ...
តូក្យូ៖ ប្រទេសជប៉ុន និងសហភាពអឺរ៉ុប បានពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនៃ semiconductors ក្នុងគោលបំណងការពារខ្លួនពីការ ដួលរលំនៃសង្រ្គាមបច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក និងចិនដែលកាន់តែខ្លាំងឡើង។ រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Yasutoshi Nishimura និងស្នងការអឺរ៉ុប សម្រាប់ទីផ្សារផ្ទៃក្នុង Thierry Breton បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់...
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងថា ការរួមចំណែកពីប្រទេសកាណាដា ជាមួយនឹងប្រទេសជាមិត្តដទៃទៀត នឹងធ្វើឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានមីននៅឆ្នាំ២០២៥»។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ទេសរដ្ឋមន្រ្តី លី ធុជ។ នាឱកាសអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរខួបលើកទី ១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង កាណាដា-កម្ពុជា...
លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំលើកទី២៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃ រដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ នៅក្រុងប៉េកាំងកាលពីរសៀលថ្ងៃទី៤ ខែកក្កដា។ លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ន ស្ថានការណ៍ពិភពលោក មានភាពស្មុគស្មាញនិងប្រែប្រួលយ៉ាងខ្លាំង សង្គមមនុស្សជាតិបានប្រឈមមុខ នឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ គឺជាចរន្តយុគសម័យដែលមិនអាចរារាំងបានទេ។...
ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ថា យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃអង្គារបានឲ្យដឹងថា នៅក្នុងចំណោមប្រជាជនចំនួន ២,៣លាននាក់ ដែលរស់នៅក្នុងប្រជុំកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយពឹងផ្អែកលើមហាសមុទ្រសម្រាប់រកអាហារ និងប្រាក់ចំណូល ដោយមនុស្សជាច្រើនទាំងនោះ មានការព្រួយបារម្ភចំពោះផែនការ របស់ប្រទេសជប៉ុនក្នុងការបង្ហូរទឹកកាកសំណល់ នៃវិទ្យុសកម្មជាង ១លានតោន ចូលទៅក្នុងសមុទ្រ ។ គេបានដឹងថា...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសលោកបានដាក់ ពាក្យស្នើសុំបង្កើតច្បាប់ថ្មីមួយ ដែលអាចដាក់ពិន័យចំពោះពលរដ្ឋជាយុវជន ក្នុងការចូលរួមរាល់កុបកម្មនានា និងជាពិសេសកុបកម្មដែលកំពុងបន្តកើនឡើងខ្លាំង នៅក្នុងប្រទេសពេលនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា សកម្មភាពធ្វើបាតុកម្មដោយហិង្សា បានបន្តកើតឡើងនៅក្នុងប្រទេសបារាំង អស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយក៏វាបានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់បារាំងនោះដែរ។ គិតត្រឹមថ្ងៃសុក្រកន្លងមក ពលរដ្ឋបារាំងដែលត្រូវបានចាប់ឃាត់ខ្លួន ពីបាតុកម្មដោយហិង្សាទូទាំង...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំ «យុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ» ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឲ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នាថ្ងៃទី៤ កក្កដា បានឲ្យដឹងថា យុទ្ធនាការនេះ នឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ...