តូក្យូ ៖ ប្រធានធនាគារកណ្តាលជប៉ុន នៅថ្ងៃពុធបានការពារ គោលនយោបាយរបស់ខ្លួន ក្នុងការបន្តជាមួយនឹងការ បន្ធូរបន្ថយរូបិយវត្ថុ ខណៈដែលប្រាក់យ៉េន បានធ្លាក់ចុះយ៉ាងខ្លី ដល់កម្រិតទាបរយៈពេល ៧ខែកន្លះធៀប នឹងប្រាក់ដុល្លារអាមេរិក នៅទីក្រុងញូវយ៉កនៅថ្ងៃដដែលនោះ។ លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយថា “ទោះបីជាអត្រាអតិផរណា មានលើសពី ៣ភាគរយ ដែលលើសពីគោលដៅអតិផរណា...
ញូវយ៉ក ៖ ការញៀននឹង ការដាក់ទណ្ឌកម្មរបស់អាមេរិក បានធ្លាក់ចេញពីការគ្រប់គ្រង ហើយកំពុងធ្វើឲ្យខ្លួនឯងឈឺចាប់ នេះបើតាមការរាយការណ៍របស់ The Washington Post នៅដើមខែនេះ ។ ក្រសួងរតនាគារបានប៉ាន់ ប្រមាណនៅចុងឆ្នាំ២០២១ ថា ខ្លួនមានការដាក់ទណ្ឌកម្មលើអង្គការ និងបុគ្គលចំនួន ៩៤២១ ដែលកើនឡើងប្រហែល ៩០០ភាគរយក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ...
ភ្នំពេញ ៖ អង្គប្រជុំព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព...
កំពង់ចាម ៖ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៣ បានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការសហគមន៍ ទេសចរណ៍កែច្នៃ វត្ថុអនុស្សាវរីយ៍ ស្ថិតនៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថា នឹងផ្តល់តួនាទីជាជំនួយការសម្តេចផ្ទាល់ ទៅដល់បុគ្គលម្នាក់ដែលបានបង្កើតតិកតុក ដាក់ឈ្មោះនិងរូបភាពសម្តេចដែលមាន អ្នកចូលចិត្តរហូតទៅដល់៣០ម៉ឺននាក់ ។ សម្តេចតេជោមុននេះ បន្តិចតាមរយៈបណ្តាញតេឡេក្រាម ឡើងសារជាសំឡេងជាង៤នាទី សម្តេចបានរៀបរាប់ពីការបង្កើតតិតតុក សម្តេចកាលពីរាត្រីថ្ងៃ២៨ មិថុនា ដែលមានអ្នកចូលចិត្តប្រមាណជា១ម៉ឺននាក់ ប៉ុន្តែបន្ទាប់ពីបង្កើតហើយ សម្តេចក៏បានឃើញថា មានបុគ្គលម្នាក់ក៏បានបង្កើត...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានលើកឡើងបែបហួសចិត្តទៅក្រុមប្រឆាំងថា គណបក្សប្រជាជនកម្ពុជា មិនដល់ថ្នាក់ទៅបំបែកកំលាំងខ្លួនឯង ឲ្យទៅបក្សផ្សេងនោះទេ ។ ការនិយាយបែបនេះ របស់លោក សួស យ៉ារ៉ា គឺចង់សំដៅ ទៅកាន់មនុស្ស មួយចំនួនឲ្យតែជិតដល់រដូវកាលបោះឆ្នោត តែងតែចោទប្រកាន់មកលើ គណបក្សប្រជាជនថា បានយកថវិកាទៅជួលគណបក្សផ្សេងទៀត មកចូលរួមប្រកួតប្រជែងបោះឆ្នោត...
កំពង់ចាម ៖ ដោយមើលឃើញពីការលំបាកក្នុងការធ្វើអាជីវកម្ម ទាំងរដូវប្រាំង និងរដូវវស្សា របស់អាជីវករផ្សារធំ និងផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម អាជ្ញាធរខេត្តកំពង់ចាមសម្រេចចិត្តជួសជុល និងសាងសង់ដំបូលថ្មីផ្សារទាំងពីរនេះ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើអាជីវកម្ម ។ សមិទ្ធផលខាងលើនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ បានអញ្ជើញប្រកាសប្រគល់ជូនគណៈអាជីវករ និងអាជីវករទាំងអស់ ប្រើប្រាស់ជាផ្លូវការ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានសម្ពោធដាក់ឲ្យដំណើរការ នូវមណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ (អ៊ីអនម៉ល៣) ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ជារដ្ឋមន្ដ្រី ដោយមានការចូលរួមពី លោក ត៊្សបូយ៉ា ម៉ាសាយុ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឲ្យដឹងថា កម្ពុជាបានត្រៀមកងកម្លាំង ប្រមាណជាង៩ម៉ឺន៧ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា រកសំឡេងឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខនេះ ។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងចាប់ផ្តើមពីថ្ងៃ១កក្កដានេះ រហូតដល់ថ្ងៃ២១កក្កដាដែលមានរយៈពេល២១ថ្ងៃ មុននឹងដល់ថ្ងៃបោះឆ្នោតថ្នាក់ជាតិថ្ងៃ២៣ កក្កដា...
តៃប៉ិ៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានជួបជាមួយ គណៈប្រតិភូសភាអាមេរិក នៅទីក្រុងតៃប៉ិ ជាកន្លែងដែលលោកស្រី បានសន្យាថា នឹងមានការយកចិត្តទុកដាក់ របស់កោះនេះ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក ក្នុងការការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកស្រី Tsai បានប្រាប់គណៈប្រតិភូទ្វេភាគី ដែលមានសមាជិក៩រូប ដែលដឹកនាំដោយលោក Mike Rogers...