បរទេស ៖ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន នៃប្រទេសកាណាដា បានបើកការស៊ើបអង្កេត ចំពោះគ្រោះថ្នាក់របស់នាវាមុជទឹកទីតាន ដែលជានាវាមុជទឹក ដែលបានជាប់គាំងជាមួយមនុស្ស ៥នាក់នៅក្នុងនោះស្លាប់ទាំងអស់ ខណៈដែលនាវាធ្វើដំណើរឆ្ពោះមើល បំណែករបស់កប៉ាល់ទីតានិក ដែលបានលិចនៅមហាសមុទ្រ អាត្លង់ទិកខាងជើងក្នុងឆ្នាំ ១៩១២ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាវាមុជទឹក...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តរតនគិរី នាថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។ លោក ម៉ាណែត...
ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ។ លោកបណ្ឌិត លើកឡើងថា យើងម្នាក់ៗមានដំណើរជីវិតផ្សេងៗគ្នា ប៉ុន្តែយើងសុទ្ធតែជាខ្មែរដែលមានប្រវត្តិសាវតារតែមួយ...
ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META បានសហការរៀបចំពិធីប្រគល់វិញ្ញាបនបត្រ កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី១។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈ-កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, លោកបណ្ឌិត ហេង ភក្ដី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META និងមានការចូលរួមពីសិក្ខាកាម គ្រូបណ្ដុះបណ្ដាល...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញពីបំណងចង់ បងប្អូនប្រជាកសិករ មានការគិត និងកែប្រែទម្លាប់ ដើម្បីកែប្រែខ្លួនទៅជាកសិករទំនើប ឬសហក្រិន វិស័យឌីជីថល ក្នុងវិស័យកសិកម្ម ។ ក្នុងឱកាសបន្តអញ្ជើញ ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បន្ទាប់ពីរដ្ឋសភាពអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឱ្យក្រុមប្រឆាំងដាច់ផ្ងារ អស់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ។ សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមាជិករដ្ឋសភាទាំងមូល មានសមាសភាពចំនួន ១១១រូប បានលើកដៃអនុម័តទាំងអស់គ្នា ដោយគ្មានការកែប្រែ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះការកើនឡើង នៃអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជា ខណៈអ្នកកើតជំងឺអេដស៍ឆ្នាំ២០២២ កើនឡើងប្រមាណ ៣០០នាក់ ធៀបនឹងឆ្នាំ២០២១។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការវិភាគ មួយថាបើសិនសង្គ្រាមរុស្ស៊ី ជាមួយអ៊ុយក្រែន នៅតែបន្តអូសបន្លាយទៀតនោះ បញ្ហាវិបត្តិសេដ្ឋកិច្ចនៅតែកើតមាន ពិសេសនៅអឺរ៉ុបតែម្តង។ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករកម្មការិនីនៅរាជធានីភ្នំពេញ និងខេត្ត កណ្តាលជិត២ម៉ឺននាក់ នាថ្ងៃនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«បញ្ហានៅលើពិភពលោកខ្ញុំយក ការទស្សន៍ទាយវិភាគមួយថា ដរាបណាសង្គ្រាមរុស្ស៊ីនិងអ៊ុយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ចាក់ឃ្លីបត្រូលឆាវឆាវ ដែលនិយាយជំរុញឱ្យពលរដ្ឋទៅបោះឆ្នោត ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាពេលខាងមុខនេះ ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នាថ្ងៃទី២៤ មិថុនានេះ...
ភ្នំពេញ៖ នៅចំពោះកម្មករជិត ២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន ព្រមានដល់អ្នកប្រឆាំង នៅក្នុងស្រុកដែលត្រូវបានលើកលែងទោស ត្រូវឈប់ធ្វើសកម្មភាពប្រឆាំងតទៅទៀតបើមិន ដូច្នេះនឹងជាប់ពន្ធនាគារសារជាថ្មី។ ការព្រមានរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសម្តេចបានស្នើសុំ ព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស ដល់ក្រុមប្រឆាំងមួយចំនួនជាបន្តបន្ទាប់ ហើយថែមទាំងបានផ្តល់តួនាទីនៅក្នុងស្ថាប័ន រដ្ឋទៀតផង។ ប៉ុន្តែក៏មានអ្នកប្រឆាំងខ្លះ ដែលត្រូវបានលើកលែងទោស រួចហើយបានរត់ទៅ រស់នៅ ក្រៅប្រទេស...