ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សំណើធ្វើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញកម្ពុជា ដោយមិនធ្វើឲ្យប៉ះពាល់ឡើយដល់ «សិទ្ធិបោះឆ្នោត» របស់ប្រជាពលរដ្ឋខ្មែរ។ នាឱកាសអញ្ជើញដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាលប្រជុំជាមួយ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា (គណៈកម្មការទី៦) ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់...
ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងឲ្យដឹងថា គិតត្រឹម ខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមនៅខេត្តកោះកុង ចំនួន ២១.១៨៨.៦២០ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួចរាល់ ខណៈនៅបន្តសល់ផ្ទៃដី សង្ស័យមានមីនចំនួន ២២.៨៤៦.៥៨៥ ម៉ែត្រក្រឡា...
បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អានតូនី ប្លីនគិន (Antony Blinken) នៅមហាសាលប្រជាជន នៅថ្ងៃចន្ទ ប្រទេសចិន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ុនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ Uttar Pradesh និងរដ្ឋ Bihar ស្ថិតនៅភាគខាងជើង នៃប្រទេសឥណ្ឌា ដែលនៅរដ្ឋជាប់គ្នា ដោយសារតែស្ថានភាពរលកកម្តៅខ្លាំង បានកើនដល់៩៨នាក់ នៅក្នុងរយៈពេល៣ថ្ងៃ កន្លងមកនេះ ។ មន្ត្រីបានឱ្យដឹងថា អ្នកជំងឺភាគច្រើនមានអាយុលើសពី៦០ឆ្នាំ ខណៈនេះដែលមានមនុស្សចំនួន៥៤នាក់បានស្លាប់នៅក្នុងរដ្ឋ Uttar...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសហូរឡង់ បានប្រាប់អ្នកយកព័ត៌មានក្នុងដំណើរ ទស្សនកិច្ចទៅកាន់ ទីក្រុងវ៉ាស៊ីនតោនថា រដ្ឋាភិបាលហូឡង់ឆាប់ៗនេះ នឹងចូលរួមជាមួយ សហរដ្ឋអាមេរិក និងជប៉ុន ក្នុងពេលឆាប់ៗនេះ ក្នុងការដាក់ចេញនូវវិធានការ ត្រួតពិនិត្យការនាំចេញ ឧបករណ៍ពាក់កណ្តាលចម្លង ឬ បន្ទះឈីបថ្មីក្នុងគោលបំណង តាមដានបច្ចេកវិទ្យារសើបចេញ ពីប្រទេសចិនដោយសារតែការព្រួយបារម្ភ ចំពោះការប្រើប្រាស់ខុស ដែលអាចកើតមាន។ យោងតាមសារព័ត៌មាន VOA...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៣នាក់ ហើយពីព្យុះស៊ីក្លូន បានបោកបក់មកលើតំបន់ភាគខាងត្បូងនៃប្រទេសប្រេស៊ីល កាលពីចុងសប្តាហ៍ បណ្តាលឲ្យមនុស្ស៤នាក់នៅតែបន្តបាត់ខ្លួន ។ សូមបញ្ជាក់ថា ការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយព្យុះ និងគ្រោះទឹកជំនន់បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ដោយបានបង្កផលប៉ះពាល់ ដល់ទីក្រុងលើសពី៤០នៅភាគខាងត្បូង នៃប្រទេសប្រេស៊ីល នៅរដ្ឋ Rio...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយកវេទិកា ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត មិថុនា ១៩៧៧-២០ មិថុនា ២០២៣ ដែលមានសម្តេចផ្ទាល់ ជាមេដឹកនាំនោះថា គោលនយោបាយឈ្នះឈ្នះ ដែលសម្តេចបានដាក់ចេញ គឺមានការរួមចំណែក...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹង កាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើង បានធ្វើការវាយតម្លៃទៅលើការប៉ុនប៉ង ដែលបានបរាជ័យរបស់ខ្លួន នៅក្នុងការបាញ់ បង្ហោះផ្កាយរណប ស៊ើបការណ៍យោធា កាលពីចុងខែមុនថា ជាចំណុចខ្វះខាតដ៏ “ធ្ងន់ធ្ងរបំផុត” ដែលករណីនេះ “មិនអាចមើលរំលងបានឡើយ” ហើយបានសន្យាថា...
តាមរយៈការខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់អ្នកប្រាជ្ញ ជាច្រើនជំនាន់លទ្ធផល ស្រាវជ្រាវនៃគម្រោងធំៗ ដូចជាគម្រោងរុករក អរិយធម៌ចិន បានបញ្ជាក់ពីប្រវត្តិសាស្រ្ត មនុស្សជាតិរាប់លានឆ្នាំ របស់ប្រទេសចិន ប្រវត្តិសាស្រ្តវប្បធម៌១ម៉ឺនឆ្នាំ និងប្រវត្តិសាស្រ្តអរិយធម៌ ជាង៥ពាន់ឆ្នាំ ។លោក Xi Jinping តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះគម្រោង សំខាន់ នៃការរុករកប្រភពដើម នៃអរិយធម៌ចិន ។ លោកបញ្ជាក់ថា...
រសៀលថ្ងៃទី ១៩ មិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានសង្កត់ធ្ងន់ថា តើចិននិងសហរដ្ឋអាមេរិក អាចរួមរស់នៅតាមរបៀបត្រឹមត្រូវឬអត់ វាពាក់ព័ន្ធដល់ជោគវាសនា របស់មនុស្សជាតិទាំងមូល...