បរទេស៖ ក្នុងការប្រកាសពីការបះបោរកាលពីថ្ងៃសុក្រ លោក Prigozhin បាននិយាយថា លោកចង់ដាក់ទណ្ឌកម្មទៅលើលោក Shoigu ដែលជារដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បន្ទាប់ពីគាត់បានចោទប្រកាន់កងកម្លាំងរដ្ឋាភិបាលរុស្ស៊ីថា បានវាយប្រហារជំរុំរបស់ Wagner ក្នុងប្រទេសអ៊ុយក្រែន ដោយគ្រាប់មីស៊ីល ឧទ្ធម្ភាគចក្រ និងកាំភ្លើងធំ បណ្តាលឱ្យទាហាន Wagner ប្រហែល ២០០០ នាក់ បានស្លាប់ ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំពន្លឿននូវការរៀបចំ សេចក្ដីព្រាងច្បាប់ ស្ដីពីតុលាការពាណិជ្ជកម្ម ឲ្យចេញជារូបរាងនៅអាណត្តិទី៧ ខាងមុខនេះ ដើម្បីពង្រឹងការជឿជាក់របស់អ្នកធុរកិច្ចនៅកម្ពុជា។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» នាថ្ងៃ២៦ មិថុនាសម្ដេចតេជោបានលើកឡើងថា កម្ពុជាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីកចម្រើន ដូច្នេះត្រូវធ្វើយ៉ាងណាឲ្យមានការជឿជាក់ពីអ្នកវិនិយោគទាំងនៅក្នុងនិងក្រៅប្រទេស។ សម្ដេចគូសបញ្ជាក់ថា «ក្នុងសេចក្ដីព្រាងច្បាប់ គប្បីពន្លឿនច្បាប់ទាក់ទិនជាមួយតុលាការពាណិជ្ជកម្ម ព្រោះឥឡូវនេះ...
ភ្នំពេញ ៖ ថ្លែងនៅចំពោះប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញា តាមបណ្តារាជធានី-ខេត្តសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យតុលាការជួយពន្លឿន និងខិតខំដោះស្រាយសំណុំរឿងដែលកកស្ទះ ហើយកំពុងស្ថិតនៅក្នុងដៃរបស់ខ្លួន។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នាថ្ងៃ២៦ មិថុនា សម្តេចតេជោគូសបញ្ជាក់យ៉ាងដូច្នេះថា «មានតែការកាត់ក្តីមួយទេ គឺការសម្របសម្រួល ផ្សះផ្សារគ្នាដែលវិធីមួយប្រកបដោយប្រសិទ្ធភាព គឺគ្មានអ្នកឈ្នះ និងអ្នកចាញ់...
ម៉ូស្គូ៖ មជ្ឈមណ្ឌល PMC Wagner ក្នុងទីក្រុង St. Petersburg ត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមយោធាឯកជន Wagner ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើបះបោរប្រដាប់អាវុធ ខណៈដែលអ្នកប្រយុទ្ធរបស់ខ្លួន ត្រូវបានជំរុញដោយក្រសួងការពារជាតិរុស្ស៊ី ឱ្យដាក់អាវុធចុះចាញ់។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធព័ត៌មានអំពីកងកម្លាំងប្រដាប់អាវុធរុស្ស៊ី វាយប្រហារជំរុំខាងក្រោយនៃមជ្ឈមណ្ឌល...
ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យមហាស្ថាបត្យករ លូ បានហាប់ ដែលជាអ្នកស្ថាបនារាជធានីភ្នំពេញ ឲ្យក្លាយទៅជាទីក្រុងគុជ នៅតំបន់អាស៊ីបានទទួលមរណភាពយ កាលពីម៉ោង១៦និង១៥នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។ បើតាមផេករបស់ក្រុមដំណើរខ្មែរបានរៀបរាប់ថា នេះជាដំណឹងដ៏គួរឲ្យសោកស្តាយដែលកម្ពុជាបានបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ប្រជាជាតិដែលមានតម្លៃកាត់ថ្លៃមិនបាន។ ក្នុងសម័យសង្គមរាស្រ្តនិយម លោកលូ បានហាប់ ជាស្ថាបត្យករមួយរូបដែលបានគូរប្លង់ និងចូលរួមកសាងសណ្ឋាគារខេមបូឌីយ៉ាណា...
