បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការលើកសរសើរខ្លាំងអំពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi សម្រាប់ការជំរុញសេដ្ឋកិច្ចរបស់ប្រទេស ខណៈពេលដែលការលើកកម្ពស់ផែនការគោលនយោបាយការបរទេសដែលត្រូវបានជំរុញដោយ ផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួន។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនិស្សិតនៅ Kaliningrad នៅថ្ងៃទី២៥ខែមករាដើម្បីប្រារព្ធ ទិវានិស្សិតរុស្ស៊ី មេដឹកនាំរុស្ស៊ីបានកត់សម្គាល់ថាឥណ្ឌាកំពុងបន្ត គោលនយោបាយការបរទេសឯករាជ្យដែលមិនងាយស្រួលទេនៅក្នុងពិភពសម័យទំនើប ។ លោកបានបន្ថែមថា៖ឥណ្ឌាមានសិទ្ធិធ្វើដូច្នេះ...
ហាណូយ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាម បានឲ្យដឹងថា អាស៊ី គឺជាទីផ្សារធំបំផុតសម្រាប់ម្រេចវៀតណាមដែលមានចំនួន៥២,៧ភាគរយនៃបរិមាណនាំចេញសរុបរបស់ប្រទេសមួយនេះ ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា នៅក្នុងចំណោមបណ្តាប្រទេសអាស៊ី ប្រទេសចិន គឺជាប្រទេសនាំចូលម្រេចច្រើនជាងគេបង្អស់ដែលជាផលិតផលរបស់ប្រទេសវៀតណាម ដោយមានចំនួន៦០.១៣៥ តោនក្នុងឆ្នាំ២០២៣ ស្មើនឹង២២,៨ភាគរយនៃចំនួនសរុប ។ ផ្ទុយទៅនឹងការថយចុះប្រចាំឆ្នាំនៃការនាំចេញម្រេចពីប្រទេសផលិតធំៗ ដូចជាប្រទេសប្រេស៊ីល...
សិង្ហបុរី៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា ការិយាល័យកណ្តាលប្រឆាំងគ្រឿងញៀន ហៅកាត់ថា (CNB) របស់ប្រទេសសិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា បានចាប់ខ្លួនជនសង្ស័យចំនួន៦៨នាក់ដែលជាជនល្មើសគ្រឿងញៀន រួមទាំងសិស្សសាលាអាយុ១៥ឆ្នាំម្នាក់ នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករានេះ ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មន្ត្រីរបស់ការិយាល័យ CNB រឹបអូសបានថ្នាំញៀនប្រភេទហេរ៉ូអ៊ីនប្រហែល១៤៤ក្រាម...
ហ្គាហ្សា៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ហៅកាត់ថា (PRCS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា រថក្រោះអ៊ីស្រាអ៊ែល កំពុងតម្រង់គោលដៅទៅលើមន្ទីរពេទ្យ Al-Amal ដែលស្ថិតនៅទីក្រុង Khan Younis នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ស្ទ្រីប ដែលបណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “មន្ទីរពេទ្យត្រូវបានឡោមព័ទ្ធដោយកាំភ្លើងធំ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកការអនុវត្តគម្រោងជួយគាំទ្រស្រ្តីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាពដែលធ្វើឡើងនៅវិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍(NIEI)។ ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្វីដែលលោកចង់ឃើញ គឺភាពជោគជ័យរបស់គម្រោងដែលនឹងផ្តល់ជំនាញផ្នែកថែរក្សាសម្រស់ដល់សិក្ខាកាមកម្ពុជាដែលកំពុងសិក្សា...
ភ្នំពេញ៖ ដើមឆ្នាំថ្មី ខែថ្មី ឱកាសក្លាយជាម្ចាស់យូនីតនៃខុនដូ Orkide The Royal Condominium ដែល លោក លោកស្រីពេញចិត្តក៏កាន់តែមានភាពងាយស្រួលមួយកំរិតទៀត ដោយការបង់ប្រាក់ត្រឹមតែ $16/ថ្ងៃ និងអាចកាន់សោរចូលរស់នៅបានភ្លាមៗបន្ទាប់ពីអតិថិជនបង់បាន10%។ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា...
តូក្យូ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤ថា ប្រតិបត្តិកររោងចក្រ ថាមពលនុយក្លេអ៊ែរ ហ្វុយកូស៊ីម៉ា “Fukushima” របស់ប្រទេសជប៉ុន ដែលជាក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ហៅកាត់ (TEPCO) បានប្រកាសផែនការ បញ្ចេញទឹកកខ្វក់ ពីរោងចក្រនុយក្លេអ៊ែរ ប្រមាណ៥៤,៦០០តោន ពីរោងចក្រនេះ ចូលទៅក្នុងមហាសមុទ្រ នៅក្នុងសារពើពន្ធ២០២៤ ។...
បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះ នៃដំណើរទស្សនកិច្ច ដោយគណៈប្រតិភូរដ្ឋាភិបាលចិន ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong ខណៈដែលប្រទេសកូរ៉េខាងជើង បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនង ជាមួយទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ក្នុងការប្រឈមមុខដាក់គ្នា កាន់តែស៊ីជម្រៅ ជាមួយទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា...
បរទេស៖ ឥណ្ឌាកំពុងត្រៀមខ្លួនក្នុងការនាំចេញ BrahMos ដែលជាកាំជ្រួចល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយដែលបានបង្កើតឡើងរួមគ្នាជាមួយនឹងរុស្ស៊ី ទៅកាន់ប្រទេសហ្វីលីពីន។ ការត្រៀមបញ្ជូននេះកើតឡើងចំពេលដែលទីក្រុងញូវដេលីជំរុញការផលិតអាវុធក្នុងស្រុក និងបង្កើនការនាំចេញទៅកាន់ប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Samir Kamat ប្រធានអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ (DRDO) បានប្រាប់សារព័ត៌មាន ANI ថា...
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ១១១នាក់ សម្រាប់បំពេញក្របខណ្ឌបញ្ជាការដ្ឋានអង្គរក្ស។