បរទេស៖ បច្ចេកវិទ្យាប្រឆាំងយន្តហោះគ្មានមនុស្សបើក គឺជាវិស័យវិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងគោលបំណងទប់ទល់ នឹងការគំរាមកំហែង ដែលកំពុងកើនឡើង ដែលបង្កឡើងដោយយានអវកាស គ្មានមនុស្សបើក (UAVs)។ ប្រព័ន្ធទាំងនេះប្រើប្រាស់ វិធីសាស្រ្តផ្សេងៗដូចជា ការកកស្ទះប្រេកង់វិទ្យុ ការជ្រៀតជ្រែកនៃសញ្ញា និងការបំផ្លាញដ្រូន ដើម្បីបន្សាបយន្តហោះ គ្មានមនុស្សបើកនៅលើអាកាស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីមិនបានជួបពិភាក្សាណាមួយ ជាមួយអតីតប្រធានាធិបតី សហរដ្ឋអាមេរិក និងបច្ចុប្បន្ននេះជាមេដឹកនាំ ជួរមុខរបស់គណបក្សសាធារណរដ្ឋ នៅអាមេរិក GOP គឺលោក ដូណាល់ ត្រាំ អំពីការដោះស្រាយជម្លោះ អ៊ុយក្រែន នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា បានប្រកាសគាំទ្រភាពជាដៃគូ មហាតំបន់អាស៊ី-អឺរ៉ុប (Greater Eurosian Partnership) ដែលផ្តួចផ្តើមដោយរុស្ស៊ី និងបានស្នើឱ្យមានការ តភ្ជាប់គំនិតផ្តួចផ្តើមនេះជាមួយប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ តាមរយៈការរួមចំណែក ធនធានបន្ថែម (ការវិនិយោគសាធារណៈ និងវិស័យឯកជន) ក្នុងវិស័យថាមពលស្អាត និងថាមពលករកើតឡើងវិញ។ ការប្រកាសនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) បានប្រកាសថា ក្នុងនាមជាប្រធានសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី កម្ពុជានឹងបន្តពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ជាពិសេសការអនុវត្តន៍ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-រុស្ស៊ី(២០២១-២០២៥)។ ការប្រកាសនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំតុមូលអន្តរគណបក្ស តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “តួនាទីគណបក្ស នយោបាយរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រុយណេប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញ និងគាំទ្រគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងកម្រិតទ្វេភាគី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ក្រមសីលធម៌របស់អ្នកសារព័ត៌មាន មានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤...
ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានឯកភាពគ្នា បង្កើនកិច្ចសហការទប់ស្កាត់ និង បង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ ព្រមទាំងការផ្លាស់ប្តូរ បទពិសោធន៍ការងារ សំដៅឆ្លើយតបបានសមស្រប ទៅនឹងការវិវត្តស្មុគស្មាញ នៃបទល្មើសនានា។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាល វៀតណាម...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា មិនជ្រើសរើសប្រទេសណា មួយនោះទេ ពោល គឺគណបក្ស ប្រជាជនកម្ពុជា ចាត់ទុកប្រទេសទាំងអស់ ជាមិត្តដូចគ្នា បើទោះបីជាបច្ចុប្បន្នតំបន់អាស៊ាន បានក្លាយជាទីលាន ដ៏ក្តៅគគុក ក្នុងការប្រកួតប្រជែងគ្នា រវាងប្រទេសមហាអំណាច នៅលើពិភពលោកក៏ដោយនោះ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាស...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវ ដល់បណ្ដាប្រទេស ជាសមាជិក អង្គការសហប្រជាជាតិ ទាំងអស់ ត្រូវបន្តប្ដេជ្ញាចិត្ត ក្នុងការពង្រឹង តួនាទីអង្គការសហប្រជាជាតិ ជាពិសេសគោរព តាមធម្មនុញ្ញ អង្គការសហប្រជាជាតិ ដើម្បីសណ្ដាប់ធ្នាប់ពិភពលោក។ ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាស សម្ដេចអញ្ជើញ ចូលរួមកិច្ចពិភាក្សាតុមូល អន្តរគណបក្ស ក្រោមប្រធានបទ...
ភ្នំពេញ ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត ទៅដល់អភិបាលរាជធានី-ខេត្ត ត្រូវតាមដានព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហា ទាន់ពេលវេលា។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការ...