បរទេស៖ នាយកដ្ឋានកែប្រែ របស់ថៃ បានស្នើឱ្យប្រជាពលរដ្ឋកុំសំដៅលើ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាអ្នកទោសក្នុងពន្ធនាគារ ដើម្បីសម្រួលដល់ការវិលត្រលប់របស់ លោកមកសង្គមវិញនាពេលអនាគត ទោះបីជាលោក ថាក់ស៊ីន កំពុងជាប់ពន្ធនាគារក្នុងមន្ទីរពេទ្យក៏ដោយ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សំណើនេះត្រូវបានធ្វើឡើង នៅក្នុងសេចក្តីប្រកាសព័ត៌មាន...
បាកដាដ៖ ប្រធានាធិបតីអ៊ីរ៉ាក់លោក Abdul Latif Rashid បានឲ្យដឹងថា ប្រទេសរបស់លោកចង់ចូលរួមជាមួយ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីជំរុញប្រព័ន្ធពាណិជ្ជកម្មរបស់ខ្លួន និងសម្រេចបាននូវការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ លោកបានឲ្យដឹងក្នុងអំឡុងពេល កិច្ចប្រជុំមួយជាមួយលោក Saqr al-Muqbel ដែលជាតំណាងអារ៉ាប៊ីសាអូឌីតប្រចាំ WTO ដែលដឹកនាំក្រុម សម្រាប់ដោះស្រាយការចូលជា សមាជិករបស់អ៊ីរ៉ាក់ ទៅកាន់អង្គការនេះ...
យេរ៉ូសាឡឹម៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តកញ្ចប់ថវិកា សម័យសង្រ្គាមកាលពីថ្ងៃចន្ទ សម្រាប់ឆ្នាំ២០២៤ ជាមួយនឹងការកើនឡើង គួរឱ្យកត់សម្គាល់នៅក្នុងការ ចំណាយលើវិស័យការពារជាតិ។ ថវិកាដើមសម្រាប់ឆ្នាំ២០២៤ ត្រូវបានអនុម័តដោយសភាក្នុងខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែជម្លោះជាមួយក្រុមហាម៉ាស ដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុនបានជំរុញឱ្យមានថវិកាថ្មី ដើម្បីគ្របដណ្តប់លើការចំណាយខ្ពស់ជាងនេះ។ ថវិកាដែលបានធ្វើបច្ចុប្បន្នភាព ដែលត្រូវការការយល់ព្រមពីសភា ត្រូវបានកំណត់ចំនួន ៥៨២ពាន់លានស៊ិគែល (ប្រហែល ១៥៥ពាន់លានដុល្លារអាមេរិក)...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលឲ្យដឹងថា ដំណាក់កាល “ខ្លាំង” នៃសង្រ្គាមរបស់ខ្លួនលើក្រុមហាម៉ាស នៅភាគខាងត្បូងហ្គាហ្សានឹងបញ្ចប់ “ក្នុងពេលឆាប់ៗនេះ” ខណៈពេលដែលការកើនឡើង នៃអំពើហិង្សានៅតំបន់ វេសបែង បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីន ជាច្រើននាក់បានស្លាប់។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា យោធាបានបញ្ចប់ “ដំណាក់កាលធ្វើសមយុទ្ធដ៏ខ្លាំងក្លា នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង”។ លោកបានបន្ថែមទៀតថា នៅក្នុងតំបន់ភាគខាងត្បូង...
វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកមួយគ្រឿង ត្រូវបានវាយប្រហារកាលពីថ្ងៃចន្ទ ដោយមីស៊ីលដែលបាញ់ដោយក្រុម Houthi ពីតំបន់នានាក្នុងប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធមួយនេះ។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) នៅក្នុងការប្រកាសនៅលើ X បានកំណត់អត្តសញ្ញាណកប៉ាល់នោះជា M/V Gibraltar Eagle ដែលជានាវាកុងតឺន័រ ដែលមានទង់ជាតិ Marshall Islands គ្រប់គ្រង...
ភ្នំពេញ៖ លោក អាលី អាក់បា ណាហ្សារី (H.E. Mr. Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានចំណាប់អារម្មណ៍ខ្ពស់ លើចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា ។ ការបង្ហាញចំណាប់អារម្មណ៍របស់ទូតអ៊ីរ៉ង់ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចចេញប្រកាសលុបឈ្មោះ លោកវរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រកងទ័ពជើងទឹក និងវរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប លោក ថោ ជេដ្ឋា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំវាយ តម្លៃការអនុវត្តផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៣ ពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញាធរ ទន្លេសាបនិងលើកទិសដៅបន្តអនុវត្តឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម រដ្ឋមន្ត្រី ប្រធានអាជ្ញាធរទន្លេសាប បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះវត្តមាននៃអ្នកចូលរួមទាំងអស់ដែលបានឆ្លៀត ពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ។...
ភ្នំពេញ ៖ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នារសៀលថ្ងៃ១៦ មករា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំកិច្ចការងារមួយចំនួនជុំវិញការពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងនោះលោកបានផ្តោតជាសំខាន់ដោយណែនាំមន្ត្រីអធិការដ្ឋាននគរបាលខណ្ឌដង្កោទាំងអស់ ត្រូវបំពេញការងារឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបទបញ្ជាថ្នាក់លើ។ ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផ្តាំជាដាច់ខាតថា “កុំអនុវត្តតួនាទីភារកិច្ចលើសបទបញ្ជា...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលាខេត្តកំពង់ចាម ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ អភិបាលរងខេត្តកំពង់ចាម លោក លី សារ៉ារិទ្ធ បានណែនាំដល់មន្ត្រី ឱ្យយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់គ្រូឧទ្ទេស តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីយកចំណេះដឹងទៅអនុវត្ត និងបន្តផ្សព្វផ្សាយដល់មន្ត្រីរាជការក្រោមឱវាទរបស់ខ្លួន ។...