បរទេស៖ សារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពមួយថា ទិន្នន័យឧបករណ៍ថតទៅលើការហោះហើរពីយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី Il-76 ដែលបានធ្លាក់ខណៈកំពុងដឹកក្រុមឈ្លើយសឹកអ៊ុយក្រែន (POWs) កាលពីសប្តាហ៍មុន បានបញ្ជាក់ថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយចេតនា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះ Il-76 បានធ្លាក់ពីលើតំបន់ Belgorod របស់រុស្ស៊ី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូ បានដឹងពីករណីជាច្រើនរបស់មហាអំណាចលោកខាងលិច ដែលបានស្នើឱ្យប្រទេសមួយចំនួន ផ្តល់ជាសម្ងាត់នូវអាវុធដែលផលិតដោយរុស្ស៊ី ដល់ទីក្រុងគៀវ ដើម្បីប្រើប្រាស់ក្នុងជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់អ្នកការទូតកំពូលរបស់រុស្ស៊ីនេះ ធ្វើឡើងនៅពេលដែលក្រុងគៀវបានបង្កើនការទាមទាររបស់ខ្លួនសម្រាប់ជំនួយយោធាបន្ថែមទៀត ដោយលើកឡើងពីកង្វះខាតធ្ងន់ធ្ងរនៅក្នុងផ្នែករឹង និងគ្រាប់រំសេវ។...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ នៅម្តុំភូមិថ្មី ក្នុងសង្កាត់លេខ៣...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ផ្ញើសារលិខិតសូមគោរពជូនពរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៤០ឆ្នាំ ឈានចូល៤១ឆ្នាំ ។
ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធ យុជនសេដ្ឋកិច្ចកម្ពុជា រួមជាមួយគណៈកម្មការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល នៃសមាគម បានប្តេជ្ញាចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឲ្យសម្រេចបានគោលដៅ៣ ក្នុងពេលតែមួយ ។ ក្នុងពិធីប្រកាសចូលកាន់តំណែង គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់កណ្តាល ចំនួន៥៧រូប នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤...
បរទេស៖ ប្រភពបានប្រាប់សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងថា យន្តហោះចម្បាំងអាមេរិក F-16 មួយគ្រឿងបានធ្លាក់ក្នុងដែនទឹកក្បែរកូរ៉េខាងត្បូង។ ឧបទ្ទវហេតុធ្លាក់នេះគឺជាលើកទីបីហើយ ដែលយន្តហោះចម្បាំងអាមេរិកបានធ្លាក់ នៅក្នុងតំបន់ក្នុងរយៈពេលតិចជាងមួយឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកបើកយន្តហោះចម្បាំងម្នាក់ត្រូវបាន បង្ខំឱ្យបោះបង់ចោលយន្តហោះ ហើយចុចកៅអីសុវត្ថិភាពហោះចេញពីយន្តហោះ នៅព្រឹកថ្ងៃពុធ ដោយយន្តហោះ F-16...
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធទី៣១ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការ នាពេលនេះ បានអនុម័តលើគោលការណ៍នៃ ការជ្រើសតំាងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ចំនួន ២ រូប ដោយបានប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសេចក្តីជូនដំណឹងជ្រើសរើសឥស្សរជន...
បរទេស៖ ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានស្នើសុំសមភាគីចិនរបស់គាត់ គឺលោក Xi Jinping កុំឱ្យ ជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ នៅពេលដែលអ្នកទាំងពីរបានជួបគ្នាក្នុងខែវិច្ឆិកា។ ប្រភពដដែលបានសរសេរទៀតលោក Xi តាមសេចក្តីរាយការណ៍បានប្រាប់លោក Biden ថា ទីក្រុងប៉េកាំងនឹងមិនធ្វើការជ្រៀតជ្រែកការងារនេះនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតនេះឡើយ។ ការពិភាក្សាគ្នាត្រូវបានគេសន្មត់ថាបានធ្វើឡើងក្នុងអំឡុងពេលកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំទាំងពីរនៅរដ្ឋកាលីហ្វ័រញ៉ា។ ប្រភពអនាមិកបានប្រាប់...
បរទេស៖ កាសែតPolitico បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីសមាជិកសភា និងអ្នកវិភាគអ៊ុយក្រែនថា អ៊ុយក្រែន នឹងស្ទើរតែមិនអាចបន្តជម្លោះជាមួយរុស្ស៊ី និងទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនដោយគ្មានជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ មេដឹកនាំសហភាពអឺរ៉ុបនឹងពិភាក្សាអំពីការប្រើប្រាស់ថវិការួមរបស់ប្លុកនេះ ដើម្បីផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូឬត្រូវ៥៤ ពាន់លានដុល្លារដល់ក្រុងគៀវនៅចុងសប្តាហ៍នេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រទេសហុងគ្រីបានជំទាស់នឹងកញ្ចប់នេះ ដោយស្នើថាអ៊ុយក្រែនគួរតែទទួលបានការផ្ទេរប្រាក់ប្រចាំឆ្នាំសម្រាប់ជំនួយសេដ្ឋកិច្ច ជាជាងការសន្យារយៈពេល ៤ឆ្នាំ ជាការផ្តល់ជំនួយ៥៤ពាន់លានក្នុងមួយលើកវិញ។ កញ្ចប់ជំនួយមួយទៀតដែលបានសន្យាចំពោះក្រុងកៀវដោយវ៉ាស៊ីនតោនត្រូវបានជាប់គាំងក្នុងសភា។ ប្រធានាធិបតី Joe Biden...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុ មានអគារត្រូវបានផ្អាកដំណើរការសាងសង់ចំនួន៣៦២អគារ ដោយត្រូវការទុនវិនិយោគបន្ថែមប្រមាណ១១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។ នាឱកាសអញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ មករា លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន...