ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា លោក សម រង្ស៊ីដែលសម្តេចបានហៅថា ជាជនក្បត់ជាតិ៣ជំនាន់ និងលោកស្រី មូ សុខហួរដែលសម្តេចឲ្យងារ ជាយាយសក់នោះ មិនអាចឈរបោះឆ្នោតតំណាងរាស្ដ្រ នៅឆ្នាំ២០៣២ បានឡើយ ព្រោះអ្នកទាំងពីរ មិនបានបំពេញលក្ខខណ្ឌ ចូលរួមបោះឆ្នោតតំណាងរាស្ដ្រឆ្នាំ២០២៧ និងបោះឆ្នោតឃុំ-សង្កាត់២០២៨។...
អ្នកមានប្រជាប្រិយភាពលើបណ្ដាញផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងអ្នកមកពីអង្គភាពបម្រើការងាររអភិវឌ្ឍសហគមន៍បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការបង្កើតមាតិកាដ៏មានអត្ថប្រយោជន៍ ជាមួយមុខងារសុវត្ថិភាព និងស្តង់ដាសហគមន៍របស់ក្រុមហ៊ុន Meta នៅក្នុងសិក្ខាសាលាដែលរៀបចំដោយក្រុមហ៊ុន Meta នៅថ្ងៃទី ១៥ ខែមិថុនា។ កិច្ចពិភ្សា ក្រោមប្រធានបទ ការបង្កើតមាតិកាអនឡាញប្រកបដោយប្រសិទ្ធភាព និងឥទ្ធិពល៖ បទពិសោធន៍របស់អ្នកបង្កើតមាតិកាក្នុងស្រុក ឌីជេ ណាណា បានសម្របសម្រួលកិច្ចពិភាក្សាជាមួយអ្នកបង្កើតមាតិកាឌីជីថលក្នុងស្រុកដ៏ល្បីល្បាញ កញ្ញា នារី ដែលមាន...
ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគត បានប្រកាសពីកំណើនដ៏រឹងមាំ ដោយសារក្តីសង្ឃឹម សម្រាប់តម្រូវការប្រេងខ្លាំង និងការធ្លាក់ចុះនៃប្រាក់ដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកក្កដា បានកើនឡើង ២,៣៥ ដុល្លារអាមេរិក ឬ ៣,៤៤ភាគរយ ដើម្បីទូទាត់នៅ ៧០,៦២ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា បើសិនជាក្នុងករណីលោក ហ៊ុន ម៉ាណែត មិនមែនជាកូនប្រុស សម្តេចក៏ដោយ ក៏ត្រូវតែជ្រើសរើសធ្វើជាបេក្ខជន នាយករដ្ឋមន្រ្តីអនាគតដែរ ព្រោះផ្អែកលើសមត្ថភាព ដែលមានពិតប្រាកដ ។ សម្តេចបញ្ជាក់ថា “គណបក្សប្រជាជនមានមនុស្សច្រើនណាស់ តែបញ្ហាសំខាន់បំផុត ហ៊ុន ម៉ាណែត...
តេអេរ៉ង់ ៖ កាសែត Tehran Times ផ្សាយជាភាសាអង់គ្លេសរបស់អ៊ីរ៉ង់ បានរិះគន់គំនិតរបស់អាមេរិក ក្នុងការពង្រីកអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយលើកឡើងថា ខ្លួននឹងត្រូវបរាជ័យដោយសារប្រទេស នេះខ្វះការគាំទ្រក្នុងតំបន់ ។ កាសែតនេះបានបោះពុម្ពអត្ថបទមួយ មានចំណងជើងថា “Asian NATO: US paranoia and...
