ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉ារីស...
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញប្រកាសបើកជាផ្លូវការនូវកម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលជាកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីនេះបានធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលមានអ្នកចូលរូមប្រមាណ៣៧០០នាក់ ដែលជាសិក្ខាកាម យុវជន និងលោកគ្រូអ្នកគ្រូ រួមទាំងតំណាងវិស័យឯកជន។ ថ្លែងទៅកាន់សិក្ខាកាម លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លទ្ធផលចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ប្រកាន់ខ្ជាប់នូវ “គោលនយោបាយចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជា តំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជា គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ សាធារណរដ្ឋប្រជាមានិតចិន»។ សេចក្ដីថ្លែងការណ៍បញ្ជាក់បន្ថែមថា«គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសចិន បានថ្កោលទោសរដ្ឋាភិបាល លោកខាងលិច ចំពោះការគោរពខ្លាំង ដល់ប្រធានាធិបតី ដែលគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់ លោក ឡៃ ឆឹងតេ បន្ទាប់ពីលោកទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។ ទីក្រុងប៉េកាំងបានព្រមានថា លោកខាងលិច មិនគួរ “ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនទេ” និងថា តាមរយៈការសរសើរប្រធានាធិបតី ជាប់ឆ្នោតរបស់កោះតៃវ៉ាន់ លោក ឡៃ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។ នៅក្នុងវេទិកាខាងលើនេះ មានបណ្តាក្រុមហ៊ុនជិត ១១០ ក្រុមហ៊ុន បានមកជួបជុំគ្នា ដោយក្នុងនោះក្រុមហ៊ុនចំនួន ៨០ មកពីប្រទេសបារាំង...
បរទេស៖ អ្នករស់នៅទីក្រុងបាងកក ក្នុងប្រទេសថៃ ត្រូវបានគេប្រាប់ឱ្យប្រុងប្រៀបខ្លួនទប់ទល់នឹងការកើនឡើងនៃកម្រិតជាតិពុលដែលជាធាតុល្អិតនៅក្នុងខ្យល់ ដែលអ្នកព្យាករណ៍នៅនាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ថៃបាននិយាយថានឹងបន្តកាន់តែអាក្រក់រហូតដល់ថ្ងៃពុធ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកដ្ឋានត្រួតពិនិត្យការបំពុល បានជំរុញឱ្យអ្នករស់នៅទីក្រុងបាងកក ធ្វើការពីផ្ទះរហូតដល់ថ្ងៃពុធ ដើម្បីជៀសវាងពីការបំពុលបរិយាកាសដ៏អាក្រក់បំផុតនេះ។ អគ្គនាយកនាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ថៃ លោកស្រី Preeyaporn Suwanakate បាននិយាយថា ការកើនឡើងនៃកំហាប់នៃជាតិពុល...
ម៉ូស្គូ៖ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិកជឿជាក់ថា ការវាយប្រហាររបស់ខ្លួនលើទីតាំងរបស់ក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងភាគខាងជើងប្រទេសយេម៉ែន មានប្រសិទ្ធភាព ហើយអាចធ្វើឱ្យចលនា Shia បញ្ឈប់ការវាយប្រហារលើនាវានៅសមុទ្រក្រហម។ លោក Kirby បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ CBS News ថា “យើងគិតថាយើងមានឥទ្ធិពលល្អ...
ម៉ូស្គូ៖ កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការវាយប្រហារតាមអាកាសលើគោលដៅជាង ៦០ នៅទីតាំងសកម្មប្រយុទ្ធ Houthi ចំនួន ១៦ នៅភាគខាងជើងប្រទេសយេម៉ែន កាលពីយប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ តាមសេចក្តីរាយការណ៍ថា ជាការសងសឹក ចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងនាវានៅសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា។ ចលនា Ansar Allah បានសន្យារួចហើយថា មហាអំណាចលោកខាងលិចទាំងពីរនឹងផ្តល់ “តម្លៃខ្ពស់”...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅប្រទេសបារាំង លោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ ACCOR Group...
ភ្នំពេញ៖ ក្នុងឱកាស អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការពេញចិត្តចំពោះការវិនិយោគរបស់ក្រុមហ៊ុនមួយនេះ នៅកម្ពុជា និងបានលើកទឹកចិត្ត ឲ្យពង្រីកការវិនិយោគលើវិស័យសំខាន់ៗ ផ្សេងទៀត។ នៅក្នុងជំនួបដែលធ្វើឡើង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Nicolas...