ភ្នំពេញ ៖ ស្ត្រីម្នាក់ បានដាក់ពាក្យបណ្តឹងម្ចាស់ប្រាក់កម្ចីអនឡាញម្នាក់ ក្រោយបង្ហោះរូបខ្លួនបរិហារកេរ្តិ៍ជាសាធារណៈលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីការខ្ចីលុយនេះ ។ ស្រ្តីរូបនេះ មានឈ្មោះ ធាន សាមួន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ពាក់ពន្ធ័ករណីវិវាទចងការប្រាក់តាមអនឡាញ។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃ២៣ មិថុនា ។...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបាននិយាយថា ពលរដ្ឋថៃ បួននាក់ត្រូវបានធ្វើបត្យាប័នទៅប្រទេសម៉ាឡេស៊ីវិញ កាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលពួកគេនឹងប្រឈមមុខនឹងការកាត់ទោស លើការរកឃើញផ្នូរកប់សពដ៏ធំដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សាកសពជាង ១០០ ត្រូវបានគេរកឃើញក្នុងឆ្នាំ២០១៥ ដែលកប់ជ្រៅនៅក្នុងព្រៃម៉ាឡេស៊ី តាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ដែលបង្កឱ្យមានការស៊ើបអង្កេតលើការរត់ពន្ធមនុស្សនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។ តំបន់នេះគឺជាច្រកផ្លូវសម្រាប់ធ្វើទុក្ខបុកម្នេញចំពោះជនមូស្លីមរ៉ូហ៊ីងយ៉ាដែលភៀសខ្លួនចេញពីអំពើហឹង្សាក្នុងប្រទេសមីយ៉ាន់ម៉ា និងជនចំណាកស្រុកសេដ្ឋកិច្ចមកពីបង់ក្លាដែស។...
រសៀលថ្ងៃទី២១ ខែមិថុនា តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលបារាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញ ធ្វើដំណើរទៅល់ក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលស្តីពី ប្រព័ន្ធសហហិរញ្ញប្បទានសកលថ្មី។ លោក Li Qiang បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងបារាំង បានរក្សាការអភិវឌ្ឍក្នុងកម្រិតខ្ពស់ ដែលប្រកបដោយអត្ថន័យសកល ដែលលើសពីក្របខ័ណ្ឌទ្វេភាគី យ៉ាងឆ្ងាយជាប់រហូតមក។ នាខែមេសាឆ្នាំ២០២៣...
បរទេស៖ បន្ទាប់ពីសុន្ទរកថា របស់លោកប្រធានាធិបតីអាមេរិកលោក Joe Biden ដែលហៅមេដឹកនាំចិនលោក Xi Jinping ថាជា “ជនផ្តាច់ការ” និងបានទាញការថ្កោលទោស ពីទីក្រុងប៉េកាំងមកនោះ , រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា វាជារឿងសំខាន់ដែលសហរដ្ឋអាមេរិក និងចិនរក្សាទំនាក់ទំនង ដូច្នេះប្រទេសទាំងពីរអាច “ធ្វើការរួមគ្នា”...
ភ្នំពេញ៖ កំពង់ផែដងទង់ មានតម្លៃជាង១២ពាន់លានរៀល ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបើកឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃ២៣ មិថុនា ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កំពង់ផែដងទង់នេះ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២...
បាងកក៖ ទិន្នន័យបានបង្ហាញឲ្យដឹងថា ការនាំចេញរថយន្តរបស់ប្រទេសថៃ បានបន្តកើនឡើងក្នុងខែឧសភា ដោយសារមូលដ្ឋានប្រៀបធៀប ទាបកាលពីឆ្នាំមុន និងការនាំចេញកាន់តែខ្ពស់ ទៅកាន់ទីផ្សារបរទេសភាគច្រើន។ យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងថា ការនាំចេញរថយន្តបានបញ្ចប់ របស់ប្រទេសបានកើនឡើង ១២,២៥ភាគរយ ធៀបនឹងឆ្នាំមុនកាលពីខែមុនដល់ ៨៦,៣៥៨គ្រឿង បន្ទាប់ពីការកើនឡើងចំនួន ៤៣,៥៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែមេសា។ ក្រុមហ៊ុនផលិតរថយន្ត បានផលិតរថយន្តចំនួន ១៥០,៥៣២គ្រឿង...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះពិនិត្យមើលការប្រើប្រាស់ឥណទានគាំទ្រ ដល់សមកម្មភាពដាំដុះបន្លែស្ពៃក្រញាញ់ ខាត់ណាផ្កា និងបន្លែចំរុះ នៅក្នុងផ្ទះសំណាញ់ ដែលមានអាសយដ្ឋានស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ស្របពេលជាមួយគ្នានេះលោកបណ្ឌិត និងសហការីបានចុះពិនិត្យមើលផល ប៉ះពាល់ដោយបញ្ហាខ្យល់កន្ត្រាក់ លើផ្ទះសំណាញ់ចំនួន ៤ខ្នងផ្ទះសំណាញ់...
បាងកក៖ មន្ត្រីរដ្ឋាភិបាលថៃ បានឲ្យដឹងថាប្រទេសថៃ បាននាំចេញទុរេនស្រស់ជាង ០,៤៧ លានតោនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ដោយសារការបន្តពេញនិយម ក្នុងចំណោមប្រជាជនចិន និងដឹកជញ្ជូនតាមផ្លូវលឿនជាងមុន ទៅកាន់ប្រទេសចិន។ លោក Anucha Burapachaisri អគ្គលេខាធិការរង បានថ្លែងទៅកាន់នាយករដ្ឋមន្រ្តី និងអ្នកនាំពាក្យរដ្ឋាភិបាល នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទុរេនថៃជាង ១៥ម៉ឺនផ្លែមកទល់ពេលនេះ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន តាមច្រករបៀងពាណិជ្ជកម្មដីគោកអន្តរជាតិថ្មី...
បរទេស ៖ យោងតាមយោធាឥណ្ឌូណេស៊ី បានឱ្យដឹងថា ចំពេលមានភាពតានតឹងក្នុងតំបន់ជាមួយប្រទេសចិន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កំពុងរៀបចំផែនការធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ខ្លួន ដោយបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទីតាំងគឺនៅសមុទ្រ Natuna ភាគខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំ នៃកងកម្លាំងការពារជាតិអាស៊ានលើកទី ២០...
ប៊ែរឡាំង ៖ ការនាំចេញរបស់អាល្លឺម៉ង់ ទៅកាន់បណ្តាប្រទេសនៅក្រៅសហភាពអឺរ៉ុប បានបន្តធ្លាក់ចុះនៅក្នុងខែឧសភា ដោយបានធ្លាក់ចុះ ២,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម ៥៩,១ ពាន់លានអឺរ៉ូ (៦៥ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមទិន្នន័យបណ្តោះអាសន្ន ដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធនៅលើ (Destatis)។ ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ បានធ្លាក់ចុះ ៤,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ៨,៨ ពាន់លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក...