ភ្នំពេញ ៖ គិតត្រឹមម៉ោងប្រមាណជា១១ និង៩នាទីព្រឹក ថ្ងៃទី១៦ ឧសភានេះ កម្ពុជាទទួលបានមេដាយ សរុបក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមចំនួន២៥៣គ្រឿង ខណៈមេដាយមាសចំនួន៧១គ្រឿង ។ គិតមកដល់ថ្ងៃនេះដែរ វៀតណាមនៅតែនាំមុខគេ ក្នុងការដណ្តើមមេដាយមាស១២៣គ្រឿង និងមេដាយផ្សេងៗទៀតរហូតទៅដល់៣២២គ្រឿង ៕
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ គឺមិនអាចកាត់ផ្តាច់បានពីការ ចូលរួមជួយឧបត្ថមគាំទ្រពីប្រទេសបារាំង តាមរយៈសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)ដែលបានជួយរាជធានីភ្នំពេញយ៉ាងច្រើន ។ ការលើកឡើងរបស់លោក ឃួង ស្រេង ធ្វើឡើងថ្ងៃទី១៦ ឧសភា ក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខា លើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីការិយាល័យប្រចាំតំបន់...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានការផ្តល់ជូនដល់អ្នកលក់បន្ត នូវកម្មវិធីលក់ដែលមិនធ្លាប់មានពីមុនមក គឺការទទួលមកវិញប្រាក់សុទ្ធ ១ពាន់ដុល្លារ ចាប់ពីការផ្សាយដំណឹងនេះតទៅ។ ដើម្បីទទួលបានប្រូម៉ូសិន ទទួលបានប្រាក់សុទ្ធ ១ពាន់ដុល្លារវិញ លោកអ្នកគ្រាន់តែទិញយកទឹកពិសាកម្ពុជា ១០០កេស និង ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ៥០កេស ក្នុង១ខែ ឲ្យគ្រប់១២ខែជាប់គ្នា...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានការផ្តល់ជូនដល់អ្នកលក់បន្ត នូវកម្មវិធីលក់ដ៏ពិសេសគឺ ការទទួលប្រាក់សុទ្ធ១០ដុល្លារ រៀងរាល់ខែ ចាប់ពីការផ្សាយដំណឹងនេះតទៅ។ ដើម្បីទទួលបានប្រូម៉ូសិន លុយសុទ្ធ១០ដុល្លារមកវិញ ជារៀងរាល់ខែ លោកអ្នកគ្រាន់តែទិញយកផលិតផល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជី ដូចជា ទឹកពិសាកម្ពុជា ៣០កេស+១កេស ឬ ៥០កេស+២កេស, ភេសជ្ជៈ...
ភ្នំពេញ ៖ ដោយមិនបង្អែលបង្អង់យូរ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បានឆ្លើយតបភ្លាមៗ ទៅក្រុមអ្នករិះគន់ចំពោះគ.ជ.ប បដិសេធចុះឈ្មោះគណបក្សភ្លើងទៀនចូលរួមដំណើរបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខនេះ ។ ការឆ្លើយតប នេះ គឺលោកផ្អែកទៅលើផ្លូវច្បាប់ទាំងអស់ ។ ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីអ្នកធ្វើការផ្នែកអង្គការពាក់ព័ន្ធទៅនឹងដំណើរការបោះឆ្នោតបាន បញ្ចេញមតិរិះគន់គ.ជ.ប អំពីការមិនចុះឈ្មោះឲ្យគណបក្សប្រឆាំងភ្លើងទៀនបានចូលរួមបោះឆ្នោតកាលពីថ្ងៃ១៥ ឧសភា។ ដោយពួកគេអះអាងថា...
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣៖ ធនាគារ Woori (Cambodia) Plc. បានប្រកាសពីភាពជាដៃគូជាមួយ ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា Forest Interactive Cambodia ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ និងមានទីស្នាក់ការនៅក្នុងប្រទេសម៉ាឡេស៊ី ព្រមទាំងការិយាល័យដ៍ទៃទៀតនៅអាស៊ីអាគ្នេយ៍ ដើម្បីផ្តល់ជូនអតិថិជនរបស់ធនាគារ អ៊ូរី នូវប័ណ្ណឌីជីថល ដែលមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់ផលិតផលហ្គេម...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ថា គណៈបក្សប្រឆាំង របស់ប្រទេសថៃឡង់ដ៏ ភឿថៃ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនសន្យានឹងចូលរួមជាមួយរដ្ឋាភិបាល ចម្រុះមួយដែលដឹក នាំដោយ គណបក្សចលចាឆ្ពោះទៅមុខ រឺហៅថា Move Forward Party ក្រោយពីអ្នកបោះឆ្នោតបានច្រានចោល...
បរទេស៖ គណបក្ស មូវ ហ្វវើដ (Move Forward) នឹងចាប់ដៃគូជាមួយគណបក្សភឿថៃ និងគណបក្សចំនួន៤ផ្សេងទៀត ក្នុងការផ្លាស់ប្តូរមួយដើម្បីធានាថា សមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយរបបយោធា គឺមិនរារាំងចលនារបស់ ពួកគេដើម្បីបង្កើតរដ្ឋាភិបាលបាន។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ព័ន្ធភាពដែលរួមមាន គណបក្ស ថៃសាងថៃ,...
បរទេស៖ឧបនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Antonio Tajani កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើង លទ្ធភាពនៃការ ដួលរលំនៃកិច្ចព្រមព្រៀងដើម្បីបិទ ការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែន រវាងយូអិននិងតួគី តាមច្រកសមុទ្រខ្មៅនោះនឹងអាចធ្វើឲ្យមានរលក នៃការធ្វើសកម្មភាពអន្តោប្រវេសយ៉ាង ខ្លាំងក្លាសាជាថ្មីជាមិនខានទៅកាន់តំបន់អឺរ៉ុប។ ថ្លែងទៅកាន់កាសែតប្រចាំថ្ងៃ Messaggero ជាមួយនឹងសំណួរថាតើនឹងរឿងអ្វីកើតឡើង ប្រសិនបើកិច្ចព្រមព្រៀង ធញ្ញជាតិនោះមិនជោគជ័យលោក Tajani បានឆ្លើយតបថាវាគឺជាលក្ខខណ្ឌ និងលទ្ធផលមួយដែលយើង មិនមានបំណងចង់ពិចារណានោះទេ។ លោកបន្តពន្យល់ទៀតថា៖ជីវិតមនុស្សរាប់់លាននាក់នឹងរស់នៅក្នុង...
ភ្នំពេញ ៖ ក្រោយពីទទួលបានព័ត៌មាន ពីការលួចលក់ដូរសាច់សត្វព្រៃខុសច្បាប់ក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរី ដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើស ដោយបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន១៧ គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នៅអំឡុងពេល នៃសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសចុះបំពេញការងារនៅកោះកុង។ លោកថ្លែងថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងការអនុវត្តច្បាប់...