ភ្នំពេញ ៖ ត្រឹមតែ រយៈពេល២សប្ដាហ៍ (២-១៥មករា)ប៉ុណ្ណោះ នាដើមឆ្នាំ២០២៤នេះ ក្មេងទំនើងចំនួន១២០នាក់ ត្រូវបានសមត្ថកិច្ច ចំណុះក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាប បាននៅទូទាំងប្រទេស សរុប៥១ករណី ដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ លោកថា ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិង...
ភ្នំពេញ៖ ក្នុងដំណើរបំពេញបេសសកម្ម នៅតំបន់អឺរ៉ុប របស់នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញសញ្ញាដ៏ល្អ សម្រាប់វិស័យទេសចរណ៍ ដែលជឿជាក់ថា អាចនឹងមានសន្ទុះខ្លាំង បន្ទាប់ពីថ្នាក់ដឹកនាំ ក្រុមហ៊ុនទេសចរណ៍ លំដាប់ពិភពលោក Trip.com បានប្តេជ្ញានាំភ្ញៀវទេសចរឱ្យច្រើន មកទស្សនាកម្ពុជា។ ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសស្វីសកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកស្រី...
ភ្នំពេញ៖ បន្ទាប់ពីបានស្តាប់ ពីបំណងរបស់ក្រុមហ៊ុនចិន Shenzhen Power Solution ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការស្វាគមន៍ ចំពោះគម្រោងនេះ ។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកស្រី Xia Li...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការបណ្តាក់ទុនវិនិយោគ នៅកម្ពុជា ក្នុងវិស័យដឹកជញ្ជូន ដែលគម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងទាក់ទាញ និងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ខណៈក្រុមហ៊ុន Grab ប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្ម ដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ ។...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីប្រកាសប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានក្រុង ស្រុក សង្កាត់ក្នុងខេត្តក្រចេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។ សូមរំលឹកថា តាមរយៈសេចក្តីសម្រេច...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដើម្បីលុបចោលទីភ្នាក់ងាររបស់ខ្លួន ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ។ សភាប្រជាជនកំពូលនៃកូរ៉េខាងជើង បានចេញក្នុងសម័យប្រជុំរបស់ខ្លួនកាលពីថ្ងៃចន្ទ សេចក្តីសម្រេចស្តីពីការលុបចោលគណៈកម្មាធិការ សម្រាប់ការបង្រួបបង្រួមប្រទេសដោយសន្តិវិធី ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចជាតិ និងរដ្ឋបាលទេសចរណ៍អន្តរជាតិ Kumgangsan ដែលជាទីភ្នាក់ងារនានា ដែលត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់កិច្ចសន្ទនាអន្តរកូរ៉េ។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយហេតុផលថា “ការបង្រួបបង្រួមកូរ៉េ មិនអាចសម្រេចបានជាមួយសាធារណរដ្ឋកូរ៉េ...
ប៉េកាំង៖ ប្រធានក្រុមហ៊ុន Deloitte China លោកស្រី Jiang Ying បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតស៊ិនហួ ក្នុងសប្តាហ៍នេះថា ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិន ដើរតួយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចពិភពលោក។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីសពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែមករា លោកស្រី Jiang...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានជំរុញឱ្យកម្មករនិយោជិត សហជីព និងពលរដ្ឋ គួរលើកពីចំណុចវិជ្ជមានរបស់កម្ពុជានៅចំពោះមុខបរទេសឬលើឆាកអន្តរជាតិដើម្បីទាក់ទាញការវិនិយោគបន្ថែមសម្រាប់ប្រទេសជាតិ។ ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងពេលដែលកម្ពុជារៀបចំសិក្ខាសាលាត្រីភាគីផ្តល់សុពលភាពថ្នាក់ជាតិស្តីពីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO) ដោយមានការចូលរួមពីសហជីពតំណាងទូទាំងប្រទេស។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖“កាលណាមានរូបភាពវិជ្ជមានលើកសារព័ត៌មានធំៗ គឺអាចជួយទាក់ទាញការវិនិយោគមកថែម...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។ការលើកឡើងនេះ គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងលោករដ្ឋមន្ត្រី និងលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនេះ មានសារសំខាន់ក្នុងការជំរុញវិស័យកែច្នៃត្បូង...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ានពិគ្រោះយោបល់លើកទី២ អំពីគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។ សិក្ខាសាលានេះ មានការចូលរួមជាអធិបតីដោយ លោកគួច សុមាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានអ្នកចូលរួមសរុបប្រមាណ ៨០នាក់ ដោយផ្ទាល់...