សម្តេចតេជោ ផ្តាំទៅក្រុមប្រឆាំងថា បើចង់ឲ្យខាងក្នុងរលាយ ចឹងអ្នកខាងក្រៅស្រែកឲ្យលឺៗតិចមកhttps://dap-news.com/?p=339525 សម្តេចតេជោ ៖ ខ្ញុំគ្មានជំនឿថា អ៊ុយក្រែនវាយយកទឹកដីដែលរុស្ស៊ីកាន់កាប់ មកវិញបានទេhttps://dap-news.com/?p=339534 សម្តេចតេជោថា ជំនួបជាមួយ សាន សុជា គឺចង់លើកកម្ពស់ការអប់រំសង្គមhttps://dap-news.com/?p=339542 សម្តេចតេជោ ៖ បើក្រុមប្រឆាំងចង់ជាប់គុក ឬខាត់បង់ថវិកា លើការរារាំងពលរដ្ឋ បោះឆ្នោត បន្តញុះញង់ទៀតទៅhttps://dap-news.com/?p=339569 សម្តេចតេជោ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងសមភាគីចិនលោក Qin Gang បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីល្ងាចថ្ងៃអង្គារ មុនពេលដំណើរទស្សនកិច្ចដែលរំពឹងទុកដោយ លោក Blinken ទៅកាន់ទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Blinken បានលើកឡើងថា ផ្នែកការទូតទាំងពីររក្សាការពិភាក្សាអំពី...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុន HITACHI នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិ សន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ប.ស.ស. នឹងធ្វើការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ខ្លួនឱ្យកាន់តែមាន លក្ខណៈល្អប្រសើរ ស្របទៅតាមភាពរីកចម្រើន នៃបច្ចេកវិទ្យាទំនើប។ ក្នុងជំនួបពិភាក្សា ស្តីពីប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ខាងលើនេះ លោកបណ្ឌិតអគ្គនាយករង និងសហការីតំណាង ប.ស.ស. បានពិភាក្សាយ៉ាងលម្អិតជាមួយតំណាងក្រុមហ៊ុន HITACHI អំពីគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) សម្រាប់អភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស. ដើម្បីរកចំណុចល្អប្រសើរ សម្រាប់ការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ប្រកបដោយប្រសិទ្ធភាពខ្ពស់។ គួរឱ្យដឹងផងដែរថា ជំនួបពិភាក្សាខាងលើនេះ បានធ្វើការពិភាក្សាលើចំណុចសំខាន់ៗរួមមាន ៖ -ចែករំលែកអំពី ស្ថានភាពនៃគម្រោង HAPPINESS (platform) នៃប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃរបបសន្តិសុខសង្គម -លទ្ធផល នៃការចុះមកសិក្សាស្រាវជ្រាវ អំពីលទ្ធភាព និងលទ្ធផលនៃភាពជាន់គ្នា រវាងជំនួយឧបត្ថម្ភរបស់អង្គការនានា ជាមួយនឹងគម្រោង ODA សម្រាប់ប្រព័ន្ធ ICT របស់ទីភ្នាក់ងារ JICA -ពិភាក្សាអំពីផែនការសកម្មភាព ក្នុងគោលបំណងដើម្បីអភិវឌ្ឍគម្រោង HAPPINESS នៅឆ្នាំ២០២៥ និង – កិច្ចពិភាក្សាបញ្ហាប្រឈមនានាផងដែរ។ សូមបញ្ជាក់ថា៖ ជំនួបប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំបេឡាជាតិសន្តិសុខសង្គម រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ដែលជាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (HITACHI ) ជាច្រើនរូបផងដែរ៕
សេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស មន្ត្រីរាជការដែលមានក្របខ័ណ្ឌស្រាប់ ឲ្យផ្ទេរមកបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គម សម្រាប់ឆ្នាំ២០២៣ ទាញយកពាក្យប្រឡងនៅទីនេះ៖ https://bit.ly/3p2zxrb
បរទេស៖ មីស៊ីលរបស់រុស្ស៊ីមួយគ្រាប់បានវាយប្រហារទីក្រុងកំពង់ផែ Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និង ១៣ នាក់ផ្សេងទៀតរងរបួស។ យោងតាមលទ្ធផល VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមយោធាអ៊ុយក្រែនដែលបាននិយាយថា ការវាយប្រហារនោះមានជាប់ពាក់ព័ន្ធនឹងមីស៊ីល Kalibr ចំនួនបួន។ អាជ្ញាធរក្នុងតំបន់បាននិយាយថា មីស៊ីលមួយគ្រាប់បានវាយប្រហារលើឃ្លាំងមួយកន្លែងដែលមនុស្ស៣នាក់បានស្លាប់ ហើយការវាយប្រហាររបស់រុស្ស៊ីក៏បានធ្វើឱ្យខូចខាតផ្ទះសម្បែង...
ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី “ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស” បានឱ្យដឹងថា ក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យនិងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុនខាងលើបានចុះបញ្ជីដោយជោគជ័យនៅក្នុងប្រព័ន្ធ”ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស”។ រហូតមកដល់បច្ចុប្បន្ននេះ ផលិតផលជលផលធម្មជាតិនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយគេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចបាននូវការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិនគឺ៖ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន១២ប្រភេទមានដូចជា បង្គា...
ជីប ម៉ុង បានចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្ដីអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិ Nutifood ហើយក្រោយចុះអនុស្សារណៈ នៃការយោគយល់គ្នារួច ក្រុមហ៊ុនបានប្រកាសឧបត្ថម្ភទឹកដោះគោ NuVi ចំនួន ៥លានប្រអប់ភ្លាមៗដល់កុមារកម្ពុជា ទូទាំងប្រទេស។ តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់គ្នា ដែល ធ្វើនៅព្រឹកថ្ងៃ ទី ១៤ខែ មិថុនានេះ ក្រុមហ៊ុន ជីប ម៉ុង នឹង ទទួលបានសិទ្ធិក្នុងការចែកចាយ ផលិតផលទឹកដោះគោ នូវី (NuVi) ផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា។ លោកស្រី គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង បានមានប្រសាសន៍ថា ជីប ម៉ុង បានចាប់ដៃគូ ជាមួយក្រុមហ៊ុនNutifood ដោយសារក្រុមហ៊ុនមើលឃើញថា ក្រុមហ៊ុន Nutifood ជាក្រុមហ៊ុនលំដាប់អន្តរជាតិ ផលិតផលមានគុណភាពខ្ពស់ និងទទួលបានវិញ្ញាបនបត្រ បញ្ជាក់គុណភាពស្ដង់ដាអន្តរជាតិ។ ទឹកដោះគោនូវី (NuVi) ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម សម្រាប់កុមារនឹង ចូលរួមជួយឲ្យកុមារកម្ពុជា លូតលាស់បានល្អទាំងរាងកាយ ជាពិសេសកម្ពស់ និងខួរក្បាល។ ផលិតផល ទឹកដោះគោ នូវី (NuVi) ផលិតតាម រូបមន្តនៃ ការ ផលិតដឹកដោះគោ នៃ ប្រទេស ស៊ុយអែត។ បច្ចុប្បន្ន ទឹកដោះគោនូវី(NuVi) មានការចែកចាយ នៅតាមបណ្ដា ប្រទេសជាច្រើន ដូចជាជប៉ុន, ចិន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, តៃវ៉ាន់, វៀតណាម និងឡាវ។ ចុងបញ្ចប់នៃ ពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន Nutifood បានប្រកាស បរិច្ចាគទឹកដោះគោចំនួន ៥លានប្រអប់ ដល់កុមារកម្ពុជា ទូទាំងប្រទេស៕
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានទទួលជួប លោកស្រី អូនិស៊ី អៃ (ONISHI Ai) លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងនាមមិត្តចាស់។
កាលពីថ្ងៃទី ១៣ ខែមិថុនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅពេលឆ្លើយតបសំណួរ អំពីករណីផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ថា សហរដ្ឋអាមេរិក ដែលពីដើមមកតែងតែប្រសប់ ប្រើបញ្ហាក្តៅមករំលេចពី “តួនាទី”របស់ខ្លួន បែរជាបានរក្សាភាព ស្ងៀមស្ងាត់នៅក្នុង ករណីនេះទៅវិញ ។ ភាពអសកម្មបែបនេះ ពិតជាធ្វើឱ្យគេចម្លែកក្នុងចិត្ត...
នៅថ្ងៃទី ១៤ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរ ចំពោះការបើកធ្វើវេទិកាជាន់ខ្ពស់ ស្តីពីអភិបាលកិច្ច សិទ្ធិមនុស្សសកល ។ លោក Xi Jinping បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ មនុស្សជាតិ បានឈរនៅចំណុចផ្លូវបំបែក នៃប្រវត្តិសាស្ត្រម្តងទៀត ហើយអភិបាលកិច្ច សិទ្ធិមនុស្សសកល កំពុងប្រឈមមុខនឹងបញ្ហា...