ស្វាយរៀង៖ សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនិងអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងចំនួន៤ រូបទៀត ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង។ សូមបញ្ជាក់ថា ខេត្តស្វាយរៀងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបើកដំណើរការការិយាល័យបោះឆ្នោត ចាប់ពីម៉ោង៧និង០០នាទី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងទីតាំងការិយាល័យបោះឆ្នោត៦០០៣ ស្ថិតនៅក្នុងបរិវេណ សាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អ្នកតំណាងរាស្រ្តខេត្តកណ្ដាលនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជើញបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ី Valentina Matvienko បាននិយាយកាលពីថ្ងៃសៅរ៍ថា លទ្ធផលនៃជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ នឹងត្រូវបានគេដឹង នៅគ្រប់ជ្រុងនៃពិភពលោក។ លោកស្រីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃខួបលើកទី២ នៃការចាប់ផ្តើមយុទ្ធនាការយោធារបស់រុស្ស៊ីថា ការប្រឈមមុខគ្នាបានលើសពីទំហំជម្លោះ ដ៏សាមញ្ញមួយ រវាងប្រទេសជិតខាងពីរ ហើយបានវិវត្តទៅជា ការប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំ ជាមួយ លោកខាងលិចរួម...
បរទេស៖ យោងតាមកាចេញផ្សាយរបស់ RT កសិករបារាំងបានសម្រុកចូល ទៅក្នុងពិព័រណ៍កសិដ្ឋានដ៏ធំ នៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍មុនដំណើរទស្សនកិច្ច របស់ប្រធានាធិបតី Emmanuel Macron ហើយបានធ្វើឲ្យមានការប៉ះទង្គិច ជាមួយប៉ូលីសកុបកម្មទៀតផង។ ប្រភពដដែល បានដកស្រង់ព័ត៌មានថា ពួកបាតុករបានតវ៉ានឹង បទប្បញ្ញត្តិបរិស្ថាន របស់សហភាពអឺរ៉ុប ដែលរឹតត្បិតក៏ដូចជា ការដំឡើងថ្លៃនិងពន្ធជាដើម។ វីដេអូដែលបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីកសិករស្រែកថា៖...