តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបដិសេធថា មិនមានសារធាតុនុយក្លេអ៊ែរ “មិនបានប្រកាស” នៅក្នុងប្រទេសនេះទេ ដែលជាការឆ្លើយតបទៅនឹងសំណួរ ដែលបានលើកឡើងនៅក្នុងរបាយការណ៍ថ្មីៗនេះដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អំពីសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។ នៅក្នុងរបាយការណ៍មួយរបស់អគ្គនាយក IAEA លោក Rafael Grossi ដែលត្រូវបានបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា និងត្រូវបានលាតត្រដាងនៅថ្ងៃទី០៧ ខែមិថុនា...
ភ្នំពេញ៖ លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានមានបានវាយតម្លៃ និងមើលឃើញថា ទុក្ខលំបាករបស់កម្មករនិយោជិតជាច្រើនត្រូវបានកាត់បន្ថយក្រោយពេលមានជំនួបជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ខណៈដែលជំនួបនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនកម្មករនិយោជិតនៅទូទាំងប្រទេស។ លោកសួង ហួតមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅរសៀលថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៣ថា ការចុះជួបរបស់សម្តេចនេះដូចសម្តេចលោកបានបញ្ជាក់ជាច្រើនដងហើយថា គឺដើម្បីចុះពិនិត្យនិងតាមដានអំពីការវិវត្តនៃសុខទុក្ខរបស់បងប្អូនកម្មករ និយោជិត និងដើម្បីរកឱ្យឃើញបញ្ហាហើយអាចដោះស្រាយទាន់ពេលវេលាជូនបងប្អូនកម្មករនិយោជិតរបស់យើង។ លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានលើកឡើងនូវ អត្ថប្រយោជន៍មួយចំនួនដែលកម្មករទទួលបានតាមរយៈជំនួបនេះមាន៖ -ការដំឡើងប្រាក់ឈ្នួលអប្បបរិមាជារៀងរាល់ឆ្នាំតាមរយៈការបង្កើតគណកម្មាធិការជាតិ ប្រាក់ឈ្នួល – ការបើកប្រាក់ខែចំនួន...
ភ្នំពេញ៖ ក្រុមហ៊ុន Boostrong តាមរយៈលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឧបត្ថម្ភបង់អង្គុយ សម្រាប់យកដាក់នៅទីធ្លាលំហែ ភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ជំនួសមុខឱ្យ អ្នកភូមិ លោក សយ សុភាព បានអរគុណដល់ ក្រុមហ៊ុន Boostrong តាមរយៈលោក...
ភ្នំពេញ៖ កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនានុវត្តន៍កាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានកោតសរសើរដល់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដើម្បីអភិវឌ្ឍន៍ ទើបតែបង្កើតឡើង តូចប៉ុន្តែខ្លឹមដោយសារសមាគមបណ្តុំទៅដោយបញ្ញាវន្តដែលមានបទពិសោធន៍ការងារនិងមុខរបររកស៊ីធំៗកន្លងមក ប្រកបដោយគុណធម៌និងវិជ្ជាជីវៈ។ ការកោតសរសើរបស់ កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីគឺ ធ្វើឡើង ក្នុងជំនូបមួយដែលដឹកនាំ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្ដល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងបរិការណ៍ នៃសុខសន្ដិភាព និងស្ថេរភាពនយោបាយ, រាជរដ្ឋាភិបាលតែងតែងគិតគូរយ៉ាងមធ្យ័ត អំពីសុខមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលើគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» ឡើយ។...
ភ្នំពេញ ៖ បន្ទាប់ពីជជែងពិភាក្សាគ្នារួចសមាជិករដ្ឋសភាបានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ។ សេចព្រាងទាំងពីរនេះ អនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១២ មិថុនាដោយមានវត្តមានសមាជិកសមាជិការចំនួន ៩៩រូប។ សេចក្តីព្រាងច្បាប់ទាំងពីរសុទ្ធសឹងតែមានសារសំខាន់នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិ លើកកម្ពស់សុខុភាពសាធារណៈ និងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។ សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន...
ភ្នំពេញ ៖ ដើម្បីពន្លឿននៃការដោះស្រាយ ជូនប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែង និងដីឡូត៍ពីក្រុមហ៊ុនបុរី វីអាយភី ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ឈានទៅដល់ការឯកភាពគ្នាបញ្ចប់រឿង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោក ឃ្លាំង ហួត និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សា រកដំណោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត...
វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅការចោទប្រកាន់របស់សហព័ន្ធ ប្រឆាំងនឹងលោកថា “គួរឱ្យអស់សំណើច” និង “គ្មានមូលដ្ឋាន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ុនហួ។ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៧ ដោយចោទប្រកាន់ថា លោកបានរក្សាទុកឯកសារ ដែលបានចាត់ថ្នាក់នៅរដ្ឋ...
ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេប នៅតែបន្តកើនឡើងតាមរយៈបណ្តាញព័ត៌មានសង្គម ដូចជា Facebook Tik Tok និង Telegram ជាដើម ហើយការផ្សព្វផ្សាយលក់នេះមានផ្សារភ្ជាប់ជាមួយបង្ហោះជារូបភាព ឬវីដេអូ ទាក់ទាញឱ្យមានការប្រើប្រាស់ជាពិសេសក្នុងចំណោមយុវជន និងកុមារ។ គិតត្រឹម ខែមិថុនា ការកើនឡើងលក់ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក...
បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះរបស់កងទ័ពអាកាសចិនចំនួន១០គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ចំណុចកណ្តាលរបស់ច្រកសមុទ្រតៃវ៉ាន់។ ច្រកសមុទ្រនេះត្រូវបានគេមើលជាទូទៅថា ជាព្រំដែនមិនផ្លូវការរវាងកោះតៃវ៉ាន់ និងចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិកោះតៃវ៉ាន់ថា កប៉ាល់ចិនចំនួន៤គ្រឿង ក៏បានធ្វើការល្បាតប្រយុទ្ធកាលពីថ្ងៃអាទិត្យផងដែរ។ កោះតៃវ៉ាន់បានដាក់ពង្រាយយន្តហោះ និងកប៉ាល់របស់ខ្លួនជាការឆ្លើយតបនឹងទង្វើរបស់ចិន។ នេះជាលើកទីពីរក្នុងរយៈពេលតិចជាងមួយសប្តាហ៍ដែលចិន បានបង្កើនសកម្មភាពយោធាជុំវិញកោះតៃវ៉ាន់ ដោយកាលពីថ្ងៃព្រហស្បតិ៍ កោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះយោធាចិន ៣៧...