សាណា៖ ក្រុម Houthi របស់ប្រទេសយេម៉ែន បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានវាយប្រហារនាវាចម្បាំងអាមេរិក នៅក្នុងសមុទ្រក្រហមដោយមីស៊ីល នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីអ្នកនាំពាក្យយោធា របស់ក្រុមនេះ។ អ្នកនាំពាក្យយោធា Houthi លោក Yahya Sarea បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីគាំទ្រប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា និងជាការឆ្លើយតបទៅនឹងការឈ្លានពានមកលើប្រទេសរបស់យើង យើងបានបាញ់កាំជ្រួច កងទ័ពជើងទឹក ជាច្រើនគ្រាប់...
វៀងចន្ទន៍៖ រដ្ឋាភិបាលឡាវ បានណែនាំដល់គ្រប់នាយកដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ឲ្យដោះស្រាយបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងកើតឡើង និងសម្រាលទុក្ខលំបាក របស់ប្រជាជន។ យោងតាមរបាយការណ៍របស់ទូរទស្សន៍ជាតិឡាវនៅថ្ងៃពុធនេះ ការណែនាំនេះត្រូវបានចេញនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់រដ្ឋាភិបាលឡាវ សម្រាប់ខែមករា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអង្គារ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone។ អ្នកចូលរួមបានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមទាំងកិច្ចការដែលបានអនុវត្តក្នុងខែមករា ក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស...
#ForOurPlanet គឺជាយុទ្ធនាការរួម របស់សហភាពអឺរ៉ុប ដែលអំពាវនាវឱ្យ មានសកម្មភាពដោះស្រាយ វិបត្តិអាកាសធាតុ និងធម្មជាតិនៅ ទូទាំងពិភពលោក។ យុទ្ធនាការនេះ ត្រូវបានធ្វើឡើង នៅក្នុងបរិបទនៃ CoP27 និង CoP15 ក្នុងឆ្នាំ២០២២ ហើយយុទ្ធនាការនេះត្រូវ បានអនុវត្តដោយស្ថាប័ន នៃសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល និងប្រតិភូសហភាពអឺរ៉ុប ជុំវិញពិភពលោករួមទាំងនៅកម្ពុជាផង ដែរ។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...