ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងាររាយការណ៍កាលពីថ្ងៃពុធដោយបានដកស្រង់ប្រភពពីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា ចំនួនពលករវៀតណាមដែលត្រូវបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេសស្ថិតក្រោមកិច្ចសន្យាបានឈានដល់កម្រិតខ្ពស់បំផុត ដែលមានមនុស្សចំនួន១៥៥.០០០នាក់គិតកាលពីឆ្នាំមុន ពោលគឺបានកើនឡើង២៩ភាគរយ បើធៀបនឹងផែនការឆ្នាំ និងកើនឡើង៨,៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។ របាយការណ៍បានបន្តឲ្យដឹងថា បច្ចុប្បន្ននេះមានពលករវៀតណាមប្រមាណ៦៥ម៉ឺននាក់នៅក្នុងប្រទេស និងដែនដីចំនួន៤០ នៅក្នុងពិភពលោក ។ ក្រសួងខាងលើបានឱ្យដឹងថា...
ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីចេញពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច បន្ទាប់ពីយកញញួរ វាយសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ ។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧និង១៥នាទី មានករណីឃាតកម្ម “ប្រើញញួរ វាយក្បាលសម្លាប់” ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជា្ជជីវៈ បានអះអាងថា នឹងបន្តជួយដោះស្រាយទុក្ខលំបាក របស់កម្មករនិយោជិត ជាជនរងគ្រោះ ដោយសារឧបទ្ទវហេតុអគ្គិភ័យឆាបឆេះ រោងចក្រ យីដា ហ្គាមេន ដែលកំពុងសម្រាកព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល និង ក្រុមគ្រួសារ ស្របតាមច្បាប់ស្ដីពី របបសន្តិសុខសង្គម។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ បានឱ្យដឹងថា ឧបទ្ទវហេតុអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមី...
ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវា អ៊ីនធឺណិតឈានមុខគេ បានទទួលពានរង្វាន់ជាក្រុមហ៊ុន ផ្តល់សេវាអ៊ីនធឺណិតល្អបំផុត នៅក្នុងកម្មវិធី Global Business Outlook (GBO) Awards ដ៏ល្បីល្បាញឆ្នាំ 2023។ ការទទួលស្គាល់នេះជាឆ្នាំទីពីរជាប់គ្នា ដែលមិត្តហ្វូនបានក្លាយជា អ្នកឈ្នះពាននៅក្នុងវិស័យនេះ បន្ទាប់ពីឈ្នះពានរង្វាន់លើកដំបូងក្នុងឆ្នាំ 2022។ សមិទ្ធិផលដ៏ពិសេសរបស់មិត្តហ្វូននេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ខ្លួនក្នុងការផ្តល់នូវ...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ប្រធានអង្គការជួយសង្គ្រោះ Kyal Sin Myittar លោកស្រី Daw Khin Aye Phyu បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា កម្មកររោងចក្រចំនួន៣២នាក់បានរងរបួសនៅក្នុងពេលដែលរថយន្តមានការប៉ះទង្គិចគ្នារវាងរថយន្តដឹកកម្មកររោងចក្រ និងរថយន្តដឹកទំនិញ១គ្រឿង នៅទីក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា ។ លោកស្រីបានបញ្ជាក់ថា...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារព័ត៌មាន TASS ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនកិច្ចទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងជើងលើគ្រប់វិស័យ។ គួររំលឹកថា លោក Choe Son Hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានមកដល់ទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌចំការមន និងបានណែនាំដល់មន្រ្តីនគរបាលទាំងពីរខណ្ឌ ត្រូវផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន ដើម្បីក្តាប់សភាពការណ៍ចេញប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសមានប្រសិទ្ធភាព។ លោកស្នងការ ក៏បានណែនាំដល់មន្ត្រីនគរបាលត្រូវបង្កើនយកចិត្តទុកដាក់ការចុះពង្រឹងអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីឲ្យមូលដ្ឋានកាន់តែមានសុខសុវត្ថិភាព។...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៧-១៦ មករា ជនសង្ស័យ៨០នាក់ ត្រូវបានឃាត់ខ្លួនលើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន៦៣ករណីដែលកើតឡើង ទូទាំងប្រទេស ដោយបង្ក្រាបបាន៥០ករណី ។ លោកបានឲ្យដឹងថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ ទាំង៥០ករណី បង្ក្រាបបាន មានករណីកើតឡើងញឹកញាប់ជាងគេ គឺលួចចំនួន១២ករណី អំពើហិង្សា២៤ករណី...
ដាវ៉ូស៖ នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ គឺជាដំណឹងល្អ សម្រាប់ប្រទេសចិន និងលើសពីនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាចិនស៊ិនហួ។ លោកស្រី Kristalina Georgieva បានឲ្យដឹងថា “សេដ្ឋកិច្ចចិន បានបំពេញតាមគោលដៅជាតិ ដែលត្រូវបានកំណត់ប្រហែល ៥ភាគរយ ហើយពិតជាលើសពីវា។ នោះគឺជាដំណឹងល្អ សម្រាប់ប្រទេសចិន ហើយក៏ជាដំណឹងដ៏ល្អសម្រាប់អាស៊ី និងពិភពលោកផងដែរ...
ប៉េកាំង៖ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន ជំរុញឱ្យមានការស្ដារឡើងវិញ និងការការពារសន្តិសុខ នៅលើផ្លូវសមុទ្រ នៃសមុទ្រក្រហម ដើម្បីធានាឱ្យមានសណ្តាប់ធ្នាប់ធម្មតា នៃពាណិជ្ជកម្មសកល។ ដោយកត់សម្គាល់ថាសមុទ្រក្រហម គឺជាផ្លូវដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ លោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធធានាសុវត្ថិភាពនាវាចរណ៍ និងការពារលំហូររលូន នៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យបានបន្ថែមថា...