ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញបេសកកម្ម ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ និងរៀបចំវេទិកាសាធារណៈ សំដៅស្វែងយល់នូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន។ នាឱកាសអញ្ជើញបើកកិច្ចប្រជុំបូក សរុបសកម្មភាព...
ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះ កាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍កូរ៉េ ឆ្នាំ២០២៣។ កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើង ដោយស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានប្រកាសថា ក្រុងអរិយក្សត្រ ស្ថិតនៅខេត្តកណ្តាល ជាប់រាជធានីភ្នំពេញ នឹងមិនកាត់ចូលភ្នំពេញឡើយ ដោយទុកឲ្យនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាលដដែល។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នាព្រឹកថ្ងៃទី១៩ មិថុនា សម្ដេចតេជោ បានរំលឹកកាលពេលមុនថា គ្រោងនឹងកាត់យកក្រុងអរិយក្សត្រ ចូលរាជធានីភ្នំពេញ ប៉ុន្ដែឥឡូវនេះមិនចាំបាច់កាត់ចូលឡើយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ជាថ្មីថា នឹងបន្តចុះជួបកម្មករកម្មការិនីនៅតាមបណ្តារោងចក្រនៅក្នុងរាជធានី-ខេត្តនៅក្រោយការបោះឆ្នោតជ្រើសរើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាចំនួន១០លើកទៀត។ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នាព្រឹកថ្ងៃ១៩ មិថុនា សម្តេចតេជោបានលើកឡើងថា ក្រោយបោះឆ្នោតនឹងបន្តចុះជូបកម្មករបន្តចុះជួបកម្មករចំនួន១០កន្លែងទៀត។ សម្តេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំដាក់កម្មវិធីរួចហើយ បោះឆ្នោតថ្ងៃ២៣ខែកក្កដា អីចឹងខ្ញុំចុះនៅថ្ងៃ២៧ខែកក្កដា ខ្ញុំនឹងចាប់ផ្តើមជួបកម្មករកម្មការិនី១០ដងទៀត ដែលជួបម្តងមានកម្មករជាង១ម៉ឺននាក់ឡើងទៅ»។ សម្តេចក៏បានលើកឡើងថា ការផ្អាកជួបកម្មករនៅក្នុងពេលយុទ្ធនាការបោះឆ្នោត ។ ជាមួយគ្នានោះដែរសម្តេចក៏បានបន្តថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា តាមរយៈការសិក្សានាពេលកន្លងទៅ កម្ពុជាមានប្រេងច្រើនកន្លែង តែមិនទាន់ខួងយកមកប្រើប្រាស់ ខណៈសម្ដេចសង្ឃឹមថា ថ្ងៃអនាគត កម្ពុជានឹងអាចខួងយកមកប្រើ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃ១៩ ខែមិថុនា សម្ដេចតេជោ លើកឡើងថា កម្ពុជា...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំបងប្អូនកងទ័ពប្រមាណ៣០០នាក់ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធ្វើការផ្តល់ឈាមដោយស្ម័គ្រចិត្ត នៅកងពលតូចដឹកជញ្ជូនលេខ៩៩។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រាប់មិត្តបារាំង និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) បន្ដជួយកម្ពុជា តាមរយៈសាងសង់រោងចក្រ ផលិតទឹកស្អាត ហើយកុំបារម្ភថាកម្ពុជា គ្មានលទ្ធភាពសងត្រឡប់ ព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសង។ នាឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ចាប់ផ្តើមទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២00...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំ...