បរទេស៖ ប្រទេសរុស្សីបានធ្វើការអះអាង និងបដិសេធនូវរបាយការណ៍ជាច្រើន ដែលបានធ្លាប់ចេញផ្សាយថា កិច្ចប្រជុំរបស់ BRICS នឹងអាចផ្លាស់ប្តូរចេញពីប្រទេសអាហ្វ្រិកខាងត្បូង ទៅកាន់ប្រទេសចិនវិញដោយសារបញ្ហាលិខិត តាមចាប់ខ្លួនលោកប្រធានាធិបតីរុស្សី ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ យោងតាមការអះអាងនិងបញ្ជាក់ ដោយលោកអនុរដ្ឋមន្ត្រីការបរទេសរុស្សី Sergey Ryabkov និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតដែរថាកិច្ចប្រជុំ ដែលនឹងមានការចូលរួមពីសំណាក់ សមាជិកទាំង៥ដូចជាប្រេស៊ីល រុស្សី ឥណ្ឌា...
បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកពិត ជានឹងត្រូវការសមាជិកភាព ជាមួយនឹងអង្គការនិងប្លុកធំទាំង២ គឺណាតូនិងអឺរ៉ុបឲ្យបាននៅក្នុងឆ្នាំនេះ។ យោងតាមការចេញ ផ្សាយរបស់ RT លោក Zelensky ក៏បានព្រមានដែរថា ប្រសិនបើមិន អាចធ្វើបានជោគជ័យ ក្នុងពេលនេះនោះទេ...
បរទេស ៖ ក្រសួងការពារជាតិ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថា ខ្លួនបានផ្តល់កុងត្រាមួយរួច ទៅហើយទៅឲ្យក្រុមហ៊ុន SpaceX សម្រាប់សេវាកម្មផ្កាយរណប របស់ Starlink ដែលនឹងត្រូវប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ដើមឡើយជាគំនិតផ្តួចផ្តើម របស់លោក Elon Musk ដែលលោកបានសម្រេចចិត្តចេញលុយខ្លួនឯង ក្នុងការផ្តល់សេវាកម្ម...
ភ្នំពេញ៖ អ្នកថតរូបជើងយូរនៃប្រទេសកម្ពុជា លោក ម៉ក់ រ៉េមីស្សាបានបង្ហាញនូវអារម្មណ៍ជាអនេក កាលបើត្រូវបានលោកឯកអគ្គរដ្ឋទូតបារាំង លោក Jacques Pellet បំពាក់មេដាយ អស្សរិយយស ថ្នាក់អស្សឬទ្ធិផ្នែកសិល្បៈ និងអក្សរសាស្ត្រ ពីក្រសួងវប្បធម៌បារាំង នាស្ថានទូតបារាំង នាពេលថ្មីៗនេះ។ លោក ម៉ក់ រ៉េមីស្សា បានថ្លែងថា “ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលបានទទួលមេដាយ...
បរទេស ៖ ការិយាល័យអន្តោប្រវេសន៍ថៃ បានប្រកាសពីការចាប់ខ្លួនបាន អ្នកលាងលុយកខ្វក់ តាមប្រព័ន្ធទូរស័ព្ទជនជាតិចិនម្នាក់ និងជនសង្ស័យគ្រឿងញៀនម្នាក់ទៀតមកពីប្រទេសកូរ៉េខាងត្បូង ។ ការតាមចាប់ខ្លួនជនជាតិឈ្មោះ Xu Wei អាយុ ៤០ឆ្នាំ និងឈ្មោះ Kim Junbeom អាយុ ២៦ ឆ្នាំត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ Briton Grand ក្នុងទីក្រុង...
