ភ្នំពេញ ៖ ក្រោយពីការជួបប្រជុំគ្នាអស់រយៈពេលជាង១ម៉ោងរួចមក នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ សមាជិករដ្ឋសភាទាំងមូលដែលមានសមាសភាពចំនួន១១១រូប បានលើកដៃអនុម័តទាំងអស់គ្នាដោយគ្មានការកែប្រែឡើយ លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ដែលបានមកដល់ដៃខ្លួនកាលពីសប្តាហ៍មុន ។ សម័យប្រជុំលើកទី៩ នីតិកាលទី៦ នេះធ្វើឡើងក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកាចំនួន១១១រូប៕
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បាននិងកំពុងបើកសម័យប្រជុំពិភាក្សានិងអនុម័ត លើសេចក្តីព្រាងវិសោធនកម្ម ច្បាប់បោះឆ្នោត និងច្បាប់ចំនួន៦ទៀត ។ សម័យប្រជុំលើកទី៩ នីតិកាលទី៦ នេះធ្វើឡើងក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកាចំនួន១១១រូប។ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានឲ្យដឹងថា ប្រទេសជប៉ុន នឹងជំរុញទៅមុខជាមួយនឹងការគាំទ្រ សម្រាប់អ៊ុយក្រែន ហើយគ្រោងនឹងរៀបចំ កិច្ចប្រជុំមួយ ដើម្បីលើកទឹកចិត្តក្រុមហ៊ុននានា ឱ្យចូលរួមក្នុងការស្តារសេដ្ឋកិច្ច របស់ប្រទេស ដែលហែកហួរដោយការឈ្លានពាន របស់រុស្ស៊ីមួយនេះ។ លោក Hayashi បានឲ្យដឹងនៅក្នុងសន្ទរកថា មួយ នៅក្នុងសន្និសីទ រយៈពេលពីរថ្ងៃ ស្តីពីការកសាងឡើងវិញ...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានថ្កោលទោស ការវាយប្រហារ ជាបន្តបន្ទាប់ ពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែល នៅតំបន់វេសបែង ដែលបានបណ្តាលឲ្យជនជាតិ ប៉ាឡេស្ទីនម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ សាក្សីបានឲ្យដឹងថា អ្នកតាំងលំនៅអ៊ីស្រាអែល រាប់រយនាក់ បានបើកការវាយប្រហារប្រឆាំងនឹង ជនជាតិប៉ាឡេស្ទីនកាលពីរសៀលថ្ងៃអង្គារនៅទីក្រុង Turmus Ayya ភាគឦសាននៃទីក្រុងរ៉ាម៉ាឡា “ក្រោមការការពារ...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា ប្រទេសចិន និងបារាំង គួរតែរួមគ្នារក្សាសន្តិសុខ និងស្ថិរភាពនៃបណ្តាញឧស្សាហកម្ម និងការផ្គត់ផ្គង់សកល ពង្រឹងកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិត និងជំរុញបរិយាកាសធុរកិច្ចដ៏ល្អ។ លោក Li បានធ្វើសំណើរ ៣ចំណុច ស្តីពីកិច្ចសហប្រតិបត្តិការចិន-បារាំង នៅពេលថ្លែងសុន្ទរកថាក្នុងពិធីជប់លៀងជាមួយសហគមន៍ធុរកិច្ចចិន និងបារាំងនៅទីក្រុងប៉ារីស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា...
បរទេស៖ ទីភ្នាក់ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថានាវាមុជទឹក Titan ដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃនោះគឺមកទល់ពេលនះអាចអះអាងបានថាពួកគេបានផ្ទុះស្លាប់នៅបាតសមុទ្រទាំងអស់ហើយ។ ប្រភពដដែលបានបញ្ជាក់ថាកំទេចកទីដែលសេសសល់ពីនាវា Titan ត្រូវបានគេប្រទះឃើញនៅក្បែរទៅនឹងខ្មោចនាវា Titanic នេះបើយោងតាមការបញ្ជាក់ ដោយឆ្មាំសមុទ្រ របស់សហរដ្ឋអាមេរិក ដោយក្នុងនោះផ្នែកកន្ទុយនាវា ត្រូវបានរកឃើញនៅចំងាយប្រមាណ ជាកន្លះគីឡូម៉ែត្រ ពីសាកសពនាវា Titanic។ មុនពេលការប្រកាស ដោយឆ្មាំសមុទ្រនេះផងដែរ ក្រុមហ៊ុនអ្នកជំនាញរុករក បាតសមុទ្រ...
យូអិន៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តអំពើហិង្សា និងការបាត់បង់ជីវិតនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកាន់កាប់។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកអគ្គលេខាធិការ ថ្កោលទោសរាល់អំពើហឹង្សាលើជនស៊ីវិល រួមទាំងអំពើភេរវកម្ម”។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា “វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយភាពតានតឹង និងដើម្បីការពារការកើនឡើងបន្ថែមទៀត”។ អ៊ីស្រាអែល ត្រូវតែធានាថា ប្រជាជនស៊ីវិល...
ប៉ារីស៖ នៅមុនកិច្ចប្រជុំកំពូល សម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានសកលថ្មី ដែលនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ អ្នកជំនាញកិច្ចការអន្តរជាតិបារាំងលោក Bruno Guigue រំពឹងថា បារាំង និងចិន អាចទាញយកប្រយោជន៍ពីឱកាសនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតស៊ិនហួលោក Guigue បានឲ្យដឹងថា ប្រទេសចិន និងបារាំង មានប្រវត្តិការងាររួមគ្នាលើបញ្ហាសំខាន់ៗ ដូចជាការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ឧស្សាហកម្ម...