ភ្នំពេញ៖ ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃសប្បាយចិត្ត និងចេញសារថ្លែងអំណរគុណយ៉ាងផុសផុលដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចរចា ជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការមិនយកថ្លៃលើការធ្វើដំណើរ ទៅវិញទៅមក (Re-Entry) ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះ។ ការចេញសារ ថ្លែងអំណរគុណបែបនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានព្យាករថា នៅឆ្នាំ២០២៥ ទីផ្សារការងារលើវិស័យកសិកម្មនឹងមានការធ្លាក់ចុះ ខណៈទីផ្សារការងារលើវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម នឹងមានកំណើនការងារខ្ពស់។ ការព្យាករនេះបានធ្វើការប្រៀបធៀបនៅឆ្នាំ២០១៨ដល់ឆ្នាំ២០២៥។ ជាក់ស្តែងវិស័យកសិកម្មធ្លាក់ចុះពី៣៥,៥%នៅឆ្នាំ២០១៨ មកត្រឹម២៧,៥% នៅឆ្នាំ២០២៥។ ដោយឡែកវិស័យឧស្សាហកម្មបានកើនឡើងពី២៦,៥% នៅឆ្នាំ២០១៨ ដល់៣១,៤% នៅឆ្នាំ២០២៥។ រីឯកវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី៣៨% ដល់៤១,១%។ លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជាបានជំរុញឱ្យប្រជាពលរដ្ឋគួរចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេស...
ដាម៉ាស់៖ ការវាយប្រហារដោយមីស៊ីល របស់អ៊ីស្រាអែល បានកំណត់គោលដៅ នៅភាគខាងលិច នៃរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ សាក្សី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងនៅថ្ងៃសៅរ៍នេះ។ ការផ្ទុះខ្លាំងត្រូវបានឮ នៅតំបន់ជនបទភាគខាងលិច នៃក្រុងដាម៉ាស់ ដោយសារព័ត៌មាន ដែលគាំទ្ររដ្ឋាភិបាល al-Watan បានចុះផ្សាយថាវាជាការវាយប្រហាររបស់អ៊ីស្រាអែល។ យោងតាមសាក្សី និងប្រព័ន្ធផ្សព្វផ្សាយ គាំទ្ររដ្ឋាភិបាលបានឱ្យដឹងថា ការផ្ទុះត្រូវបានគេ ឮនៅជាយក្រុងនៃតំបន់ឌីម៉ាស់...
យូអិន៖ ក្រុមមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានបង្ហាញពីស្ថិតិដ៏អាក្រក់មួយ ថាកុមារជាង ៧០ម៉ឺននាក់ នៅក្នុងប្រទេសស៊ូដង់ ឥឡូវនេះកំពុងប្រឈមមុខនឹង ទម្រង់ធ្ងន់ធ្ងរបំផុតនៃកង្វះអាហារូបត្ថម្ ភដោយសារតែជម្លោះ ដែលកំពុងបន្ត។ លោក James Elder អ្នកនាំពាក្យរបស់មូលនិធិកុមារ របស់អង្គការសហប្រជាជាតិ (UNICEF) បានពណ៌នា ស្ថានភាពនៅក្នុងប្រទេសស៊ូដង់ថា ជា “ការផ្លាស់ទីលំនៅ របស់កុមារដ៏ធំបំផុតរបស់ពិភពលោក”...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន នៅថ្ងៃសុក្រ បានថ្កោលទោសសេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទាក់ទងនឹងផែនការ ចាប់ផ្តើមប្រតិបត្តិការយោធា នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្រ្ទីប។ មុននេះ សេចក្តីថ្លែងការណ៍ ដែលចេញដោយការិយាល័យ របស់លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យកងទ័ពរៀបចំ ការជម្លៀស នៅច្រករ៉ាហ្វា និងចាប់ផ្តើមប្រតិបត្តិការយោធា...
ហ្គាហ្សា៖ ទីភ្នាក់ងារជំនួយ និងការងាររបស់ អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួន ប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងថា អ៊ីស្រាអែល បានច្រានចោលសំណើពាក់កណ្តាល នៃសំណើជំនួយ ដែលបានដាក់ដោយទីភ្នាក់ងារ សម្រាប់ភាគខាងជើង ហ្គាហ្សាស្ទ្រីប។ ប្រធាន UNRWA លោកស្រី Philippe Lazzarini បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់តាំងពីដើមឆ្នាំមក...
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការយកចិត្តទុកដាក់ចំពោះសកម្មភាព និងស្ថានភាពអ្នកសារព័ត៌មាន ពីសំណាក់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ក៏ដូចជាស្ថាប័នផ្សេងទៀត នៅកម្ពុជា ជាកិច្ចការចាំបាច់ ដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីរួមចំណែក លើកស្ទួយអាជីពសារព័ត៌មាន និងតម្លៃវិជ្ជាជីវៈ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍សកម្មភាពជាផ្នែកមួយ នៃការកត់ត្រានូវរឿងរ៉ាវ ដែលបានកើតឡើង ដែលអាចផ្តល់ជាធាតុចូល...
ប្រេស៊ីល៖ ក្រសួងសុខាភិបាល របស់ប្រទេសប្រេស៊ីល បានចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺគ្រុនឈាម នៅក្នុងស្រុកសហព័ន្ធ ដោយផ្តោតលើក្រុងចំនួន ៥២១ នៅទូទាំងប្រទេស ដែលត្រូវបានកំណត់ថា ជាអាទិភាព។ ប្រេស៊ីល ក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលដាក់បញ្ចូលវ៉ាក់សាំង ការពារជំងឺគ្រុនឈាម ទៅក្នុងបណ្តាញសុខភាពសាធារណៈ។ ប្រភពបានឲ្យដឹងថា ជាមួយនឹងការទទួលបាន ៦,៥លានដូសដែលមាននៅក្នុង ឆ្នាំ២០២៤...
ស្ដុកខំ៖ អាជ្ញាធរអយ្យការ ស៊ុយអែត បានប្រកាសអំពីការបិទការស៊ើបអង្កេតរបស់ខ្លួន លើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដោយលើកឡើង ពីកង្វះយុត្តាធិការ ក្នុងសំណុំរឿងនេះ។ ខណៈដែលការស៊ើបអង្កេត រយៈពេល ១៦ខែបានបញ្ចប់ អាជ្ញាធរ ដែលបានកំណត់អត្តសញ្ញាណ ឧប្បត្តិហេតុថាជា “ការបំផ្លិចបំផ្លាញទាំងស្រុង” ដែលអាចពាក់ព័ន្ធនឹង “តួអង្គរដ្ឋ” មិនបានកំណត់អត្តសញ្ញាណ ពិរុទ្ធជន ណាមួយឡើយ។...
បរទេស៖ សហរដ្ឋអាមេរិក និងជប៉ុន បានបញ្ចប់សមយុទ្ធបញ្ជាការរួមគ្នាមួយ នៅចុងសប្តាហ៍នេះ ដែលអ្នកវិភាគបាននិយាយថា សមយុទ្ធមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួល នៃសមត្ថភាពរបស់ពួកគេ ក្នុងការទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សមយុទ្ធក្លែងធ្វើកម្មវិធីកុំព្យូទ័រ Keen Edge 24 មានបំណង “អនុវត្តការឆ្លើយតបក្នុងករណីមានវិបត្តិ...