យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល “គ្មានចេតនា” ក្នុងការរក្សាការកាន់កាប់ តំបន់ហ្គាហ្សា ឬការផ្លាស់ទីលំនៅជនស៊ីវិលនោះទេ។ លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់មួយថ្ងៃមុន ការបើកសវនាការនៅតុលាការ យុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ទាក់ទងនឹងការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Lee Yong Ho នាយកផ្នែក ថាមពលកកើតឡើងវិញ នៃក្រុមហ៊ុនកូរ៉េ SHINSUNG E&G Co., Ltd និងគណៈប្រតិភូ...
ភ្នំពេញ៖ លោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងឲ្យដឹងថា សមាគម នឹងបើកការិយាល័យរបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែលការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុន មកកាន់កម្ពុជា ។ ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ លោក កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញនូវជំនឿទុកចិត្ត លើរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយភាពជឿជាក់ ក្នុងការបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងមានចក្ខុវិស័យវែងឆ្ងាយ បន្តដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត ។ ការបង្ហាញជំនឿទុកចិត្តនេះ ធ្វើឡើងក្នុងឱកាសអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍ថា ក្បួនរថយន្តដឹកប្រេងចំនួន ៥០គ្រឿង ដែលផ្ទុកដោយប្រេងខុសច្បាប់ពីវាលស្រែនៅភាគឦសានប្រទេសស៊ីរី បានចេញដំណើរឆ្លងកាត់ដោយគ្មានការអនុញ្ញាត ដោយឆ្ពោះទៅកាន់ទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃពុធ។ ប្រភពពី SANA បានឲ្យដឹងថា “កងកម្លាំងកាន់កាប់របស់សហរដ្ឋអាមេរិក” បានដកកប៉ាល់ដឹកប្រេងជាច្រើន ដែលពេញទៅដោយប្រេង ពីអណ្តូងប្រេងស៊ីរីក្នុងខេត្ត Hasakah ភាគឦសាន ដោយប្រើប្រាស់ច្រក Al-Mahmudiyah...
ភ្នំពេញ៖ លោក អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ (Imamura Masahiro) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក សន្តិភាព និងសម្រេចបាននូវសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ជាផ្លែផ្កានៃសន្តិភាពនៅកម្ពុជា ។ ការកោតសរសើរនេះ ធ្វើឡើងក្នុងឱកាស ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើការសង្កត់ធ្ងន់ និងព្រមានសាជាថ្មីថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង កំពុងបង្កើនសមត្ថភាពយោធា របស់ខ្លួន ប៉ុន្តែទុកសម្រាប់ តែគោលបំណង ការពារប៉ុណ្ណោះ ហើយនឹងមិនវាយប្រហារមុននោះឡើយ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងត្រៀមខ្លួនសម្រាប់សង្គ្រាម ហើយនឹងមិនមានការស្ទាក់ស្ទើរក្នុងការបំផ្លាញកូរ៉េខាងត្បូងឡើយមិនត្រឹមតែប៉ុណ្ណោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសហ្វាំងឡង់ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបន្តការបិទព្រំដែនរបស់ខ្លួន ជាមួយរុស្ស៊ី យ៉ាងហោចណាស់មួយខែទៀត។ ព័ត៌មាននេះត្រូវបានចេញផ្សាយដោយយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយហ្វាំងឡង់ដែលដកស្រង់ប្រភពនៅក្នុងរដ្ឋាភិបាលរបស់ប្រទេសនេះហើយការសម្រេចផ្អាកប្រតិបត្តិការច្រកព្រំដែនបច្ចុប្បន្នត្រូវផុតកំណត់នៅថ្ងៃទី១៤ ខែមករា។ គួរឲ្យដឹងដែរថាភ្នាក់ងារព័ត៌មាន Helsingin Sanomat និង Iltalehti សមាជិកសភាហ្វាំងឡង់ត្រូវបានកំណត់ថានឹងកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីការបន្ថែមគោលនយោបាយដែលត្រូវបានណែនាំដំបូងកាលពីខែមុន។ កិច្ចប្រជុំនេះធ្វើឡើងគឺបន្ទាប់ពីរដ្ឋាភិបាលទីក្រុង Helsinki បានចោទប្រកាន់ក្រុងមូស្គូពីបទរៀបចំវិបត្តិចំណាកស្រុកនៅតាមព្រំដែនដែលបើយោងតាមគេហទំព័រនានា ប្រភពរដ្ឋាភិបាលនិយាយថាបច្ចុប្បន្នមិនមានការរារាំងផ្នែកនយោបាយ ឬផ្លូវច្បាប់ចំពោះការពន្យារពេលនេះទេ៕ ប្រែសម្រួល៖ស៊ុនលី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ នៅក្នុងកិច្ចប្រជុំសាមញ្ញា លើកទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញការទប់ស្កាត់ ក្មេងទំនើងនៅតាមសាលារៀន ឲ្យបានតឹងរឹងថែមទៀត ដោយសារថ្មីៗនេះ សិស្សសាលាស្រីៗ នៅតែបន្តសកម្មភាពប្រើហឹង្សាព្រួតវាយគ្នា ។ នៅក្នុងកិច្ចប្រជុំខាងលើនេះ...
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានចាត់ទុកការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវ ទេសចរប៉ុន្មាននាក់តាមបណ្តាញសង្គម តាំងពីមុនពេលបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មកចុះផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋាននេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជន របស់អាកាសយានដ្ឋានតែប៉ុណ្ណោះ។ ការចេញមកស្រាយបំភ្លឺបែបនេះ ធ្វើឡើងបន្ទាប់ពីមានករណីទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានញុះញង់ ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិ របស់ភ្ញៀវទេសចរប៉ុន្មាននាក់ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារ...