អាជ្ញាធរភ្នំពេញ នឹងធ្វើការផាកពិន័យ ចំពោះអ្នកល្មើសលើការគ្រប់គ្រងសំរាម សំណល់រឹងhttps://dap-news.com/?p=385033 សម្តេចធិបតី រំលឹកថា ធ្លាប់ចាត់តាំងក្រុមការងារឃ្លាំមើល ការបែកធ្លាយវិញ្ញាសាប្រឡង នាយទាហានលើហ្វេសប៊ុក មុនថ្ងៃប្រឡងhttps://dap-news.com/?p=385212 រដ្ឋមន្រ្តីមហាផ្ទៃ លើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព និងគោរពវិន័យ ដើម្បីមានឱកាសស្នើបន្ធូរបន្ថយ និងលើកលែងទោសhttps://dap-news.com/?p=385407 សម្ដេច ស ខេង ឲ្យទប់ស្កាត់ការជ្រៀត ចូលគ្រឿងញៀនក្នុងសាលារៀន និងទប់ស្កាត់ជួញដូរមនុស្សhttps://dap-news.com/?p=385450...
ថៃ៖ ប៉ូលីសរកឃើញសាកសពក្មេងប្រុសម្នាក់ អាយុ២ឆ្នាំ រុំក្នុងភួយនៅក្នុងទូទឹកកក និងចាប់ខ្លួនស្រ្តីម្នាក់https://dap-news.com/?p=384960 ចិន សម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុនឧស្សាហកម្ម ការពារជាតិអាមេរិក ចំនួន៥https://dap-news.com/?p=384996 ប្រធានាធិបតីអ៊ុយក្រែនព្រមានថា សង្រ្គាមនៅអ៊ុយក្រែនបង្ហាញថា អឺរ៉ុបគួរតែអភិវឌ្ឍការផលិតអាវុធរួមគ្នា ជាមួយអ៊ុយក្រែនhttps://dap-news.com/?p=385103 ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ប្រកាសលាលែងពីតំណែង មុនកាលកំណត់https://dap-news.com/?p=385186 លោក Biden នឹងមិនបណ្តេញចេញ...
តៃប៉ិ៖ អនុប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ដែលជាប្រធានគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចបានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសៅរ៍ ហើយបានប្តេជ្ញាការពារកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ពីការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយចិនដីគោក។ នៅក្នុងការប្រណាំងដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយពិភពលោក ចំពេលមានសម្ពាធឥតឈប់ឈររបស់ប្រទេសចិនលើកោះតៃវ៉ាន់ ជ័យជំនះរបស់លោក Lai មានន័យថា បក្ស DPP ទទួលបានអាណត្តិទី៣ រយៈពេល ៤ឆ្នាំជាប់ៗគ្នា ដែលជាជោគជ័យមិនធ្លាប់មានពីមុនមកក្នុងរយៈពេលចាប់តាំងពីការស្ទង់មតិអ្នកដឹកនាំដោយផ្ទាល់ត្រូវបានណែនាំក្នុងឆ្នាំ១៩៩៦ ។...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុនកាលពីថ្ងៃអាទិត្យ តិចជាងមួយខែបន្ទាប់ពីប្រទេសបានបាញ់បង្ហោះកាំជ្រួចមីស៊ីលអន្តរទ្វីប ដែលប្រើឥន្ធនៈរឹង។ រដ្ឋាភិបាលជប៉ុនក៏បានឲ្យដឹងផងដែរថា អ្វីដែលទំនងជាកាំជ្រួចផ្លោងត្រូវបានបាញ់ចេញ។ ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងដោយដកស្រង់ព័ត៌មានពីក្រសួងការពារជាតិថា កាំជ្រួចនេះទំនងជាបានធ្លាក់រួចហើយ។ ការបាញ់បង្ហោះនេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុនបានហៅកូរ៉េខាងត្បូងថាជា “សត្រូវចម្បង” របស់ប្រទេសលោក និងជារដ្ឋដែលជា “អរិភាពបំផុត” ចំពោះទីក្រុងព្យុងយ៉ាង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសនេះ។ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកលើកចុងក្រោយកាលពីថ្ងៃទី១៨ ខែធ្នូ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរដែល «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាស៊ីអាគ្នេយ៍ និងពិភពលោក។ សូមរំលឹកថា តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២...
