បច្ចេកវិទ្យាវៃឆ្លាត បែបសិប្បនិមិត្ត AI គំរាមកំហែង ដល់ការងារ មនុស្សជិត៤០ភាគរយ នៅទូទាំងពិភពលោកhttps://dap-news.com/?p=388279 វៀតណាម នឹងបាញ់បង្ហោះផ្កាយរណបអាកាសធាតុផ្ទាល់ខ្លួនលើកដំបូង នៅឆ្នាំក្រោយhttps://dap-news.com/?p=388299 អឺរ៉ុប ប្រកាសបំណង ចង់ចូលរួមសង្គ្រាម នៅយេមែនhttps://dap-news.com/?p=388349 មេបញ្ជាការកំពូល នៃកងទ័ពជើងទឹកអាមេរិកថា អ៊ីរ៉ង់ចូលរួមដោយផ្ទាល់ជាមួយក្រុមឧទ្ទាមហួធី ក្នុងការវាយប្រហារនាវា នៅលើសមុទ្រក្រហមhttps://dap-news.com/?p=388370 ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos...
SANAA៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារមីស៊ីលប្រឆាំងនាវានៅក្នុងប្រទេសយ៉េមែន ដែលកាន់កាប់ដោយក្រុមឧទ្ទាមហួធី “Houthi” ដែលពួកគេបានថ្លែងថា បានត្រៀមខ្លួនជាស្រេចដើម្បីបាញ់កាលពីព្រឹកថ្ងៃសៅរ៍ នៅប៉ុន្មានម៉ោង ក្រោយពីក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ បានបង្កឱ្យមានការបាញ់ប្រហារមកលើនាវាដឹកប្រេងរបស់ចក្រភពអង់គ្លេសនៅឈូងសមុទ្រ អាដែន ជាមួយនឹង គ្រាប់បែកស្រដៀងគ្នានោះ ។ កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហាររួមគ្នា...
បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងជាង ៣០ គ្រឿង និងនាវាកងទ័ពជើងទឹកមួយក្រុមទៅកាន់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្ពាធយោធាកើតមានឡើងបន្ទាប់ពីការប្រកាសដែលតំណាងជាន់ខ្ពស់អាមេរិកនិងចិន ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសថៃ ខណៈប្រទេសទាំងពីរព្យាយាមបន្ធូរបន្ថយភាពតានតឹង។ កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនយន្តហោះចំនួន ៣៣ គ្រឿង រួមទាំងយន្តហោះចម្បាំង SU-30...
គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានព្រមានថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្រ្ទីប អាចមានផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Sisi បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ដែលប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ មេដឹកនាំអេហ្ស៊ីបបានឲ្យដឹងថា ការស្ដារស្ថិរភាព និងយុត្តិធម៌នៅក្នុងតំបន់ទាមទារឱ្យមានដំណោះស្រាយដ៏ទូលំទូលាយមួយ ចំពោះបញ្ហាប៉ាឡេស្ទីន ដែលចែងអំពីការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ លោកក៏បានជម្រាបជូនលោកស្រី Meloni...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាព រដ្ឋបាលសាធារណៈ ពិសេស គឺការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ដែលនឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា២០៣០ ។...
ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍កំពុងចាប់ដៃគូគ្នាដើម្បីជំរុញលើកទឹកចិត្តអតិថិជនឱ្យមានស្មារតីទទួលខុសត្រូវដោយមិនត្រូវពិសាគ្រឿងស្រវឹងហើយបើកបរនោះឡើយ ។ ភាពជាដៃគូរយៈពេលមួយឆ្នាំនេះត្រូវបានដាក់ដំណើរការស្របពេលក្រុមហ៊ុនហ៊ិននីគែន រៀបចំអបអរសាទរ ៣០ ឆ្នាំដែលក្រុមហ៊ុននេះបើកដំណើរការនៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៤ នេះ។ សកម្មភាពនេះជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតស្រាបៀរទូទាំងពិភពលោក។...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការលើកទឹកចិត្ត ឲ្យមានការរៀបចំ វគ្គបណ្តុះបណ្តាលសមត្ថភាព របស់អ្នកសារព័ត៌មាន ដើម្បីត្រៀមខ្លួន សម្រាប់ការវិវឌ្ឍនៃប្រពន្ធ័ផ្សព្វផ្សាយ នាពេលបច្ចុប្បន្ន ខណៈគុណភាពព័ត៌មាន គឺជាចំណុចសំខាន់ ក្នុងការប្រកួតប្រជែង ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហៅកាត់ AKP ។ លោករដ្ឋមន្ត្រី...
ដូហា៖ ប្រទេសកាតា និងអារ៉ាប៊ីសាអូឌីត បានស្វាគមន៍ សេចក្តីសម្រេចដែលចេញដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសំណុំរឿងប្រល័យពូជសាសន៍របស់ប្រទេសអាហ្រ្វិកខាងត្បូង ប្រឆាំងនឹងអ៊ីស្រាអែល ដែលបានបញ្ជាឱ្យអ៊ីស្រាអែល ទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកាតាបានកោតសរសើរ ចំពោះសេចក្តីសម្រេចរបស់តុលាការអង្គការសហប្រជាជាតិថា ជាជ័យជំនះសម្រាប់ “មនុស្សជាតិ នីតិរដ្ឋ និងយុត្តិធម៌អន្តរជាតិ” ដោយបន្ថែមថា វាបម្រើជាការទទួលស្គាល់យ៉ាងមុតមាំនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃអំពើប្រល័យពូជសាសន៍ ដែលកំពុងកើតមានលើប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា”។ វាក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់កាតា ចំពោះយុត្តិធម៌នៃបុព្វហេតុប៉ាឡេស្ទីន...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ សូមជម្រាបថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ បានបន្តក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះ ជំងឺផ្តាសាយបក្សី ខណៈរកឃើញបុរសម្នាក់ ឆ្លងជំងឺនេះ នៅក្នុងភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង បានឱ្យដឹងថា អ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើបុរសអាយុ៦៩ឆ្នាំ...