បរទេស៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ នៅថ្ងៃអង្គារបានអនុម័តលើប្រាក់កម្ចីថ្មីចំនួន ៥៦០ ពាន់លានបាតសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលលើសពី ១៩៤ ពាន់លានបាតដែលបានអនុម័តពីមុន។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា ការខ្ចីប្រាក់ថ្មីសរុបក្នុងឆ្នាំ សារពើពន្ធ...
បរទេស៖ ការលក់ផ្កាកុលាប និងផ្កាចម្រុះ កំពុងរីកដុះដាល នៅខេត្តឈៀងម៉ៃ មុនថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ដោយអ្នកលក់ផ្កា រាយការណ៍ថា មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុន។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការកើនឡើងនៃការលក់នេះត្រូវបានគេសន្មតថា បានធ្វើឱ្យតម្លៃផ្កាធ្លាក់ចុះ និងការកើនឡើងនៃអ្នកទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំចិន។ យោងទៅតាមអ្នកលក់ផ្កាក្នុងស្រុក...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាប់ផ្ដើមដាក់ចេញវិធានការរឹតបន្តឹង ការស្នើសុំមន្រ្តីនគរបាលជាតិ យកទៅបម្រើការងារនៅអង្គភាពផ្សេងៗ និងការងារផ្ទាល់ខ្លួន សម្រាប់ថ្នាក់ដឹកនាំ។ យោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មានថ្នាក់ដឹកនាំ និងប្រធានអង្គភាពមួយចំនួន បានស្នើសុំយកមន្ត្រីនគរបាលជាតិ ដោយរក្សាឈ្មោះនៅអង្គភាពដើម ពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា...
ភ្នំពេញ៖ក្នុងក្របខណ្ឌគម្រោងគ្រប់គ្រង គ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ពានចំនួន៣កន្លែងដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់នៅមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។ យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ស្ពានទាំង៣កន្លែង រួមមាន៖-ស្ពានទី១ ( ស្ពានអណ្តូងប្រេង) ស្ថិតលើផ្លូវ TK1 មានប្រវែង៣៨,១២ ម៉ែត្រ និងទទឹង៨ម៉ែត្រ នៅក្នុងភូមិបឹងកណ្តាល...
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមគ្រួសារ លោក លី ហុង និង លោកស្រី បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៤គ្រឿង បន្ថែមទៀត មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌផងដែរ។ ក្នុងឱកាសនោះ ក្រុមការងារតំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង...
ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផែនការ យុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ការងារឱ្យបានជាអតិបរមា ស្របទៅតាមអនុសាសន៍ណែនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ បើតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨...
បរទេស៖ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad បាននិយាយកាលពីថ្ងៃអាទិត្យក្នុងពេលដែលវិបត្តិកំពុងបន្តថា ទីក្រុងដាម៉ាស បានរៀបចំយ៉ាងពេញលេញដើម្បីការពារទឹកដីរបស់ខ្លួននៅក្នុងជម្លោះយោធាដ៏មានសក្តានុពលជាមួយប្រទេសអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Mekdad បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian នៅទីក្រុង ដាម៉ាស ដែលជាកន្លែងដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីការគាំទ្ររួមគ្នាសម្រាប់ប៉ាឡេស្ទីនក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស់នៅហ្គាហ្សា។...
ការ៉ាកាស ៖ វ៉េណេស៊ុយអេឡា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយលុក របស់យោធាអ៊ីស្រាអែល ឆ្ពោះទៅកាន់ក្រុងរ៉ាហ្វា ដែលជាទីប្រជុំជនមួយ នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលផ្តល់ជម្រកដល់ប្រជាជន ប៉ាឡេស្ទីនចំនួន ១,៤ លាននាក់ ដែលបានផ្លាស់ទីលំនៅ។ ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងព្រមានថា សកម្មភាពដ៏ឃោរឃៅ និងអមនុស្សធម៌ទាំងនេះ រួមចំណែកធ្វើឱ្យកាន់តែអាក្រក់ នូវផលវិបាក និងលក្ខខណ្ឌនៃការខ្សោះជីវជាតិ...
ព្រៃវែង ៖ មានករណីគ្រោះថ្នាក់មួយដ៏រន្ធត់បណ្តាលឲ្យ២នាក់ប្ដីប្រពន្ធស្លាប់ភ្លាមៗ ខណះធ្វើដំណើរចេញពីផ្ទះដោយម៉ូតូ ទៅធ្វើការនៅភ្នំពេញ បុកពីក្រោយរថយន្តកែច្នៃដឹកស្រូវខូចចតតាមផ្លូវ មិនដាក់ភ្លើងសញ្ញាសម្គាល់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៣និង០០នាទីទៀបភ្លឺថ្ងៃទី១៣ខែកុម្ភៈ.ឆ្នាំ២០២៤ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ផ្សារករអណ្តើក ក្នុងភូមិប្រសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុ ប្រីប្រពន្ធ២នាក់រស់នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅវេលាទៀបភ្លឺបានចាកចេញពីផ្ទះ ធ្វើដំណើរដោយម៉ូតូ ទៅធ្វើការនៅភ្នំពេញ ចៃដន្យក៏ជួបគ្រោះថ្នាក់ចរាចរណ៍បុករថយន្តកែច្នៃដឹកស្រូវដែលខូចចតនៅចិញ្ចឹមផ្លូវ...
យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយឆ្មក់ទីក្រុងរ៉ាហ្វា កាលពីព្រឹកថ្ងៃចន្ទ និងបានជួយសង្គ្រោះចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីរនាក់ដែលកំពុងឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។ ការវាយឆ្មក់នេះបានសម្លាប់មនុស្សជាង ១០០ នាក់ និងរាប់រយនាក់ទៀតរងរបួស នេះបើយោងតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា។ ក្រុមអ្នកវិភាគបានព្រមានថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា រួមទាំងការវាយឆ្មក់ និងការលុកលុយទ្រង់ទ្រាយធំ ដែលមានសក្តានុពលនោះ ត្រូវបានគេកំណត់ថា នឹងបង្កឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យស្ថានភាពក្នុងតំបន់កាន់តែតានតឹង។ កងទ័ពអ៊ីស្រាអែល បានអះអាងនៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា...