បរទេស៖ កុប្បកម្មដែលបានកើតឡើងកាលពីថ្ងៃអង្គារ នៅឯពន្ធនាគារស្ត្រីមួយកន្លែង ក្នុងប្រទេសហុងឌូរ៉ាស បាននាំឱ្យអ្នកទោសយ៉ាងតិច ៤១នាក់បានស្លាប់, នេះបើតាមនាយកផ្នែកកោសល្យវិច្ច័យនៃក្រសួងសាធារណៈរបស់ប្រទេសនេះបានបញ្ជាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរបានរកឃើញថា ជនរងគ្រោះចំនួន ២៥ នាក់ ត្រូវភ្លើងឆេះរហូតដល់ស្លាប់ និង ១៦ នាក់ត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងនៅ...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ បដិសេធរាល់ទម្រង់នៃការកាត់ផ្តាច់ រវាង ការមិនប្រថុយប្រថាន និងការមិនបំផ្លាញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាគីអាល្លឺម៉ង់ស្វាគមន៍ការអភិវឌ្ឍន៍ និងវិបុលភាពរបស់ចិន ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពពិភពលោក។ លោកបានឲ្យដឹងក្នុងអំឡុងជំនួបជាមួយលោក Li Qiang ដែលមកបំពេញទស្សនកិច្ច។ លោកក៏បានសន្យាថា អាល្លឺម៉ង់ ប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងស្ថិរភាពជាមួយចិន...
ប៉េកាំង៖ ភាពស្មោះត្រង់ សនិទានភាព និងសកម្មភាព គឺត្រូវការជាចាំបាច់ សម្រាប់ផ្នែកនៃសហរដ្ឋអាមេរិក ដើម្បីកែលម្អទំនាក់ទំនងចិន-អាមេរិក ដែលជាចំណុចទាបបំផុតចាប់តាំងពីការបង្កើតរបស់ខ្លួន។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសចិន ប្រទេសទាំងពីរបានធ្វើការ ដើម្បីបញ្ចៀសការធ្លាក់ចុះនៃទំនាក់ទំនងរបស់ពួកគេ ហើយនាំវាត្រឡប់មកវិញនៅលើផ្លូវនៃការអភិវឌ្ឍន៍ស្ថិរភាព។ នៅពេលជួបជាមួយលោក Blinken ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអាមេរិក លើការបង្កើនជើងហោះហើរជាមួយនឹងភាពបត់បែន និងការអនុវត្តជាក់ស្តែង។ អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការលើកឡើងក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃនៅពេលដែលត្រូវបានគេសួរ ដើម្បីធ្វើអត្ថាធិប្បាយលើសំណួរពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសលោក Qin Gang និងរដ្ឋលេខាធិការលោក Antony Blinken បានឈានដល់ការយោគយល់គ្នាជាវិជ្ជមានលើការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។ លោកស្រីបានកត់សម្គាល់ថា...
ភ្នំពេញ៖ ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបង្ហាញជាផ្លូវការ ក្នុងឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។ នៅឆ្នាំ២០២២កន្លងទៅ...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជេីញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ៣ នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រទេសកាណាដា ពិនិត្យលទ្ធភាពធ្វើសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយបណ្តុះបណ្តាលបន្ថែមតាមប្រព័ន្ធ Zoom ពីសាស្រ្តាចារ្យជំនាញ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកាណាដា ។ ក្នុងឱកាសអនុញ្ញាតឲ្យ លោកស្រី Sarah...
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានជួយសម្របសម្រួល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលរស់នៅតំបន់កោះ ពេលមានជំងឺ នាំមកមន្ទីរពេទ្យ ឬការជួយសង្គ្រោះអ្នកនេសាទ ជួបបញ្ហាលើផ្ទៃសមុទ្រជាដើម នាំយកមកកាន់ដីគោក ដែលជាសកម្មភាពមនុស្សធម៍ ក្នុងសង្គមជាតិ។ ប្រសាសន៍លោកអភិបាលខេត្តព្រះសីហនុ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នាថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិត បានលើកឡើងថា ក្នុងរយៈកាល ៤៤ ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនអនេកក្នុងបុព្វហេតុជាតិមាតុភូមិ នៅក្នុងគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រក្រោយការដួលរលំនៃរបប...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...