បរទេស៖ នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង របស់សហរដ្ឋអាមេរិក បានមកដល់ទីក្រុងដាណាងភាគកណ្តាល ប្រទេសវៀតណាមហើយកាលពីថ្ងៃអាទិត្យ ដែលមានរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងហាណូយ បានតវ៉ាប្រឆាំងនឹងនាវារបស់ចិន ដែលកំពុងធ្វើដំណើរក្នុងដែនទឹករបស់ខ្លួន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការចូលមកដល់របស់នាវាផ្ទុក USS Ronald Reagan របស់សហរដ្ឋអាមេរិកនៅទីក្រុងដាណាងនេះ គឺបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងវៀតណាមប្រារព្ធខួបលើកទី១០...
ភ្នំពេញ៖ ថ្លែងទុកជាមុនឲ្យហើយ ទោះមិនទាន់ដល់ថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ក៏ដោយ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានអះអាងថា នឹងមិនមានការបោះឆ្នោតឡើងវិញ ជាដាច់ខាតនៅកន្លែងណាមួយនោះទេ ព្រោះក្រោយថ្ងៃបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលថ្មី នឹងត្រូវប្រកាសចូលកាន់តំណែង ជាផ្លូវការធ្វើឡើងនាថ្ងៃ២៩ កក្កដា ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នាថ្ងៃ២៦...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានចេញបញ្ជីអាទិភាព សម្រាប់តំបន់ពាណិជ្ជកម្មសេរីសាកល្បង (FTZs) ក្នុងអំឡុងពេលឆ្នាំ២០២៣-២០២៥ ខណៈដែលប្រទេសនេះ ប្រារព្ធខួបលើកទី១០ នៃការសាងសង់ FTZ សាកល្បងរបស់ខ្លួន។ យោងតាមក្រសួងបានឱ្យដឹងថា FTZs របស់ប្រទេសនឹងជំរុញអាទិភាពចំនួន ១៦៤ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ រួមទាំងការច្នៃប្រឌិតស្ថាប័នសំខាន់ៗ ឧស្សាហកម្មសំខាន់ៗ ការសាងសង់វេទិកា ក៏ដូចជាគម្រោង និងសកម្មភាពសំខាន់ៗផងដែរ។...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន គាំទ្ររុស្ស៊ីក្នុងការរក្សាស្ថិរភាពជាតិ និងការសម្រេច បាននូវការអភិវឌ្ឍន៍ និងវិបុលភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ យោងតាមរបាយការណ៍ លោក Yevgeny Prigozhin ស្ថាបនិកក្រុមហ៊ុន ទាហានស៊ីឈ្នួល Wagner Group និងកងកម្លាំង Wagner...
បរទេស៖ ប្រទេសរុស្សី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយថាប្រទេសចិន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះប្រទេសរុស្សី និងលោកប្រធានាធិបតិ Vladimir Putin ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការ ធានាស្ថេរភាពរបស់ប្រទេសបន្ទាប់ពីហេតុការណ៍បះបោរ ដោយយោធាប្រឆាំងនឹងវិមានក្រមឡាំងកាលពីថ្ងៃសៅរ៍កន្លងមក។ យោងតាមការចេញផ្សាយរបស់ The VOA News ក្រសួងការបរទេសរុស្សីបានបញ្ជាក់ថាប្រទេសចិនក៏ធ្លាប់បានបង្ហាញផងដែរនូវការគាំទ្រពេញទំហឹងចំពោះ ការដឹកនាំរបស់រដ្ឋាភិបាលទីក្រុងមូស្គូនៅអំឡុង ពេលនៃដំណើរទស្សនកិច្ចដែលមិនមានព្រាងទុកដោយអនុរដ្ឋមន្ត្រីការបរតេសរុស្សីមកកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍របស់រុស្សីបានសរសេរថា៖ភាគីប្រទេសចិន បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលរុស្សី ក្នុងការរក្សាស្ថិរភាពស្ថានការណ៍ប្រទេស នូវចំពោះមុខព្រឹត្តិការណ៍ថ្ងៃទី២៤...