ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សន្តិភាព បានធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍និងប្រើប្រាស់គ្រប់សក្តានុពលដើម្បីការរីកចម្រើនរបស់សង្គមជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលជាច្រើនសន្ធឹកសន្ធាប់ទំាងសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ ប៉ុន្តែដោយសារភ្លើងសង្រ្គាម បានធ្វើឱ្យកម្ពុជាយឺតយ៉ាវឬរំលេងសក្តានុពលដែលមាន តួរយ៉ាងដូចជា វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះជាដើម។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ ស ច គ) បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីអំពាវនាវរបស់ គ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្ដក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោយរកឃើញជំងឺអឹមផក (Mpox) (ឈ្មោះដើមជំងឺអុតស្វា) ករណីទី៦។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ កុម្ភៈ បញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានបញ្ជាក់ថា មានករណី ជំងឺអឹមផក (Mpox) ចំនួន ១ករណីបន្ថែមទៀត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយក្រើនរំលឹក ដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ ចំពោះសុខភាព និងណែនាំពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ប្រជាពលរដ្ឋមួយចំនួនតែងមាន ការជួបជុំគ្រួសារ បងប្អូន ញាត្តិមិត្ត...
ភ្នំពេញ ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S. CDC) ដោយបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយជាបន្តទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...