ភ្នំពេញ ៖ អង្គការមិនមែនរដ្ឋាភិបាល បានគាំទ្រ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងដំណើរការ កំណែទម្រង់ពន្ធថ្នាំជក់ និងយល់ឃើញថា ការយកពន្ធបន្ថែម ចាប់ផ្តើមពី ៥០០រៀល ក្នុងបារី ១កញ្ចប់ ឬច្រើនជាងនេះ ស័ក្តិសមបំផុត សម្រាប់បច្ចុប្បន្ន។ ការស្នើសុំនេះ ធ្វើឡើងក្នុងវេទិកា ស្តីពីវិធានការពន្ធលើផលិតផលថ្នាំជក់ នៅថ្ងៃទី១ ខែមិថុនា...
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នការប្រើប្រាស់ គណនីឌីជីថល គណនីបណ្តាញសង្គម ឬគណនីលើប្រព័ន្ធអ៊ីនធឺណេតផ្សេងៗ ជាពិសេសគណនីសម្រាប់ទូទាត់សាច់ប្រាក់អនឡាញ (online payment, e-payment) នៅតែប្រឈមហានិភ័យខ្ពស់ពីការលួចជ្រៀតចូលគ្រប់គ្រងប្រើប្រាស់ពីជនអនាមិក (hacker) ។ ការបង្កើតឬប្រើប្រាស់ពាក្យសម្ងាត់ (Password) សាមញ្ញពេក ខ្លីពេក ពិតជាអាចបង្កនូវហានិភ័យខ្ពស់ពីការលួចតាមរយៈការទស្សទាយ ឬបច្ចេកទេស ទាញយកពីជនអនាមិក...
បរទេស៖ ឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសហ្វីលីពីន គ្រោងនឹងចាប់ផ្តើមសមយុទ្ធដែនសមុទ្រនៅសមុទ្រចិនខាងត្បូង នៅក្នុងសមយុទ្ធលើកដំបូងរវាងប្រទេសទាំងបី នៅពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសកម្មភាពរបស់ចិននៅក្នុងតំបន់។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សមយុទ្ធនៅក្នុងដែនទឹកនៃខេត្ត បាតាន ក្នុងប្រទេសហ្វីលីពីននឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ និងមានរយៈពេលរហូតដល់ថ្ងៃទី ៧ ខែមិថុនា។ សមយុទ្ធនេះកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោនបង្កើនការទូតយោធានៅក្នុងតំបន់ ដោយរៀបចំល្បែងសង្រ្គាមញឹកញាប់ជាងមុនជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅក្នុងសមុទ្រចិនខាងត្បូង...
ភ្នំពេញ ៖ ក្នុងថ្ងៃបើកឆាកដំបូង នៃអាស៊ានប៉ារ៉ាហ្គេម ២០២៣លើកទី១២ ក្នុងការប្រកួតបាល់បោះលើរទេះ ៣ទល់៣ បុរស-នារី បានចាប់ផ្ដើមការប្រកួត របស់ខ្លួននៅព្រឹកថ្ងៃទី២ ខែមិថុនានេះ នៅមជ្ឈមណ្ឌលកីឡា ក្នុងសាលនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយលទ្ធផលកម្ពុជា ចាញ់ថៃ លើ ២ប្រកួតទាំងបុរស និងនារី ។ ក្នុងនោះគូទី១-រវាងក្រុមជម្រើសជាតិ ថៃ ជាមួយ...
បរទេស ៖ កូរ៉េខាងត្បូង បានទទួលជោគជ័យ ក្នុងការសាកល្បង ប្រព័ន្ធស្ទាក់ចាប់មីស៊ីល ដែលផលិត ក្នុងស្រុកដ៏សំខាន់មួយ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍កាលពីដើមសប្តាហ៍នេះ ដែលជាជោគជ័យទីបី ក្នុងចំណោមការសាកល្បង ចំនួនបួនរហូតមកដល់ពេលនេះ ខណៈដែលកូរ៉េខាងត្បូង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកការគំរាមកំហែង របស់កូរ៉េខាងជើង ដែលកំពុងវិវត្ត។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយ នៅថ្ងៃទី១ ខែមិថុនា...