ករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់យុវជនម្នាក់និងរបួសធ្ងន់ម្នាក់បានកើតឡើងនៅខេត្តកំពង់ធំ បង្កឡើងដោយជនសង្ស័យជាមន្ត្រីយោធាកងទ័ពជើងគោក។ សាក្សីនៅនឹងកន្លែងកើតហេតុបានអះអាងថា ជនបង្កបានបើកឡានលឿនដូចហោះហើយរេចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលកំពុងជិះលើដងផ្លូវក្នុងទិសដៅបញ្ច្រាស់គ្នា។ ជនសង្ស័យជាមន្ត្រីយោធាម្នាក់បានបើកឡានភីកអាប់ម៉ាកឈៀរ៉ូលេត(Chevrolet)ស្លាកលេខ២អេអឹមភ្នំពេញ-៦៦០៣(2AM-6603 Phnom Penh) ក្នុងល្បឿនលឿនដូចហោះហើយរេចង្កូតទៅបុកយុវជនពីរនាក់ដែលកំពុងជិះម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ រីយុវជនម្នាក់ទៀតបានរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅក្រុងភ្នំពេញ។ ក្រោយបើកឡានបុកយុវជនភ្លាមៗ ជនសង្ស័យបានចុះរត់យករួចខ្លួននិងមិនព្រមចេញមុខទទួលខុសត្រូវចំពោះជនរងគ្រោះនោះឡើយ។ នៅនឹងកន្លែងកើតហេតុជនសង្ស័យបានបន្សល់ទុកនូវសម្លៀកបំពាក់ទាហានកងទ័ពជើងគោកដែលសរសេរថា “កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចលេខ៧”។ នៅលើអាវទាហានដដែលនោះបានឆ្លាក់ឈ្មោះមន្ត្រីយោធានានោះថា “ព្រ.អ៊ឹង សុផាត”។ ក្រៅពីអាវគេសង្កេតឃើញមានវត្ថុតាងដដៃផ្សេងទៀតដូចស្លាកលេខឡាន ខ.ម “ខេមរៈភូមិន្ទចំនួនពីរ” និងស្លាកលេខឡាន“ចង្កូតស្តាំចំនួនពីរ”នៅនឹងកន្លែងហេតុកើត។ ក្រោយគ្រោះថ្នាក់កើតឡើងសាច់ញាតិជនរងគ្រោះ...
បរទេស៖ សារព័ត៌មាន The Telegraph របស់អង់គ្លេស បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ឯកសាររបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ទៅកាន់ចក្រភពអង់គ្លេសជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ មកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍អំពីគម្រោងដាក់ពង្រាយនេះកើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងអង្គការណាតូ និងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន និងការអំពាវនាវពីអ្នកនយោបាយលោកខាងលិចមួយចំនួនឱ្យរៀបចំសម្រាប់ការប៉ះទង្គិចប្រដាប់អាវុធដ៏មានសក្តានុពលជាមួយទីក្រុងម៉ូស្គូ។...
បាកដាដៈ ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ជាកងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានប្ដេជ្ញាថា នឹងបន្តការវាយប្រហារលើមូលដ្ឋានយោធា ដែលមានមូលដ្ឋានទ័ពអាមេរិករហូតដល់ទាហានអាមេរិកទាំងអស់ចាកចេញពីប្រទេស ដោយបដិសេធសំណើគណៈកម្មការអាមេរិក-អ៊ីរ៉ាក់ដើម្បីត្រួតពិនិត្យ “ការផ្លាស់ប្តូរ” នៃភាពជាដៃគូសន្តិសុខទ្វេភាគី។ នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ិនធឺណិត ក្រុមដែលបានអះអាងការវាយប្រហាររាប់សិបលើកលើមូលដ្ឋានទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកថាជា “យុទ្ធសាស្ត្របោកបញ្ឆោត” ដែលត្រូវបានរចនាឡើងដើម្បីទិញពេលវេលាបន្ថែមទៀត សម្រាប់កងទ័ពរបស់ខ្លួន ដើម្បីអនុវត្តឧក្រិដ្ឋកម្មបន្ថែមទៀត ដើម្បីធ្វើបាបប្រទេសអ៊ីរ៉ាក់”។ ក្រុមនេះបានចោទប្រកាន់សហរដ្ឋអាមេរិកពីការមិនអើពើនឹងការទាមទារជាយូរមកហើយពីសភាអ៊ីរ៉ាក់និងសាធារណៈជន សម្រាប់ការដកខ្លួនទាំងស្រុងដោយអះអាងថា ខ្លួនបានបិទបាំង “របៀបវារៈព្យាបាទ...
