បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ The VOA News បានឲ្យដឹងថា ការវាយប្រហារដោយដ្រូន ពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល ទៅលើតំបន់ West Bank កាលពីព្រឹកព្រលឹមថ្ងៃចន្ទ បានធ្វើឲ្យជនជាតិប៉ាឡេស្ទីន ស្លាប់កើនឡើងដល់៨នាក់ និងរបួសមនុស្ស ៥០នាក់មកហើយ ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ប្រតិបត្តិការវាយលុយទាំងរំលងអាធ្រាត្រ ទៅលើទីតាំងស្នាក់នៅ...
ភ្នំពេញ ៖ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរធ្លាប់រស់នៅក្រៅប្រទេស(បារាំង)អស់ជាច្រើនទសវត្សលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលនៅឆ្នាំនេះមានវ័យ៨០ឆ្នាំប្លាយហើយនោះ បានសន្យាថា នៅពេលឈ្នះឆ្នោត នឹងបង្កើតទីសម្រាកបោះតង់របស់រដ្ឋ ដើម្បីទុកជាកំសាន្តនៅគ្រប់តំបន់ទេសចរណ៍ ឲ្យដូចទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោក ។ ក្នុងចំណោមគោលនយោបាយទាំងជិត១០ចំណុចរបស់គណបក្សដាក់ចេញ គឺវិស័យទេសចរណ៍ ត្រូវបានលោក ម៉ម សូណង់ដូក៏ផ្តល់អាទិភាពសំខាន់មួយផងដែរ ដោយលោកសន្យាថា នឹងបង្កើនវិសាលភាពបន្ថែមពីលើប្រភេទទេសចរណ៍វប្បធម៌បច្ចុប្បន្ន ដោយផ្តល់ឲ្យអ្នកទេសចរ ទាំងក្នុងស្រុកនិងក្រៅស្រុកនូវកញ្ចប់ផលិតផលថ្មីដែលមានសក្តានុពល ដូចជា...
តូក្យូ៖ ទីភ្នាក់ងារព័តមាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា ស្ថានទូតប៉ូឡូញ ប្រចាំនៅក្នុងប្រទេសជប៉ុន និងក្រុមហ៊ុនដេញថ្លៃសិល្បៈ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានឱ្យដឹងថា រូបគំនូរ ដ៏មានតម្លៃដែ១ផ្ទាំងត្រូវបានលួចពីពួកអភិជនប៉ូឡូញ នៅក្នុងឆ្នាំ១៩៤០ ដោយពួក NAZI អាល្លឺម៉ង់ ត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន ហើយបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសប៉ូឡូញ វិញ ។ ទន្ទឹមនឹងនេះដែរ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូទ្រីស លោក កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការព្រមានថាអឺរ៉ុប ត្រូវតែដាច់ខាតធានាឲ្យបានច្បាស់ថា គោលការណ៍ច្បាប់ ជាមូលដ្ឋានត្រូវបានអនុវត្តជាក់លាក់ ប្រសិនពួកគេនឹងសម្រេចចិត្ត ប្រើប្រាស់លុយនិងទ្រព្យសម្បត្តិរបស់ប្រទេសរុស្សី ដែលត្រូវបានបង្កកកន្លងមក។ យោងតាមការចេញផ្សាយរបស់ RT លោក Schallenberg បានសង្កត់ធ្ងន់ទៀតដែរថា ៖ គ្រប់សកម្មភាពនិងការសម្រេចចិត្ត ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្សី គឺត្រូវតែធ្វើឡើងដោយមិនមានភាពចន្លោះ ប្រហោងតាមផ្លូវច្បាប់នោះឡើយ។ លោកបន្តថា...