បរទេស៖ មនុស្ស ៣ នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលការបាញ់ប្រហារដែលធ្វើឡើងដោយសន្តិសុខម្នាក់នៅស្រុក Damnoen Saduak ក្នុងខេត្ត Ratchaburi កាលពីយប់ថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីសត្រូវបានគេហៅទៅកាន់កន្លែងកើតហេតុនៅឯរោងចក្រថាមពល Ratchaburi ដែលដំណើរការដោយក្រុមហ៊ុន Ratch Group...
បរទេស៖ កាសែតអាល្លឺម៉ង់ Die Welt ចេញផ្សាយចុងសប្តាហ៍បានរាយការណ៍ដោយដកស្រង់ប្រភពពីប្រភពនានាថា ទីក្រុងប៊ែរឡាំងគ្រោងនឹងបញ្ជូននាវាចម្បាំង F-124 ‘Hessen’ របស់ខ្លួនទៅកាន់ឈូងសមុទ្រ Aden នៅដើមខែក្រោយនេះហើយ។ នាវា Sachsen class ត្រូវបានបំពាក់ដោយរ៉ាដាឈ្លបយកការណ៍ ដែលមានសមត្ថភាពអាចចាប់បាន១០០០គោលដៅក្នុងពេលដំណាលគ្នា ដែលមានទាំងមីស៊ីលបាញការពារដែនអាកាស និងឧទ្ធម្ភាគចក្រវាយប្រហារ ហើយវាថែមទាំងមានមីស៊ីលប្រឆាំងនាវា Harpoon និង torpedo...
បរទេស៖ រដ្ឋាភិបាល ថៃគ្រោងនឹងណែនាំទិដ្ឋាការពិសេស សម្រាប់ភ្ញៀវទេសចរបរទេស ដែលចង់ទៅលេងប្រទេសថៃដើម្បីហាត់ក្បាច់ប្រដាល់ថៃ។ គម្រោងទិដ្ឋាការនេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស ដែលចង់ហាត់អាចស្នាក់នៅក្នុងប្រទេសថៃរហូតដល់ ៩០ ថ្ងៃដើម្បីបញ្ចប់វគ្គហាត់របស់ពួកគេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Pimol Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មាធិការរបស់រដ្ឋាភិបាលសម្រាប់ការជំរុញសកម្មភាពទាក់ទងនឹងកីឡា...
បរទេស៖ ក្រុមអ្នកតវ៉ាបានចាប់ផ្តើមប្រមូលហត្ថលេខា ក្នុងគោលបំណងជំរុញឱ្យតុលាការកំពូលពិនិត្យមើលការពន្យារពេលដោយទីភ្នាក់ងារប្រឆាំង អំពើពុករលួយជាតិក្នុងការស៊ើបអង្កេតលើការស្នាក់ នៅមន្ទីរពេទ្យបន្ថែមរបស់អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានផ្តន្ទាទោសគឺលិក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Phichit Chaimongkol ប្រធានបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បាននិយាយថា ក្រុមលោកនឹងប្រមូលហត្ថលេខាចំនួន ២០.០០០...
បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល Mossad បានព្រមានថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដំណើរការបណ្តាញប្រតិបត្តិការដែលមានភារកិច្ចធ្វើការវាយប្រហារភេរវកម្មនៅក្នុងបណ្តាប្រទេសអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីមនុស្ស ៧ នាក់ត្រូវបានចាប់ខ្លួនកាលពីខែមុននៅក្នុងប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ ក្រោមការសង្ស័យពីការរៀបចំផែនការកំណត់គោលដៅទីតាំងរបស់ជនជាតិជ្វីហ្វ។ លោក Mossad និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រី Benjamin...