សាណា៖ ប្រជាជនយេម៉ែនរាប់ម៉ឺននាក់ ដែលគាំទ្រក្រុម Houthi បានតវ៉ាកាលពីថ្ងៃសុក្រក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដោយបដិសេធការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក-អង់គ្លេស លើមន្ត្រីជាន់ខ្ពស់ Houthi និងបានបរិហារការវាយប្រហារតាមអាកាសទៅលើភាគខាងជើងប្រទេសយេម៉ែន។ អ្នកចូលរួមបានគ្រវីទង់ជាតិប៉ាឡេស្ទីន-យេម៉ែន កាន់បដាដែលមានរូបភាពមេដឹកនាំ Houthi និងស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Hatem al-Mahaqri ជាបាតុករម្នាក់បានឲ្យដឹងថា ពួកគេបានមកឈរក្បែរប្រជាជន ដែលត្រូវគេជិះជាន់នៅហ្គាហ្សា និងចែករំលែកការឈឺចាប់របស់ពួកគេ។...
ប៉េកាំង៖ អតីតនាយករដ្ឋមន្ត្រីបារាំង Laurent Fabius បានឲ្យដឹងថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតកាលពី ៦០ឆ្នាំមុនមក បារាំងបានចាត់ទុកប្រទេសចិន ជាដៃគូសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ហើយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងតាមទស្សនៈពិភពលោក។ ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោក Fabius ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានរំលឹកថា ប្រទេសបារាំងបានក្លាយជាប្រទេសលោកខាងលិចដ៏សំខាន់ដំបូងគេ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ១៩៦៤។ លោកបានប្រាប់កាសែតស៊ិនហួ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា “បារាំងមានភាពក្លាហាន និងវិជ្ជមានបំផុតនៅក្នុងឆ្នាំ១៩៦៤...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើប្រគេនការស្រឡាញ់ និងក្តីអាណិត ចំពោះកូននេន សីហា ដោយទទួលខុសត្រូវ លើការជាវ ដីពង្រីកវត្ត និងកសាងកុដសម្រាប់ ព្រះសង្ឃគង់នៅ។ តាមរយៈសំណេរ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចតេជោ...
បរទេស៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភព ពីមន្រ្តីអាមេរិកថា សហរដ្ឋអាមេរិកព្រួយបារម្ភថា កូរ៉េខាងជើងអាច “ចាត់វិធានការយោធាខ្លាំងក្លាយមួយចំនួន” ប្រឆាំងនឹង ប្រទេសជិតខាង ភាគខាងត្បូង របស់ខ្លួន។ អត្ថបទបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ វ៉ាស៊ីនតោនមិនជឿថា ទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនជាស្រេចនោះទេ ដើម្បីប្រថុយសង្គ្រាមទ្រង់ទ្រាយធំជាមួយទីក្រុងសេអ៊ូល ដែលទំនងជានឹងនាំឱ្យ...
ប៉េកាំង៖ ការសន្មត់របស់លោកខាងលិចនៃ “អនុត្តរភាពរបស់ចិន” ឆ្លុះបញ្ចាំងពីភាពលំអៀង របស់ពួកគេ និងបង្ហាញពីការយល់ឃើញ ទុកជាមុនដែលថា ប្រទេសដែលមានអំណាចណាមួយ នឹងស្វែងរកភាពកំពូល ដោយជៀសមិនរួច។ វេទិកាសារព័ត៌មាន Pearls and Irritations បានសង្កេតឃើញថា លោកខាងលិច មើលឃើញប្រទេសចិន តាមរយៈភ្នែករបស់ខ្លួន។ វាតំណាងឱ្យប្រទេសចិន នូវសកម្មភាព ដែលលោកខាងលិច នឹងធ្វើក្នុងស្ថានភាព...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ពីគោលការណ៍ របស់វីស័យរ៉ែ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនោះការធ្វើអាជីវកម្មរ៉ែ គឺត្រូវបំពេញកាតព្វកិច្ចបង់ពន្ធ អាករ និងសួយសារជូនជាតិ ការការពារបរិស្ថាន ត្រឹមត្រូវ និងធានាសុវត្ថិភាព និងសុខុមាលភាព ជូននិយោជិតគ្រប់រូប។ តាមរយៈវីដេអូឃ្លីប...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ នឹងអញ្ជើញជាគណៈអធិបតី ក្នុងពិធីភ្ជាប់ស្ពានអាកាសមរតកតេជោ ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថី យោធពលខេមរភូមិន្ទ (ផ្លូវ២៧១)។ យោងតាមបណ្តាញសង្គម លោក កើត...