MACITO ដែលជានំផលិតឡើងពីពោត និងមានស្នូលឈីសនៅខាងក្នុង រួមជាមួយនឹងរសជាតិ ដែលមាននៅគ្រប់ទីកន្លែងនៃនំ ធ្វើឲ្យអ្នកញ៉ាំ ឆ្ងាញ់ចាប់មាត់រហូតដល់កម្ចេចនំចុងក្រោយ និងញ៉ាំហើយចង់ញ៉ាំទៀត បានបង្ហាញវត្តមាន នៅលើទីផ្សារប្រទេសកម្ពុជា។ នំ MACITO ផលិតឡើងក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ពីអ្នកជំនាញខាងផ្នែកម្ហូបអាហារ ទាំងការប្រើប្រាស់វត្ថុធាតុដើម និងគុណភាព ជាពិសេសមានការទទួលស្គាល់ គុណភាពស្តង់ដារអន្តរជាតិ ដែលធ្វើឲ្យលោកប៉ាអ្នកម៉ាក់មានទំនុកចិត្ត ក្នុងការទិញយកទៅឲ្យកូនៗ របស់ពួកគេញ៉ាំ។ កុមារជាច្រើនជ្រើសយកនំ...
បរទេស ៖ មេក្លោងម្នាក់ ដែលរៀបចំការវាយប្រហារ សម្លាប់មនុស្សលើការិយាល័យគណៈកម្មាធិការ ប្រជាជនឃុំចំនួនពីរ ក្នុងខេត្ត ដាក់ឡាក់ ប្រទេសវៀតណាម គឺត្រូវបានចាប់ខ្លួន ។ យោងតាមសារព័ត៌មាន វៀតណាម VN Express ចេញផ្សាយ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមការផ្សាយ របស់ទូរទស្សន៍វៀតណាមថា...
វ៉ាស៊ីនតោន៖ ធនាគារកណ្តាលសហរដ្ឋអាមេរិក បានសម្រេចចិត្តរក្សាអត្រាការប្រាក់ឱ្យនៅដដែល ប៉ុន្តែមានសញ្ញាថា ការដំឡើងអត្រាការប្រាក់កាន់តែច្រើន នឹងកើតមានមុនដំណាច់ឆ្នាំនេះ ជាមួយនឹងអតិផរណានៅតែកើនឡើង ហើយវិស័យធនាគារស្ថិតនៅក្រោមសម្ពាធ ដោយធនាគារកណ្តាល ត្រូវប្រឈមនឹងជម្រើសដ៏លំបាកនៅពេលខាងមុខ។ ចាប់តាំងពីការចាប់ផ្តើមនៃវដ្តនៃការរឹតបន្តឹងនេះក្នុងខែមីនា ឆ្នាំ២០២២ ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ ១០ ដងជាប់ៗគ្នា ជាមួយនឹងការកើនឡើងចំនួន ៥០០ ពិន្ទុមូលដ្ឋាន ដែលជាល្បឿនលឿនបំផុតនៃការដំឡើងអត្រាការប្រាក់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០។ ចាប់ផ្តើមនៅឆ្នាំនេះ ធនាគារកណ្តាលបានបន្ថយល្បឿន នៃការដំឡើងអត្រាការប្រាក់ដោយបង្កើនអត្រា...
តូក្យូ៖ ទីក្រុងតូក្យូ និងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយគ្រាប់មីស៊ីលទាំងពីរបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ ការបាញ់បង្ហោះនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានព្រមានកាលពីដើមថ្ងៃថា ខ្លួននឹងចាត់វិធានការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះក៏បានកើតឡើង ខណៈពេលដែលទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ស្ថិតនៅក្នុងទីក្រុងតូក្យូសម្រាប់កិច្ចប្រជុំ។ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា កាំជ្រួចមីស៊ីលទាំង...
ប្រទេសឥណ្ឌូណេស៊ី ក្រុងហ្សាការតា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ – TikTok ថ្ងៃនេះបានប្រកាសពីការវិនិយោគថ្មីក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ បំណងជួយដល់ការធ្វើអន្ដរកម្មអាជីវកម្មលើអនឡាញជាង ១២ម៉ឺនអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) និងចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ការវិនិយោគទឹកប្រាក់ ១២,២ លានដុល្លារអាមេរិក ត្រូវបានធ្វើឡើងសម្រាប់ ជំនួយជាសាច់ប្រាក់ ការបណ្ដុះបណ្ដាលជំនាញឌីជីថល និងឥណទានផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់...