បរទេស៖ មន្ត្រីសន្តិសុខអាមេរិកបាននិយាយថា ក្រសួងថាមពលសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហព័ន្ធមួយចំនួនទៀត ត្រូវបានលួចចូលដោយក្រុមជំរិតទារប្រាក់ តាមអ៊ីនធឺណិតរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីសន្តិសុខមាតុភូមិ ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្នាក់ងារបានតាមទាន់នៅក្នុងការលួចចម្លងកម្មវិធី MOVEit Transfer ដែលជាកម្មវិធីផ្ទេរឯកសារដែលពេញនិយមជាមួយរដ្ឋាភិបាល និងសាជីវកម្ម។ ក្រសួងថាមពលរបស់អាមេរិក បាននិយាយថា អង្គភាពរបស់ខ្លួនចំនួនពីរត្រូវបាន “រងការរំខាន...
សម្ដេចតេជោ ៖ សម រង្ស៊ី និង មូ សុខហួរ មិនអាចឈរបោះឆ្នោតសកល នៅឆ្នាំ២០៣២https://dap-news.com/?p=340028 សម្តេចតេជោ ៖ ហ៊ុន ម៉ាណែត ឡើងតាមណាស្អីក៏ដោយ ឲ្យតែធ្វើនាយករដ្ឋមន្ត្រីស្របច្បាប់https://dap-news.com/?p=340049 សម្ដេចតេជោ បញ្ជាកងកម្លាំង ទប់ស្កាត់ ក្រុមឧទ្ទាម នៅវៀតណាម អាចរត់ចូលកម្ពុជា ខណៈមេក្លោងអាច...
បរទេស៖ ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណេតរបស់សហរដ្ឋអាមេរិក Mandiant បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហេគឃ័រចិនដែលគេសង្ស័យគាំទ្រដោយរដ្ឋ បានប្រើប្រាស់ស្ថានភាពសុវត្ថិភាពនៅក្នុងឧបករណ៍សុវត្ថិភាពអ៊ីមែលដ៏ពេញនិយមមួយ ដើម្បីទម្លាយចូលទៅក្នុងបណ្តាញនៃអង្គការវិស័យសាធារណៈ និងឯកជនរាប់រយនៅទូទាំងពិភពលោក ក្នុងនោះ មានជិតមួយភាគបីនៃទីភ្នាក់ងាររដ្ឋាភិបាល រួមទាំងក្រសួងការបរទេសរបស់ប្រទេសនានាផងដែរ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Charles Carmakal ប្រធានផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Mandiant...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំឱ្យផ្សព្វផ្សាយពីការបោះឆ្នោតជូនប្រជាពលរដ្ឋធ្វើចំណាកស្រុក ទាំងក្នុង និងក្រៅប្រទេស ដេីម្បីពួកគាត់ត្រៀមឯកសារអញ្ជើញទៅបោះឆ្នោតនាពេលខាងមុខបានគ្រប់ៗគ្នា។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលេីកឡេីងថា កម្ពុជា អភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យទេសចរណ៍មកកម្ពុជា ធានាបានទាំងសុវត្ថិភាព និងសុខភាពល្អ។ សម្ដេចតេជោ ហ៊ុន សែន លេីកឡេីងបែបនេះនាឱកាសអញ្ជេីញទទួលជួបពិភាក្សាការងារជាមួយលោក ស៊ូរ៉ាប់ ប៉ូឡូ លីកាស់ វីលី (Zurab polo...
បរទេស៖ សភាតំណាងរាស្រ្តរបស់ប្រទេសជប៉ុន នៅថ្ងៃសុក្របានបោះឆ្នោតបដិសេធចំពោះសំណើដកសេចក្តីទុកចិត្តប្រឆាំងនឹងគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្ត្រីលោក Fumio Kishida ដែលសំណើនេះ ដាក់ដោយគណបក្សប្រឆាំងដ៏ធំរបស់ប្រទេសនេះ មួយថ្ងៃបន្ទាប់ពីលោកបានលុបចោលអំពីការរំពឹងទុកនៃការរំលាយសភាជាន់ទាប។ យោងតាមសារព័ត៌មានជប៉ុន Kyodo News ចេញផ្សាយនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន នៅក្នុងសំណើ គឺបានរិះគន់លោក Kishida ចំពោះការខកខានមិនបានពន្យល់ពេញលេញពីរបៀបផ្តល់មូលនិធិដល់គោលនយោបាយសំខាន់ៗ រួមទាំងវិធានការពង្រឹងសមត្ថភាពការពារជាតិ និងអត្រាផ្តល់កំណើតរបស់ប្រទេសជប៉ុន...
បរទេស៖ មន្ត្រីអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្កើនការចូលរួមជាមួយប្រទេសចិន ខណៈដែលអាមេរិកមើលឃើញពីសក្តានុពលសម្រាប់ការគណនាខុសជាមួយនឹងដៃគូប្រកួតប្រជែងកំពូលរបស់ខ្លួនកំពុងកើនឡើង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេស លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ។ ក្រសួងការបរទេសអាមេរិក បាននិយាយថាក្នុងអំឡុងពេលនៃដំណើរនេះ លោក Blinken ត្រូវបានគេរំពឹងថានឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន រួមទាំងរដ្ឋមន្ត្រីការបរទេស...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសហការី បានរៀបចំប្រារព្ធ ព្រះរាជពិធីចម្រើនព្រះជន្ម ថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា ។...
ភ្នំពេញ: អ្នកឯកទេសដោះស្រាយបញ្ហាស្បែកមុខគ្រប់ប្រភេទ Smooth E ផលិតផលល្បីរបស់ថៃ ចាប់ដៃជាមួយ ក្រុមហ៊ុនចែកចាយស្របច្បាប់ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន Unboxed Marketing Co., Ltd ដាក់សម្ពោធលក់ជាផ្លូវការនូវ ផលិតផល Smooth E ដែលជាផលិតផលថែរក្សាស្បែកតាមបែបវេជ្ជសាស្រ្ត ផ្សំពីធម្មជាតិ នៅឯសណ្ឋាគារ Rosewood ភ្នំពេញ នាវេលាព្រឹក...
On June 12th 2023, Huawei Cambodia has participated in “Workshop on Authorized Economic Operator (AEO) Program” organized by General Department of Customs...