ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តន៍វិន័យដកហូតឋានន្តរស័ក្កិ ថ្នាក់វរសេនីយ៍ឯក ពីវរសេនីយ៍ឯក សុខ សុភាព នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ៕
ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជូនកប៉ាល់សម្រាប់ព្យាបាលអ្នកជំងឺ ឬហៅថាកប៉ាល់មន្ទីរពេទ្យ សម្រាប់បេសកកម្មមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែលកំពុងបន្ត នៅក្នុងតំបន់បានធ្វើឱ្យមនុស្ស ស្លាប់ជាង ២៤,០០០នាក់ និងរបួសជាង ៦១,០០០ នាក់ចាប់តាំងពីការផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។ កប៉ាល់ដែលមាននាវិកជាង ២០០ នាក់នៅលើនោះកំពុងដឹកជំនួយមនុស្សធម៌ រួមទាំងថ្នាំពេទ្យ ភួយ សំលៀកបំពាក់...
តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយការគំរាមកំហែងពីកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលផ្លោងកម្រិតមធ្យមកម្រិតមធ្យមកាលពីចុងសប្តាហ៍មុន។ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងសេអ៊ូល ក្រុមមន្ត្រីក៏បានចែករំលែក “ការព្រួយបារម្ភយ៉ាងខ្លាំង” របស់ពួកគេ ចំពោះការផ្ទេរអាវុធពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមក្រសួងការបរទេសជប៉ុន ខណៈដែលទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បង្កើនទំនាក់ទំនងយោធារបស់ពួកគេ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន។ កិច្ចពិភាក្សារវាងលោក Kim Gunn អ្នកតំណាងពិសេសរបស់កូរ៉េខាងត្បូង...
ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍អង្គសន្និបាត និងមន្រ្តីពាក់ព័ន្ធ អំពីកំណើនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤ នេះ ថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។ ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន១៩៥២នាក់ លោកឧបនាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ ប្រភពដែលគួរឱ្យទុកចិត្តមួយ បានទម្លាយប្រាប់ ព័ត៌មានដើមអម្ពិល ឱ្យដឹងថា លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ និងអនុប្រធាន៥នាក់ ព្រមទាំងប្រធានការិយាល័យចំនួន២នាក់ សរុប៨នាក់ ត្រូវបានដកឱ្យមកបម្រើរការងារ នៅក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដី ។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នាយកប្រតិបត្តិ អង្គការភ្លែនអន្តរជាតិកម្ពុជា មេឃុំ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលេីកទឹកចិត្តឱ្យសាលា Ecole 42 ខិតខំជំរុញ និងលើកកម្ពស់បន្ថែមទៀត នូវដំណើរការ នៃការអប់រំ និងបណ្តុះបណ្តាលរបស់ខ្លួន សំដៅចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍធនធានមនុស្ស ។ ការលើកឡើង របស់លោកឧបនាយករដ្ឋមន្ត្រី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី ខាងលើនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី...
ភ្នំពេញ៖ លោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ដែលជាក្រុមដឹកជញ្ជូន លំដាប់ពិភពលោក បានប្រាប់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅប្រទេសបារាំង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ក្រុមហ៊ុនរបស់ខ្លួន...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពីទិសដៅអភិវឌ្ឍរបស់ក្រសួងទៅដល់លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាក្នុងអំឡុងពេលជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាយុទ្ធសាស្ត្រដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះដើម្បីជំរុញឱ្យមានភាពប្រសើរឡើង និងកាន់តែស្វាហាប់បន្ថែមទៀតលើកិច្ចការទំនាក់ទំនងវិជ្ជាជីវៈក្នុងរោងចក្រសហគ្រាស ការរក្សាកំណើនការងារសមរម្យសម្រាប់យុវជន ការផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈជាក់លាក់ដល់យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កិច្ចគាំពារសង្គមសម្រាប់ក្រុមគោលដៅ និងដំណោះស្រាយ និងភាពប្រសើរឡើងជាលំដាប់នៃពលករទេសន្តរប្រវេសន៍។...