ភ្នំពេញ៖ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Dominic William បានអង់គ្លេស ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងការងារអភិវឌ្ឍន៍ជនបទ ដើម្បីឈានឆ្ពោះទៅសម្រេច ចក្ខុវិស័យរបស់ ព្រះរាជាណាចក្រកម្ពុជា។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងឱកាស លោកឯកអគ្គរាជទូត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ឆាយ ឫទ្ធិសែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង Naledi Pandor បានធ្វើការលើកឡើងថា ប្រទេសទាំងអស់ត្រូវតែបដិសេធ ពីការគាំទ្រយោធារបស់អ៊ីស្រាអែល នៅក្នុងសេចក្តីសម្រេចរបស់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីសប្តាហ៍មុនទាក់ទងនឹង សង្រ្គាមនៅតំបន់ហ្គាហ្សា ព្រោះថាពួកគេអាចនឹងធ្វើឱ្យខ្លួនពួកគេ ជាអ្នកសមគំនិតក្នុងការប្រល័យពូជសាសន៍ ។ ICJ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោក បានសម្រេចកាលពីថ្ងៃទី២៦ខែមករាថា អ៊ីស្រាអែលត្រូវតែចាត់វិធានការចាំបាច់ទាំងអស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរ អ្នកទោសដ៏សំខាន់មួយកាលពីថ្ងៃពុធ ដោយទាំងក្រុងមូស្គូ និងក្រុងគៀវ បញ្ជាក់ពីការដោះដូរនេះដូចគ្នាផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានរុស្ស៊ីសរុបចំនួន ១៩៥នាក់បានវិលត្រឡប់មកផ្ទះវិញ ពីទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន ជាលទ្ធផលនៃការចរចា ខណៈដែលកងពលចំនួន ១០៥នាក់ ដូចគ្នាត្រូវបានប្រគល់ទៅឱ្យទីក្រុងគៀវ។ ការដោះដូរនេះគឺធំបំផុតរហូតមកដល់ពេលនេះ ចាប់តាំងពីជម្លោះរវាងប្រទេសទាំងពីរចាប់ផ្ដើមមក។ ក្រសួងបាននិយាយថា ទាហានរុស្ស៊ីដែលត្រូវបានដោះលែង...
ថ្ងៃទី៣១ ខែមករា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសនៅប្រទេសកេនយ៉ាស្តីពី “ទស្សនារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅក្រុងណៃរ៉ូប៊ី ក្រោមប្រធានបទ “ឆ្លងឆ្នាំថ្មីប្រពៃណីចិន ទស្សនារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន” ដើម្បីជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។ លោក ShenHaixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានពិភាក្សានិងអនុម័តសេចក្តីសម្រេចចិត្តជាឯកច្ឆន្ទ ដោយបានកំណត់យកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ប្រការនេះបានបង្ហាញឱ្យឃើញនូវភាពទាក់ទាញ នៃអរិយធម៌ប្រជាជាតិចិននិងវប្បធម៌បូព៌ា ក៏ដូចជាបង្ហាញឱ្យឃើញនូវគុណតម្លៃខាងវប្បធម៌ដ៏សម្បូរបែបនិងប្រកបដោយបរិយាបន្នដែលជាការផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ។ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានប្រារព្ធធ្វើចំនួន៤១លើកជាប់ៗគ្នាមកហើយ និងបានបន្សល់ទុកនូវការចង់ចាំដ៏ល្អបវរដល់ទស្សនិកជនពីមួយជំនាន់ទៅមួយជំនាន់ និងក្លាយទៅជានាមប័ណ្ណវប្បធម៌ដែលពិភពលោកខិតជិតប្រទេសចិននិងស្វែងយល់ពីប្រទេសចិន។ឆ្នាំ២០២៤ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងឆ្លងតាមរូបមន្តផ្សព្វផ្សាយ “គំនិត+សិល្បៈ+បច្ចេកទេស”...
