ហាណូយ ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chính) បានប្រាប់គណៈប្រតិភូព្រឹទ្ធសភា អាមេរិក ដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក Mike Crapo នៅទីក្រុង ហាណូយ កាលពីថ្ងៃសុក្រថា វៀតណាម តែងតែមានតម្លៃ ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយសហរដ្ឋអាមេរិក...
ម៉ូស្គូ ៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអះអាងថា ប្រទេសដែលចូលដៃជាមួយរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន នឹងទទួលបានអាវុធនុយក្លេអ៊ែរ។ លោក Lukashenko ធ្លាប់ជាអ្នកគាំទ្រ ដ៏រឹងមាំរបស់លោក ពូទីន ដែលថ្មីៗនេះ ភាគច្រើនបានផ្តល់ជំនួយ ផ្នែកយោធាដល់ទីក្រុងមូស្គូ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានណែនាំដល់កងកម្លាំង សមត្ថកិច្ចទាំងអស់ ត្រូវការពារសុវត្ថិភាព ឲ្យបានាជាដាច់ខាត នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ អគ្គស្នងការនគរបាលជាតិ។...
ភ្នំពេញ ៖ សម្រាប់លេខ១៨ ជាតំណាងឲ្យក្តីសង្ឃឹមចំពោះអនាគតដ៏រុងរឿង របស់កម្ពុជានេះ គឺជាការលើកឡើង របស់លោក ហ៊ុន ម៉ានី កូនប្រុសពៅ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១៨ សម្រាប់ការបោះឆ្នោត ។ ក្នុងការកំណត់ យកលេខរៀង សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ លើកទី៧...
ប៉េកាំង ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាមេរិកលោកស្រី Gina Raimondo នៅនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ នៅថ្ងៃបន្ទាប់ លោក Wang បានជួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai នៅទីក្រុង Detroit ដោយគោលនយោបាយ...
បរទេស ៖ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរត់គេចខ្លួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ ដោយអ្នកបញ្ចេញព័ត៌មាន គឺលោក ជូវីត កាមុលវីសិត (Chuvit Kamolvisit) អំពី “កិច្ចព្រមព្រៀងសម្ងាត់” សម្រាប់គណបក្សភឿថៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយបណ្តា អតីតគណបក្សនៅក្នុងប្លុករដ្ឋាភិបាល ។ យោងតាមសារព័ត៌មានថៃ...
ភ្នំពេញ ៖ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការ ប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា បានដាក់ចេញ សម្រាប់សាធារណជនទាំងក្នុង និងក្រៅប្រទេសចង់ចូលរួមបរិច្ចាគ ដើម្បីជួយដល់កុមារកម្ពុជា ។ យុទ្ធនាការនេះ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ១មិថុនា ។ យុទ្ធនាការនឹងធ្វើឡើងក្នុងរយៈពេលពេញ១ខែម្តង ចាប់ពីថ្ងៃ១-៣០មិថុនា តាមរយៈបណ្តាញផ្សព្វផ្សាយនានារួមមាន ៖ ទំព័រហ្វេសប៊ុក និងឆាណែលតេឡេក្រាមផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ធនាគារដៃគូ...
ប៉េកាំង៖ បន្ទាប់ពីបញ្ចប់សមយុទ្ធយោធារួមជាមួយឡាវ រដ្ឋាភិបាលចិន គ្រោងនឹងធ្វើសមយុទ្ធពហុជាតិជាមួយប្រទេសអាស៊ីអាគ្នេយ៍ បន្ដទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។ ក្រុមអ្នកវិភាគបានឲ្យដឹងថា អន្តរកម្មបរទេសដ៏ខ្លាំងក្លា របស់កងទ័ពរំដោះប្រជាជនចិន (PLA) បម្រើដល់ការជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការជឿទុកចិត្ត និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលជាការផ្ទុយស្រឡះពីសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបង្ហាញពីការប្រឈមមុខដាក់គ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គណៈប្រតិភូយោធាមកពីប្រទេសចិន កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ...
បរទេស ៖ បណ្ដាមេដឹកនាំពិភពលោក បានអបអរសាទរ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បន្ទាប់ពីលោក បានឈ្នះការបោះឆ្នោតឡើងវិញ នៅក្នុងការបន្តជាប្រវត្តិសាស្ត្រ ដែលបង្កឱ្យមានបញ្ហាប្រឈមដ៏ធំបំផុត ដល់ការកាន់អំណាចរយៈពេល ២០ឆ្នាំរបស់លោក ។ ប្រធានក្រុមប្រឹក្សា រៀបចំការបោះឆ្នោតកំពូល លោក Ahmet Yener បានឲ្យដឹងថា...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យភាគីជម្លោះក្នុងប្រទេសស៊ូដង់ បន្តបទឈប់បាញ់ដ៏ផុយស្រួយមួយ ខណៈដែលការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ ឈានដល់ការជាប់គាំង នៅក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ បានអំពាវនាវឱ្យមានការពន្យារពេលបទឈប់បាញ់បច្ចុប្បន្ន ដែលគ្រោងនឹងផុតកំណត់ នៅម៉ោង ៩ និង ៤៥នាទីយប់នៅថ្ងៃចន្ទនេះ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ខណៈពេលដែលមានភាពមិនល្អឥតខ្ចោះ ការពង្រីកមួយក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌...