ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការចែកចាយ ឬលក់ឱសថ CRESTOR 5mg, CRESTOR 10mg, NEXIUM 20mg និង NEXIUM 40mg គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកា និងកំពុងចែកចាយដោយក្រុមហ៊ុន MGHKH-Healthcare Co., Ltd៕
អង់ការ៉ា៖ នៅថ្ងៃពុធនេះ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប៉ូលិសតួកគី បានឃាត់ខ្លួនជនសង្ស័យ តិចបំផុត៤៧នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋឥស្លាម (IS)នៅទូទាំង៥ខេត្ត ។ លោក បានលើកឡើងនៅលើបណ្តាញសង្គម X ថាយ៉ាងដូច្នេះ ជនសង្ស័យទាំងអស់នេះ ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងធំៗ របស់ប្រទេស ដែលរួមមាន អ៊ីស្តង់ប៊ុល...
បរទេស៖ អ្នកបើកឧទ្ធម្ភាគចក្រយោធារុស្ស៊ីម្នាក់ ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងប្រទេសអេស្ប៉ាញ កាលពីសប្តាហ៍មុនដែលបានភៀសខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីប្រាំមួយខែមុនគឺជា “ជនក្បត់” ដែលបានប្រព្រឹត្ត “ឧក្រិដ្ឋកម្មដ៏សាហាវ” ។ នេះបើតាមការអះអាងរបស់ ប្រធានសេវាចារកម្មបរទេសរបស់រុស្ស៊ីលោក Sergey Naryshkin ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកបើកឧទ្ធម្ភាគចក្ររុស្ស៊ី...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ទីមួយរបស់រុស្ស៊ីលោកស្រី Oksana Lut បានឲ្យដឹងនៅក្នុងវេទិកាស្រូវអង្ករឆ្នាំ២០២៤ថា ការនាំចេញផលិតផលកសិកម្ម របស់រុស្ស៊ីមានចំនួនប្រហែល ៤៣,៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ។ សារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សម្តីលោកស្រី Lut នៅក្នុងវេទិកាថា “ការនាំចេញកសិកម្ម របស់រុស្ស៊ី មានចំនួន ៤៣,៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ប្រហែលជាច្រើនជាងនេះបន្តិច ដោយសារនឹងមានការគណនាបន្ថែម”...
គៀវ៖ អ្នកជំនាញម្នាក់បានឲ្យដឹងថា ការដកកងកម្លាំងអ៊ុយក្រែន ចេញពីទីក្រុងសំខាន់មួយនៃទីក្រុង Avdiivka ក្នុងតំបន់ Donetsk ភាគខាងកើត នឹងមិននាំទៅដល់ការបរាជ័យ ជាយុទ្ធសាស្ត្ររបស់កងទ័ពអ៊ុយក្រែននោះទេ។ លោក Anton Naychuk នាយកមូលនិធិការទូតស៊ីវិល បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសន៍ថ្មីៗនេះថា “ការដកខ្លួនចេញពីទីក្រុង Avdiivka ដោយសារតែខ្វះគ្រាប់រំសេវ គឺជាបទពិសោធន៍អវិជ្ជមាន ប៉ុន្តែវានឹងមិនមានសារៈសំខាន់ ជាយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមនោះទេ”...
ភ្នំពេញ៖ បន្ទាប់ពីមានការលើកឡើងនូវ គំនិតអវិជ្ជមានចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ជុំវិញសកម្មភាពការចង្អុលបង្ហាញ តម្រង់ទិសដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលថា សម្តេចលូកដៃលើការងារអ្នកដទៃនោះ ត្រូវបានសម្តេចប្រាប់វិញថា បើធ្វើនាយករដ្ឋមន្ត្រី មិនមានសិទ្ធិណែនាំ ក្រសួងស្ថាប័ន ក្រោមឱវាទ ឲ្យដាក់ទិសដៅការងារនោះ តើឲ្យធ្វើនាយករដ្ឋមន្ត្រីធ្វើអ្វី?។ ក្នុងពិធីប្រកាសជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣ នាថ្ងៃ២២...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការបកស្រាយថា ការដំឡើងតំណែងលោក ហ៊ុន ម៉ានី ទៅជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមែនដោយសារសាច់ញ្ញាតិរបស់សម្ដេចឡើយ តែផ្ទុយទៅវិញ គឺបន្ថែមទម្ងន់នៃយន្តការដឹកនាំ គ្រប់គ្រងលើកិច្ចការកំណែទម្រង់មុខងារសាធារណៈ។ ការបកស្រាយនេះ ដោយសារសម្តេចបានមើលឃើញ មានមតិប្រឆាំងមួយចំនួននៅក្រៅប្រទេស បានធ្វើការរិះគន់មកលើផ្ទាល់តែម្តង លើការដំឡើងលោក ហ៊ុន ម៉ានី...
តៃប៉ិ៖ តៃវ៉ាន់បានបណ្ដេញនាវាឆ្មាំសមុទ្រចិន ដែលបានចូលដែនទឹក ក្បែរកោះតៃវ៉ាន់ ដាច់ស្រយាលមួយ ទីក្រុងតៃប៉ិ បាននិយាយកាលពីថ្ងៃអង្គារ ខណៈដែលភាពតានតឹង ឆ្លងកាត់ច្រកសមុទ្រកើនឡើង បន្ទាប់ពីការស្លាប់ របស់អ្នកនេសាទចិនពីរនាក់ កាលពីសប្តាហ៍មុន នៅពេលដែលទូក របស់ពួកគេត្រូវបានដេញ ដោយអាជ្ញាធរតៃវ៉ាន់។ កប៉ាល់ចិនបានចូលដែនទឹក នៅជិតកោះ Kinmen ចម្ងាយតែពីរបីគីឡូម៉ែត្រពីកោះ Xiamen ដែលជាទីក្រុងកំពង់ផែក្នុងខេត្ត Fujian...
សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ៧,៨ភាគរយក្នុងរយៈពេល ២០ថ្ងៃដំបូងនៃខែនេះ ដោយសារចំនួនថ្ងៃធ្វើការធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការដឹកជញ្ជូនចេញទៅ ក្រៅប្រទេសបានធ្លាក់ចុះ ៧,៨ភាគរយធៀប នឹងឆ្នាំមុនមកត្រឹម ៣០,៧២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែកុម្ភៈ នេះបើយោងតាមសេវាគយកូរ៉េ ។ ដោយគិតពីចំនួនថ្ងៃធ្វើការ ការនាំចេញជាមធ្យមប្រចាំថ្ងៃបានកើនឡើង ៩,៩ភាគរយក្នុងរយៈពេល ២០ថ្ងៃ។ ការនាំចេញប្រចាំខែ...
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ខ្លួនបានផ្ទេរអ្នកជំងឺធ្ងន់ធ្ងរចំនួន ៣២នាក់ រួមទាំងកុមារពីរនាក់ ពីមន្ទីរពេទ្យ Nasser នៅភាគខាងត្បូងតំបន់ហ្គាហ្សា ក្នុងបេសកកម្មជួយសង្គ្រោះជីវិត ចំនួនពីរ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ។ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក Tarik Jasarevic បានប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុងហ្សឺណែវថា អ្នកជំងឺឈឺ និងរបួសប្រមាណ...