ថ្ងៃទី៣០ ខែមករា ក្រុមការងារកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិននិងអាមេរិកបានប្រកាសចាប់ដំណើរការជាផ្លូវការ ។ នេះជាវិធានការដ៏សំខាន់មួយ ដើម្បីអនុវត្តគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង San Franciscoរវាងចិននិងអាមេរិក ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានក្លាយជាបញ្ហាពិភាក្សាពាក់ព័ន្ធនឹងប្រទេសចិនដែលអាមេរិកជំរុញយ៉ាងខ្លាំងក្លា ។នេះគឺជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងកង្វះការគ្រប់គ្រងចំពោះសាធាតុប្រភេទហ្វេនតានីលក្នុងសង្គមអាមេរិក ។ យោងតាមទិន្នន័យដែលរដ្ឋបាលប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិកប្រកាសនៅពេលថ្មីៗនេះបានឱ្យដឹងថា ថ្នាំហ្វេនតានីលបានក្លាយជាមូលហេតុសំខាន់ដែលបណ្តាលឱ្យជនជាតិអាមេរិកអាយុពី១៨ឆ្នាំដល់៤៥ឆ្នាំស្លាប់បាត់បង់ជីវិត គឺជាការគំរាមកំហែងខាងគ្រឿងញៀនដែលប៉ះពាល់អាយុជីវិតខ្លាំងបំផុតដែលអាមេរិកកំពុងប្រឈមក្នុងប្រវត្តិសាស្ត្រ។ ហេតុអ្វីបានជាអាមេរិកប្រើប្រាស់ថ្នាំហ្វេនតានីលយ៉ាងអនាធិបតេយ្យ? វាទាក់ទងនឹងកត្តាជាច្រើន ។ មួយផ្នែក ដោយសារមានការជំរុញដោយប្រាក់ចំណេញ សហគ្រាសផលិតឱសថធំៗបាននិយាយបញ្ចុះបញ្ចូលឱ្យអ្នកនយោបាយផ្តល់ការការពារខាងគោលនយោបាយ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ជួយនាំស្ត្រីទាំងពីរនាក់ មកព្យាបាលជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ដោយសារអ្នកទាំងពីរ មានជីវភាពខ្វះខាតខ្លាំង ពុំមានលទ្ធភាពព្យាបាល ដូនេះរាល់ការចំណាយ លើការព្យាបាល គឺត្រូវបានឧបត្ថម្ភទំនុកបម្រុង ។ យោងតាមបណ្តាញសង្គមសម្តេចធិបតី ហ៊ុន...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនល្មើសចំនួន៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១០គីឡូក្រាម នៅក្រុងសៀមរប ខេត្តសៀមរាប។ ជាក់ស្ដែងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ...
ភ្នំពេញ៖ កាលពីខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែង។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១ កុម្ភៈ បានឲ្យដឹងថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាព លេចធ្លោជាងគេប្រចាំខែរួមមាន ៖ គម្រោងបង្កើត រោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង...
ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបាននិងកំពុងរៀបចំកម្មវិធីបោះជំរុំលើកទី៧ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ កុម្ភៈ រហូតដល់ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៤។ បើតាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាកម្មវិធីបោះជំរុំរយៈពេល៣ថ្ងៃនេះគឺកំពុងរៀបចំធ្វើឡើងនៅទីតាំងបរិវេណវិទ្យាស្ថានផ្ទាល់ដែលមានការចូលរួមពីមន្រ្តីរាជការ សាស្រ្តាចារ្យ បុគ្គលិក និងប្អូនៗនិស្សិតព្រមទាំងសាស្រ្តាចារ្យ និងនិស្សិតដែលចូលរួមពីវិទ្យាស្ថានផ្សេងៗទូទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានចំនួនសរុប ៣២២នាក់។ កម្មវិធីបោះជំរុំរយៈពេល៣ថ្ងៃក្រោមប្រធានបទយុវជនក្រោមដំបូលសន្តិភាពគឺជាមួយផ្នែកនៃការប្រមូលផ្តុំយុវជនកម្ពុជាដែលជាអនាគតបញ្ញវន្តបច្ចេកវិទ្យា និងជាធនធានកម្ររបស់ជាតិដើម្បីសិក្សាពីរបៀបនៃការបង្កើតជាក្រុម របៀបធ្វើការជាមួយក្រុម និងរបៀបរស់នៅជាមួយគ្នា។ ក្នុងរយៈពេល៣ថ្ងៃនេះនៅក្នុងជំរុំ សមាជិកនៅក្នុងជំរុំ នឹងមានឱកាសប្រាស្រ័យទាក់ទងគ្នា...
នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានភេសជ្ជៈចំនួន ០១កេស ដូចៗគ្នា។ លោកឧត្តមសេនីយ៍ឯក រ័ត្ន...