បរទេស ៖ មន្ត្រីជាន់ខ្ពស់របស់សហគមអឺរ៉ុប លោក Didier Reynders កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការបង្ហាញនូវតួលេខចុងក្រោយស្តីអំពីទំហំលុយ និងទ្រព្យសម្បត្តិទាំងអស់របស់រុស្សី ដែលត្រូវបានសមាជិកនិងប្លុកបានបង្កកទុកនាពេលកន្លងមក។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ទ្រព្យសម្បត្តិនិងប្រាក់ទុនបម្រុងទាំងឡាយ របស់រុស្សី គិតចាប់តាំងតែពីការធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន មកវាមានទំហំកើនឡើងទៅដល់២០៧ពាន់អឺរ៉ូ ឬត្រូវជា២២៦ពាន់លានដុល្លារ។ ប្រភពដដែលបានបន្តទៀតថា លើសពិនេះផងដែរគណកម្មការកំពូលរបស់អឺរ៉ុប បាននឹងកំពុងពិភាក្សាគ្នាក្នុងការប្រើប្រាស់ កញ្ចប់ថវិកាបង្កកទាំងនោះដែលរួមមានទាំងលុយរបស់ធនាគារ...
បរទេស ៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev កាលពីថ្ងៃម្សិលមិញបានលើកឡើងថា ប្រទេសរុស្ស៊ី ទាមទារឱ្យមានការគោរពចំពោះការព្រួយបារម្ភផ្នែកសន្តិសុខរបស់ខ្លួនទាក់ទងនឹងអង្គការណាតូ ប៉ុន្តែគ្មានចេតនា ឬសមត្ថភាពក្នុងការទប់ស្កាត់ប្លុកយោធាដែលដឹកនាំដោយអាមេរិកឡើយ។ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកំពូលរូបនេះ ក៏បានបដិសេធជាមួយនឹង អត្ថបទចេញផ្សាយមួយកាលពីថ្ងៃអាទិត្យប្រឆាំង នឹងគំនិតដែលថារុស្ស៊ី បានគិតគូរខុសអំពីការប៉ុនប៉ង របស់ខ្លួនដើម្បីការពារការពង្រីកឥទ្ធិពល របស់ណាតូ ទៅក្នុងអ៊ុយក្រែន ដែលនេះជាហេតុបណ្តាលឱ្យទាំងប្រទេសហ្វាំងឡង់...
តាកែវ៖ លោក ប៊ិន ឈិនប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងក្រុមការងារការិយាល័យបោះឆ្នោត នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ការជួបសំណេះសំណាលនេះ ក៏មានការចូលរួមអមដោយ ថ្នាក់ដឹកនាំខេត្ត ស្រុក ព្រមទាំង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា គណនី Tiktok ផ្លូវការរបស់ សម្ដេចគឺមានតែមួយគត់ ដែលមានសញ្ញាធិកខៀវ(Tick) បញ្ជាក់ទទួលស្គាល់ជាផ្លូវការពីក្រុមហ៊ុន tiktok ជាមួយនឹងតំណ (Link) https://www.tiktok.com/@hunsenofcambodia ៕
បរទេស៖ ការខាតបង់ផ្នែកសេដ្ឋកិច្ច កំពុងកើនឡើងក្នុងប្រទេសបារាំង បន្ទាប់ពីហេតុការណ៍ដែលប៉ូលិស បានបាញ់សម្លាប់វ័យជំទង់ម្នាក់ ដែលបានបង្កឱ្យមានភាពចលាចលយ៉ាងរាលដាល នៅក្នុងប្រទេសបារាំង។ សភាពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងស្រុកបារាំង បានបង្ហាញឱ្យដឹងថា អំពើហឹង្សាដ៏អាក្រក់បំផុត និងចោរកម្មមួយចំនួប្រទេស ត្រូវបានរាយការណ៍នៅក្នុង ទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុងែល Marseille ដែលជាកន្លែងអាជីវកម្មចំនួន ៤០០ត្រូវបានបំផ្លិចបំផ្លាញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣...
ភ្នំពេញ ៖ មន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៤ កក្កដា នេះ បានបញ្ចេញរថយន្តចំនួន ១៨គ្រឿង ដើម្បីលាងសំអាតតាមដងផ្លូវ ក្រោយរងនូវទឹកភ្លៀងធ្លាក់ខ្លាំងកំពស់ ១៥៣មីលីម៉ែត្រ កាលពីរាត្រីថ្ងៃ៣ កក្កដា ។ បើតាមន្ទីរសាធារណការភ្នំពេញ ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកំពស់រហូតដល់ ១៥៣មីលីម៉ែត្រ (វាស់នៅស្ថានីយ៍បឹងត្របែក) ជាកំពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឲ្យទឹកលិចលង់នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៥...