ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសេចក្ដីប្រកាសព័ត៌មាន ដោយបានសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសារបញ្ជាក់យ៉ាងច្បាស់ថា គ្មានការបិទបណ្ដាញសង្គមហ្វេសប៊ុក នៅកម្ពុជា នោះទេ គ្រាន់តែនឹងវិធានការ ចំពោះតំណាងក្រុមហ៊ុននេះ នៅកម្ពុជាតែប៉ុណ្ណោះ។ តាមរយៈសារជាសំឡេងជាង៩នាទី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖
ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិចិន បានរំលឹកឡើងវិញថា កងទ័ពរំដោះប្រជាជនចិន (PLA) មានទាំងសមត្ថភាព និងទំនុកចិត្តក្នុងការកម្ចាត់ “ឯករាជ្យភាពតៃវ៉ាន់” ការបំបែកខ្លួន និងគម្រោងការជ្រៀតជ្រែកពីបរទេស។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នៅពេលធ្វើអត្ថាធិប្បាយលើការអនុម័តច្បាប់របស់សហរដ្ឋអាមេរិក ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួន ជាមួយតំបន់តៃវ៉ាន់របស់ប្រទេសចិន។ លោក Zhang បានលើកឡើងថា សំណួរតៃវ៉ាន់ គឺជាចំណុចស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន...
វិមានក្រឹមឡាំងថា នៅតែគ្មានដំណឹង របស់ឧត្តមសេនីយ៍ Surovikin ក្រោយទាហាន ស៊ីឈ្នួលបះបោរhttps://dap-news.com/?p=342857 ណាតូជឿជាក់ថា ផែនការវាយលុក របស់អ៊ុយក្រែន លើរុស្សី មិនទទួលបាន ជោគជ័យឡើយhttps://dap-news.com/?p=342866 បារាំង ដាក់ពង្រាយ កងកម្លាំងប្រឆាំងភេវរកម្ម ប្រឆាំងនឹងកុប្បកម្មជុំវិញ ការសម្លាប់យុវជនវ័យ ១៧ឆ្នាំ ម្នាក់https://dap-news.com/?p=342904 ទីក្រុងមូស្គូ ទំនងជាចាប់ឃុំខ្លួន ឧត្តមសេនីយ៍របស់ខ្លួន...
ប៉េកាំង៖ នៅឆ្នាំ១៩៤៨ សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្សត្រូវបានអនុម័ត ដែលតំណាងឱ្យ “ស្តង់ដារទូទៅនៃសមិទ្ធផលសម្រាប់ ប្រជាជនទាំងអស់ និងគ្រប់ជាតិសាសន៍” ។ មនុស្សគ្រប់រូបមានសិទ្ធិពីកំណើត ដែលស្មើភាពគ្នាក្នុងសារៈសំខាន់ ហើយគួរតែទទួលបានការព្យាបាលប្រកបដោយសមធម៌។ ទីមួយ ការផ្តោតអារម្មណ៍ មិនសមាមាត្រត្រូវបានដាក់ដោយប្រទេសលោកខាងលិច លើសិទ្ធិស៊ីវិល និងនយោបាយ។ សិទ្ធិសេដ្ឋកិច្ច សង្គម និងមនុស្សធម៌ ទោះបីជាវាប៉ះពាល់ដល់ជីវិតរបស់បុគ្គលរាប់មិនអស់ក៏ដោយ...
ព្រះសីហនុ៖ នៅល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ មុតកញ្ចក់ដៃខាងធ្វេងដល់ឆ្អឹង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ទួត ឆេកូ អាយុ៣៥ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ៕
ភ្នំពេញ ៖ ក្រុមគណបក្សនយោបាយ ដែលបានចុះឈ្មោះ ចូលរួមប្រកួតប្រជែង បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ការចូលរួមឃោសនា រកសំឡេងឆ្នោត តាមការប្រកាសរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នាថ្ងៃទី១ កក្កដា ស្អែកនេះ ។ ក្នុងចំណោមគណបក្សនយោបាយទាំង១៨ មានគណបក្សនយោបាយ៤បានរៀបចំក្បួន ។...
បរទេស៖ ការបញ្ចៀសពីការបះបោរ និងការនិរទេសខ្លួនរបស់មេដឹកនាំទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ទៅកាន់ប្រទេសបេឡារុស ត្រូវបានគេកំណត់ដើម្បីពង្រីករបៀបវារៈលើសពីប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សានៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូនៅថ្ងៃទី១១-១២ ខែកក្កដា ខាងមុខ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី...
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការដាក់ទណ្ឌកម្ម របស់លោកខាងលិច និងការចាកចេញ របស់ក្រុមហ៊ុនបរទេស មានឥទ្ធិពលវិជ្ជមានទៅលើសេដ្ឋកិច្ចរុស្ស៊ី ដោយសារតែការផ្លាស់ប្តូរបែបនេះ បានពង្រីកឱកាសអាជីវកម្ម សម្រាប់សហគ្រិនរុស្ស៊ី។ វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន ដែលបានឲ្យដឹងនៅក្នុងសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចទី៣ “គំនិតខ្លាំងសម្រាប់ពេលវេលាថ្មី” ថា “ដូចដែលខ្ញុំបាននិយាយរួចមកហើយ...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា សេចក្តីប្រាថ្នា របស់អ៊ុយក្រែន ក្នុងការចូលរួមសម្ព័ន្ធភាព នឹងត្រូវបានពិភាក្សា បន្ទាប់ពីកិច្ចប្រជុំកំពូល របស់អង្គការណាតូនៅទីក្រុង Vilnius ។ លោក Stoltenberg...