ភ្នំពេញ៖ លោកស្រី ផង់ ពុទ្ធី នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ជំនាញច្បាស់លាស់ដល់សិស្សនិស្សិតប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។ លោកស្រី ផង់ ពុទ្ធី បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាកម្មវិធីមួយរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចកម្ពុជា គិតគូរដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសាររងហានិភ័យ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពរបស់ខ្លួន ក្រោយរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែមទៀត។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ មករា បានឱ្យដឹងថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានរកឃើញករណ ជំងឺអុតស្វា ២ករណីបន្ថែមទៀត សរុបចំនួន...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលជិត ៣០០ ដើម និងយន្តហោះដ្រូនប្រយុទ្ធ Shahed ជាង ២០០ គ្រឿងប្រឆាំងនឹងអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅសារជាវីដេអូថា “គ្មានរដ្ឋណាផ្សេងទៀត ដែលមិនធ្លាប់បានវាយលុក ការវាយប្រហារបែបនេះទេ ទាំងយន្តហោះដ្រូន...
យូអិន៖ អ្នកនាំពាក្យ អង្គការសហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មើលឃើញថា ការធ្វើឃាតមេដឹកនាំ ជាន់ខ្ពស់ ក្រុមហាម៉ាស នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ដែលសង្ស័យថានៅទីក្រុងបេរូត គឺជាការវិវឌ្ឍន៍មួយ ដ៏គួរឱ្យព្រួយបារម្ភ។ លោកស្រី Florencia Soto Nino សហការីបានឲ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA និង Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា នាវាពិឃាត Alborz របស់ប្រទេសអ៊ីរ៉ង់ បានឆ្លងកាត់ច្រកសមុទ្រ Bab-el-Mandeb ហើយបានចូលទៅក្នុង សមុទ្រក្រហមកាលពីថ្ងៃចន្ទ។ ការដាក់ពង្រាយនេះបានធ្វើឡើង បន្ទាប់ពីការជួបប្រទះគ្នាយ៉ាងខ្លាំងក្លា រវាងនាវាចម្បាំងអាមេរិក និងក្រុមសកម្មប្រយុទ្ធ ហួធី របស់យេម៉ែននៅក្នុងផ្លូវទឹកកាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការផ្ទុះដ៏ខ្លាំងក្លាបានធ្វើឱ្យកក្រើកទីក្រុងជាច្រើន របស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃអង្គារ។ ការវាយប្រហារនោះបើតាមសេចក្តីរាយការណ៍ គឺបានកើតឡើងបន្ទាប់ពីរុស្ស៊ី បានចោទប្រកាន់ទីក្រុងគៀវ ថា បានអនុវត្ត “ការវាយប្រហារភេរវកម្ម” យ៉ាងសាហាវទៅលើទីក្រុង Donetsk និង Belgorod ហើយរុស្ស៊ីក៏ប្តេជ្ញាសងសឹកវិញផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការបញ្ជាក់ របស់ក្រសួងការពារជាតិរុស្ស៊ី...
ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីន បានប្រាប់ស៊ីនហួថា ក្រុមហាម៉ាស បានប្រកាសពីការផ្អាកលើការចរចា បទឈប់បាញ់ ជាមួយអ៊ីស្រាអែល បន្ទាប់ពីអនុប្រធានរបស់ខ្លួន គឺលោក Saleh al-Arouri ត្រូវបានសម្លាប់ កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។ ប្រភពបានឲ្យដឹង ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា “យើងបានជូនដំណឹងដល់បងប្អូននៅកាតា និងអេហ្ស៊ីប អំពីការបង្កកការចរចា”...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ទោះបីកម្ពុជាបន្តជួបបញ្ហាប្រឈមលើកិច្ចការបោសសម្អាតមីន ប៉ុន្តែឆ្នាំ២០២៥ នៅតែជាគោលដៅមួយយ៉ាងជាក់លាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ពីទឹកដីកម្ពុជា។ នាឱកាសដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលជួបពិភាក្សាការងារជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ៣ មករានេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលទាំងអស់ ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ បានចេញស្តីជូនដំណឹងដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ។ ជាការចេញសេចក្តីជូនដំណឹង ក្រោយមានការជ្រើសរើសពលករទៅកាន់ប្រទេសអ៊ីស្រាអែលដោយខុសច្បាប់លើបណ្តាញតេឡេក្រាម។ សេចក្តីជូនដំណឹងរបស់ក្រសួងគូសបញ្ជាក់ថា៖ “ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្ពីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល...