ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំដល់កងទ័ពត្រូវសហការគ្នា ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃ១២មិថុនា សម្ដេចតេជោបានលើកទឹកចិត្តខ្ពស់ដល់ការចូលរួម ចំណែករបស់លោក លោកស្រី ជាសប្បុរសជន ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិនានា រួមចំណែកដោះស្រាយរាល់ការលំបាកខ្វះខាតរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងគោលដៅរក្សាឲ្យបាននូវសុខុមាលភាព...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីសមត្ថភាព ជាបន្តបន្ទាប់របស់កងទ័ពកម្ពុជាថា មិនត្រឹមតែជាកម្លាំងស្នូលទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាព នៅបណ្តាប្រទេសមួយចំនួន។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃ១២ មិថុនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោមានប្រសាសន៍ថា ទាំងអស់គ្នាយល់ច្បាស់អំពីកត្តាសុខសន្តិភាព...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា សមាជិកក្រុមឧទ្ទាមឃឺដ YPG ចំនួន៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារមួយ ពីសំណាក់កងកម្លាំងយោធានៃប្រទេសតួគី។ សេចក្តីប្រកាសដែលធ្វើឡើង ដោយក្រសួងការពារជាតិនៃ ប្រទេសតួគីបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកដែលបាត់បង់ជីវិតទាំងអស់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ របស់ក្រុមសកម្មប្រយុទ្ធ YPG ចំនួន២នាក់ផងដែរ។ មុននេះបន្តិចក្រុម YPG បានបើកការវាយប្រហារតាមគ្រាប់រ៉ូក្កែត និងគ្រាប់កាំភ្លើងធំជាច្រើនដងមកលើ ទីតាំងឈរជើងរបស់កងកម្លាំងយោធាតួគី ដែលស្ថិតនៅក្នុងតំបន់...
វ៉ាស៊ីនតោន៖ គេហទំព័រព័ត៌មាននយោបាយអាមេរិក Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នៅដើមសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន។ ប្រសិនបើដំណើរឆ្ពោះទៅមុខ វានឹង ក្លាយជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសចិនរបស់មន្ត្រីថ្នាក់រដ្ឋមន្ត្រីមកពីទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ក្នុងឆ្នាំ២០២១។ ទោះបីជាមានភាពតានតឹងកើនឡើងជាច្រើនខែរវាងសហរដ្ឋអាមេរិក និងចិន ក៏ដោយ...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos បានឲ្យដឹងថា ទំនាក់ទំនងរវាងហ្វីលីពីន និងចិន “មិនមានការផ្លាស់ប្តូរក្នុងន័យជាមូលដ្ឋានណាមួយឡើយ” ដោយប្តេជ្ញាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Marcos បានឲ្យដឹងបន្ទាប់ពីពិធីប្រគល់រង្វាន់បុគ្គលចំនួន ៦រូប សម្រាប់ការរួមចំណែករបស់ពួកគេក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងប្រទេសចិន រួមទាំងអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថា “យើងមិនបានចាកចេញពីប្រទេសចិនតាមមធ្យោបាយណាមួយឡើយ” ។...
បរទេស៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបញ្ជូនកងរក្សាសន្តិភាពតង់ហ្សានីចំនួន ៦០នាក់ពីសាធារណរដ្ឋអាហ្រ្វិកកណ្តាល ឱ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការស៊ើបអង្កេតបឋមបានរកឃើញភស្តុតាងដែលអាចជឿជាក់បានថា មាន ១១នាក់ក្នុងចំណោមពួកគេត្រូវបានគេចោទប្រកាន់ថា បានកេងប្រវ័ញ្ចផ្លូវភេទនិងរំលោភលើជនរងគ្រោះយ៉ាងហោចណាស់៤នាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា “អង្គភាពនេះត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់មូលដ្ឋានមួយផ្សេងទៀត ខណៈពេលដែលការស៊ើបអង្កេតនៅតែបន្ត ហើយសមាជិករបស់ខ្លួនត្រូវបានបង្ខាំងនៅក្នុងបន្ទាយដើម្បីការពារជនរងគ្រោះ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការបាញ់ផ្លោងកម្មករសង្គ្រោះបន្ទាន់អ៊ុយក្រែន ដែលកំពុងព្យាយាមជួយសង្គ្រោះប្រជាជនពីទឹកជំនន់ ដែលបណ្តាលមកពីការបំផ្លិចបំផ្លាញទំនប់ Nova Kakhovka ។ ថ្លែងនៅក្នុងសុន្ទរកថានាពេលរាត្រីរបស់លោកកាលពីថ្ងៃពុធ លោក ហ្សេឡិនស្គី បានលើកឡើងថា មនុស្សជាង ២០០០នាក់ត្រូវបានជួយសង្គ្រោះរហូតមកដល់ពេលនេះពីទឹកជំនន់នៅក្នុងតំបន់ Kherson និង Mykolaiv ដែលលោកបានលើកឡើងថា ផ្ទុយស្រឡះជាមួយនឹងតំបន់កាន់កាប់ដោយរុស្ស៊ី ដែលលោកបានចោទប្រកាន់កងកម្លាំងរបស់ទីក្រុងម៉ូស្គូថា...
វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Xie Feng បានឲ្យដឹងថា ប្រទេសទាំងពីរ ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងស្វែងរកវិធីត្រឹមត្រូវ ដើម្បីឈានទៅរកភាពជាមួយគ្នាក្នុងយុគសម័យថ្មី។ លោក Xie បានផ្តល់ការកត់សម្គាល់ទាំងនោះនៅពេលថ្លែងសុន្ទរកថា គន្លឹះនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន ដើម្បីស្វាគមន៍លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីរបស់ចិន ប្រចាំសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា ទំនាក់ទំនងចិន-អាមេរិក...
ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគតបានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ នៅលើរបាយការណ៍នៃកិច្ចព្រមព្រៀង ដែលអាចកើតមានរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកក្កដាបានបាត់បង់ ១,២៤ដុល្លារអាមេរិក ឬ ១,៧១ភាគរយមកនៅ ៧១,២៩ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។ ប្រេងឆៅប្រភេទ Brent...
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង លើផលវិបាកមនុស្សធម៌ បរិស្ថាន និងសេដ្ឋកិច្ចនៃការវាយប្រហារ “ដ៏គួរឱ្យរន្ធត់” លើទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន។ ប្រតិកម្មទៅនឹងការវាយប្រហារកាលពីថ្ងៃអង្គារ ដែលត្រូវបានគេរាយការណ៍ថាបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់ និង ៤១ នាក់ផ្សេងទៀតបានរងរបួស អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានសម្តែងការប្រឆាំងរបស់អ៊ីរ៉ង់ ចំពោះការបំផ្លិចបំផ្លាញអគារជនស៊ីវិល...