ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវធ្វើការជាមួយនឹងប្រទេសចិន ដើម្បីនាំយកទំនាក់ទំនងទ្វេភាគីបន្តិចម្តងៗទៅកាន់ផ្លូវ នៃកំណើនស្ថិរភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងសន្និសិទកាសែត ប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការសង្ខេបរបស់មន្ត្រីអាមេរិក អំពីការធ្វើដំណើរនាពេលខាងមុខរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសចិន។...
បរទេស៖ ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះចៅអធិរាជនី Masako បានយាងចាកចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ចាប់តាំងពីការឡើងសោយរាជ្យរបស់ព្រះចៅអធិរាជនៅឆ្នាំ ២០១៩។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការគង់នៅរបស់ព្រះចៅអធិរាជរហូតដល់ថ្ងៃសុក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមមានការសោយអាហារថ្ងៃត្រង់ជាមួយប្រធានាធិបតីលោក Joko Widodo...
សេអ៊ូល៖ សម្លេងសហរដ្ឋអាមេរិក ហៅកាត់ VOA បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ថា បន្ទាប់ពីបានធ្វើការរុករកនៅក្រោមទឹក អស់ជាច្រើនសប្តាហ៍មក យោធាកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានប្រមូលយកបំណែកជាច្រើននៃគ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង ដែលបានបាញ់ដោយទទួលបរាជ័យ នៅក្នុងការបញ្ជូនផ្កាយរណបចារកម្ម របស់ខ្លួនចូលទៅក្នុងគន្លងតារាវិថីកាលពី១៥ថ្ងៃមុន ។ អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា វត្ថុដែលមានរាងស៊ីឡាំងប្រវែង១២ម៉ែត្រ ទទឹង២,៥ម៉ែត្រ ដែលត្រូវបានគេជឿថា ជាដំណាក់កាលទី២នៃគ្រាប់រ៉ុក្កែត...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់គ្រប់ភាគីពាក់ព័ន្ធថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខនេះ ត្រូវរួបរួមគ្នាធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ។ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន អតីតយុទ្ធជន ថ្នាក់ដឹកនាំឃុំ និងភូមិ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃទី១៧...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៣ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា លោកនឹងមិនរំលាយសភាជាន់ទាបសម្រាប់ការបោះឆ្នោតមួយនៅក្នុងកំឡុងពេលសម័យប្រជុំសភាដែលកំពុងបន្តនោះទេ ដោយបញ្ចប់ការរំពឹងទុកជាច្រើនសប្តាហ៍ទៀត ។ លោក Kishida បានប្រាប់ដល់អ្នកសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាលរបស់គាត់គឺ “ដោះស្រាយបញ្ហាប្រឈមដែលត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន” ហើយផ្អែកលើទស្សនៈនោះ “ខ្ញុំមិនគិតអំពីការរំលាយសភាតំណាងរាស្រ្តនៅចុងបញ្ចប់នៃសម័យប្រជុំសភាបច្ចុប្បន្ននោះទេ” ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន...
រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ថា លោក បា្លឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រថា រុស្ស៊ី បានរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនដោយរលូន ទោះស្ថិតក្នុងការប្រឈមមុខនឹង “បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកក្តី” ។ លោក ពូទីន បានថ្លែងយ៉ាងដូច្នេះនៅក្នុងអំឡុងពេល សម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង St. Petersburg...
បរទេស៖ ប្រទេសរុស្ស៉ី កាលពីថ្ងៃសុក្រម្សិលមិញនេះបានអះអាងថា បានចាប់ផ្តើមធ្វើការនាំចេញប្រេង ទៅកាន់ប្រទេសប៉ាគីស្ថាន និងព្រមទាំងបានយល់ព្រមក្នុងការទទួលរូបិយវត្ថុ របស់ចិន ជំនួសឲ្យរូបិយវត្ថុលុយដុល្លារផង ប៉ុន្តែបញ្ជាក់ថាប្រទេសនៅអាស៊ីខាងត្បូងមួយនេះ គឺមិនទទួលបានការបញ្ចុះតម្លៃពិសេសណាមួយឡើយ។ ទោះបីជាយ៉ាងណា ក្តីកាលពីចុងសប្តាហ៍កន្លងទៅនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានប្រកាសថាប្រេងដែលមានតម្លៃពិសេសជាលើកដំបូងពីប្រទេសរុស្សី បានដឹកជញ្ជូនមកដល់ផែនសមុទ្រ របស់ប្រទេសប៉ាគីស្ថាន ស្ថិតនៅភាគខាងត្បួងប្រទេសគឺនៅទីក្រុង Karachi ហើយក៏នឹងត្រៀមផ្ទេរចេញទៅកាន់ទីកន្លែងស្តុកប្រេង របស់ប្រទេសផងដែរ។ លោក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ កំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា។ តាមរយៈសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរមានសុពលភាព...
ភ្នំពេញ៖ លោក ហូ លីហូវ អនុប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានគណៈចលនាមហាជន តំណាងដ៏ខ្ពង់ខ្ពស់ លោក ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានគណៈចលនាមហាជន នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ចើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាព ការងារប្រចាំខែមិថុនា និងលើកទិសដៅខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈចលនាមហាជន។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកប៉ុណ្ណា ក៏មិនរត់ចោលប្រជាជន ព្រោះប្រជាជនបានចាត់ទុក សម្ដេច ជាគ្រួសារតែមួយ។ នាឱកាសអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ កំពុងដំណើរការអាជីវកម្មនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន...