បរទេស៖ យន្តហោះពាណិជ្ជកម្ម Bombardier Challenger 600 មួយគ្រឿងបានធ្លាក់លើផ្លូវហាយវេក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។ ការិយាល័យតម្រួតខោនធី Collier បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង មានអ្នកនៅរស់មានជីវិត៣នាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ីមិនមានចេតនាវាយប្រហារ ប្រទេសសមាជិកណាតូទេ ហើយនឹងសងសឹកលុះត្រាតែ ត្រូវបានវាយប្រហារជាមុនសិន ប្រធានាធិបតី Vladimir Putin បានប្រាប់អ្នកកាសែតអាមេរិកលោក Tucker Carlson នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ លោកPutinបាននិយាយថា បណ្តាប្រទេសលោកខាងលិច កំពុងព្យាយាមបំភិតបំភ័យប្រជាជន របស់ពួកគេជាមួយនឹងការគំរាមកំហែងរបស់រុស្ស៊ី។ លោកបានបន្ថែមថា មនុស្សឆ្លាតយល់យ៉ាងច្បាស់ថា នោះជារឿងមិនពិត។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងត្រូវតែ ត្រៀមខ្លួនដើម្បីដណ្តើមយកទឹកដីកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍គ្រាអាសន្នណាមួយ។ នៅក្នុងសុន្ទរកថារំលឹកខួបលើកទី៧៦ នៃការបង្កើតកងទ័ពកូរ៉េខាងជើងកាលពីថ្ងៃសុក្រ លោកKimបានសរសើរយោធាចំពោះ ថាបានការការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេស ពីការគំរាមកំហែងយោធារបស់ចក្រពត្តិនិយម ការគំរាមកំហែង និងហានិភ័យនៃសង្គ្រាម ។ ដោយអត្ថាធិប្បាយលើទំនាក់ទំនង...
ថ្ងៃនេះ (ថ្ងៃទី៩ ខែកុម្ភៈ) ជាថ្ងៃចុងក្រោយ នៃប្រតិទិនតាមចន្ទគតិ របស់ប្រទេសចិន ។ នៅវេលាម៉ោង ៨ ល្ងាច នៅទីក្រុងប៉េកាំង កម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន (ហៅកាត់ថា “កម្មវិធីរាត្រីសមោសរ”) ដែលផលិត ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជួបជាមួយទស្សនិកជនទូទាំង ពិភពលោក តាមការគ្រោងទុក...
ម៉ូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក លោក Tucker Carlson ដែលបាន ចុះផ្សាយ នៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានស្វែងរកដំណោះស្រាយ ដោយសន្តិវិធីម្តង ហើយម្តងទៀត ចំពោះបញ្ហានៅក្នុងប្រទេស អ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១៤ ។ លោកបានលើកឡើងថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អង្គភាពជួរមុខ របស់អ៊ុយក្រែន បានងាក ទៅរកការ បែងចែកកាំភ្លើងធំ ដោយសារតែការផ្គត់ផ្គង់ របស់សហរដ្ឋអាមេរិក បានបញ្ឈប់ ហើយសហភាពអឺរ៉ុប មិនអាចផ្តល់ឱ្យតាមការសន្យា របស់ខ្លួនទៀតឡើយ នេះបើយោងតាមរបាយការណ៍របស់ Financial Times កាលពីថ្ងៃសុក្រ ។ ទីក្រុងក្រុងគៀវកំពុង...
ម៉ានីល៖ អាជ្ញាធរបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរអិលបាក់ដីដ៏ធំមួយ ដែលបានធ្លាក់ចូលទៅក្នុងភូមិនានាក្នុងខេត្ត Davao de Oro ភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៥នាក់ហើយ ខណៈមនុស្ស ១១០នាក់ទៀត កំពុងបាត់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលក្រុង Maco បាននិយាយថា មនុស្ស ៣១ នាក់ត្រូវបានជួយសង្គ្រោះពីការរអិលបាក់ដី ដែលបានកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅជិតកន្លែងជីករ៉ែក្នុងទីក្រុងម៉ាកូ...
វ៉ាស៊ីនតោន៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានបើកសវនាការលើទឡ្ហីករណ៍ថាតើអតីតប្រធានាធិបតី ដូណាល់ ត្រាំ អាចឈរឈ្មោះជាប្រធានាធិបតីស្របច្បាប់ ក្នុងខែវិច្ឆិកា ដែរឬទេ។ រឿងនេះបានកើតឡើងបន្ទាប់ពីតុលាការកំពូលរដ្ឋ Colorado បានសម្រេចកាលពីខែធ្នូថា លោក ត្រាំ នឹងត្រូវដកសន្លឹកឆ្នោត សម្រាប់ការចូលរួមក្នុងអ្វីដែលត្រូវបានគេដាក់ស្លាកថា ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ រដ្ឋ Colorado បានអះអាងថា អតីតប្រធានាធិបតីរូបនេះ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Datuk Eldeen Husaini Mohd Hashim នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព ហើយក៏ឯកភាពស្វះស្វែងរកលទ្ធភាពនៃកិច្ចសហការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់ប្រទេសទាំងពីរ។ នេះគឺជាលទ្ធផលជំនួបដែលថ្នាក់ដឹកនាំទាំងពីរ ដែលបានលើកឡើងក្នុងជំនួបផ្លូវការដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន ខាងមុខនេះក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានប្រកាសផ្តល់ជូនអតិថិជនរបស់ខ្លួនជាមួយនឹងអាំងប៉ាវនាំសំណាង ក៏ដូចជាការចាប់រង្វាន់ពិសេសភ្លាមៗចំណេញជាង $168,xxx ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៨ កុម្ភ: ២០២៤ ដែលការផ្តល់ជូននេះសម្រាប់គ្រប់គម្រោងលំនៅឋានរបស់ អ័រគីដេ ដឹប៊ូតានិច ស៊ីធី ផ្លូវជាតិលេខ 6A...