បរទេស៖ យោងតាមការចេញផ្សាយរបស់ VOA News កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ប្រឆាំងប្រទេសរុស្សីដែលកំពុងធ្វើសង្គ្រាម លុកលុយប្រទេសអ៊ុយក្រែន។ ទណ្ឌកម្មថ្មីដែលមានគោលដៅ ក្នុងការរឹតត្បិតទៅលើក្រុមហ៊ុនអាជីវកម្មនានា ដែលបានប្រើប្រាស់ចន្លោះប្រហោងខ្វះខាត នៃទណ្ឌកម្មពីលើកមុនៗ ដើម្បីអាចបន្តធ្វើអាជីវកម្មជាមួយនឹងរុស្សី និងជាពិសេសនឹងអាចគាំទ្រ ដល់ប្រធានាធិបតីរុស្សីលោក Vladimir Putin ក្នុងការលុកលុយអ៊ុយក្រែនអស់រយៈពេល ១៦ខែកន្លងមកនេះ។ គួររំលឹកដែរថា កន្លងមកអឺរ៉ុបបានដាក់ទណ្ឌកម្ម...
ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ (ខេមបូឌា) នៃក្រុមហ៊ុន Xingjia គ្រុបចិន ដែលបណ្តាក់ទុន ៦,៤ លានដុល្លារអាម៉េរិកស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និង វិជ្ជាជីវៈ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអន្តរជាតិចំនួនជិត៦០ប្រទេស បានបង្ហាញជំហក្នុងការគាំទ្រ និងចូលរួមឧបត្ថម្ភដល់ការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ។ ការប្រកាសដែលធ្វើឡើង ដោយនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន Denys Shmyhal កាលពីថ្ងៃពុធម្សិលមិញ ហើយលោកបានបញ្ជាក់ទៀតថា ក្នុងនោះប្រទេសចំនួន៣០ បានធ្វើការចុះហត្ថលេខារួចរាល់ហើយ ក្នុងការបង្កើតគំនិតផ្តួចផ្តើមដើម្បីគាំទ្រដល់ អ៊ុយក្រែនក្នុងការកសាងសហគមន៍រស់នៅ ក្នុងការកសាងប្រទេសឡើងវិញ។ តាមផែនការប្រទេសអ៊ុយក្រែនកំពុងរៀបចំ ក្នុងការអនុវត្តគម្រោងកសាងសរុប ដែលមានចំនួនដល់ទៅ២១៤គម្រោងរួចមកហើយ ដោយសហការជាមួយនឹងដៃគូអន្តរជាតិ...
បរទេស៖ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ កាលពីថ្ងៃពុធម្សិលមីញនេះ បានអះអាងថា នាវាផ្ទុកយន្តហោះចម្បាំងដ៏ទំនើបមួយរបស់ចិន បានធ្វើដំណើរកាន់តែច្រកសមុទ្រ ដែលកំពុងមានភាពតានតឹងរវាងគ្នា។ យោងតាមការចេញផ្សាយរបស់ VOA News បានឲ្យដឹងថា នាវានោះបានធ្វើដមណើរតាមច្រកសមុទ្រ ភាគខាងត្បូងឆ្លងកាត់ទៅភាគខាងលិច នៃច្រកសមុទ្រហើយជាការឆ្លើយតបកោះតៃវ៉ាន់ ក៏បានបញ្ជូនកម្លាំងរបស់ខ្លួនទៅតាមឃ្លាំមើល សកម្មភាពរបស់នាវាចម្បាំងមួយនេះផងដែរ។ គួរឲ្យដឹងដែរថា នាវាផ្ទុកយន្តហោះចម្បាំងនេះ បានចូលរួមនៅក្នុងសមយុទ្ធយោធា របស់ប្រទេសចិនជាច្រើនដងមកហើយ និងក្បែរដែនកោះតៃវ៉ាន់តាំងតែពីខែមេសាមកម្ល៉េះ និងក៏ជានាវាសម្រាប់ប្រតិបត្តិការ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសរុស្សីបានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងពលរដ្ឋជនជាតិអូស្ត្រាលីចំនួន ៤៨នាក់ ដោយការហាមមិនឲ្យធ្វើដំណើរ ចូលប្រទេសរុស្សីនិងប្រកបអាជីវកម្ម ជាមួយនឹងរុស្សីឡើយ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសការបរទេសរុស្សី កាលពីថ្ងៃពុធម្សិលមិញក្នុងគោលបំណង ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្ត បែបនយោបាយរបស់អូស្ត្រាលីកន្លងមក ដែលមាននិន្នាការប្រឆាំងទៅនឹង ជនជាតិរុស្សីនិងក្រុមហ៊ុនរបស់រុស្សី។ យោងតាមការបញ្ជាក់បន្ថែម ដោយក្រសួងការបរទេសរុស្សី បានឲ្យដឹងទៀតដែរថា ពលរដ្ឋជនជាតិអូស្ត្រាលីដែលទទួលរង ការហាមប្រាមទាំងនោះមានដូចជា ក្រុមអ្នកផ្តល់កុងត្រាផ្នែកយោធាក្រុមអ្នកកាសែត...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ ប្រទេសចិន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ចំពោះប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ថា “ជាជនផ្តាច់ការ” ដោយថ្លែងថា ការលើកឡើងរបស់គាត់គឺ “មិនសមហេតុផល និងគ្មានការទទួលខុសត្រូវសោះ”...
កំពង់ចាម៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្នុងបរិវេណវត្តបឹងកុក បានអញ្ជើញសម្ពោធសមិទ្ធផលនានា សរុប ៣៨ គម្រោង ដោយចំណាយថវិកាអស់ជាង ៦ លានដុល្លារអាមេរិក ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានសន្យាថា ដើម្បីរំងាប់អារម្មណ៍សាធារណជន ក្រោយពីការបង្ហាញអំពីកំហុសទាក់ទិននឹង ប្រព័ន្ធអត្តសញ្ញាណប័ណ្ណជាតិ ។ លោក Kishida បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងក្រោយពី វគ្គរបបអាហារធម្មតាបានបញ្ចប់ លោកបានណែនាំដល់រដ្ឋមន្ត្រី...
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា អគ្គនាយកគ្រប់គ្រងឳសថនៃប្រទេសឥណ្ឌា ហៅកាត់ថា (DCGI) បានអនុម័តលើការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងប្រឆាំងនឹងវីរុស mRNA ដែលជាប្រភេទ Omicron ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា ។ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសហព័ន្ធបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃអង្គារ បានឲ្យដឹងថា វ៉ាក់សាំងជំរុញប្រឆាំងនឹង ជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើងដោយ...
បរទេស៖ ក្រុមតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារបានអនុវត្តនូវអ្វីដែលត្រូវបានគេជឿថា ជាការប្រហារជីវិតជាសាធារណៈលើកទីពីរលើមនុស្សម្នាក់ ដែលត្រូវបានកាត់ទោសពីបទមនុស្សឃាតចាប់តាំងពី ក្រុមនេះបានត្រលប់មកកាន់អំណាចវិញ ក្នុងខែសីហាឆ្នាំ ២០២១។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រហារជីវិតនេះ គឺបានមិនអើពើនឹងការរិះគន់របស់អង្គការសហប្រជាជាតិដែលថា សកម្មភាពបែបនេះបង្កើតជាទម្រង់នៃ “ការប្រព្រឹត្ត ឬការដាក់ទណ្ឌកម្មដ៏ឃោរឃៅ អមនុស្សធម៌ ឬថោកទាប” នោះឡើយ។...