តូក្យូ៖ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកទំនងជានឹងកើនឡើង ២,៩ភាគរយនៅឆ្នាំ២០២៤ ដែលត្រូវបានកែសម្រួលឡើង ពីការប៉ាន់ប្រមាណមុន ២,៧ ភាគរយ ចំពេលមានការរំពឹងទុកថាអតិផរណា ដែលកំពុងកើនឡើងនឹងនាំ ទៅរកការផ្លាស់ប្តូរទៅរកការកាត់បន្ថយ អត្រាការប្រាក់របស់សហរដ្ឋអាមេរិក។ អង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសរំពឹងថា សហរដ្ឋអាមេរិកនឹងរាយការណ៍ពីកំណើន ២,១ ភាគរយនៅឆ្នាំនេះ កើនឡើងពី ១,៥ភាគរយគិតត្រឹមខែវិច្ឆិកា ដែលជួយដោយការប្រើប្រាស់ឯកជនខ្លាំង។ ទស្សនវិស័យ សម្រាប់តំបន់ចាយប្រាក់អឺរ៉ូត្រូវបានកាត់បន្ថយមកត្រឹម...
តូក្យូ៖ នាយកដ្ឋានពន្លត់អគ្គីភ័យ ទីក្រុងតូក្យូបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០៩ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុងតូក្យូរហូតដល់ព្រឹកថ្ងៃអង្គារ បន្ទាប់ពីមនុស្សជាច្រើនបានរអិល និងធ្លាក់ដោយសារតែការធ្លាក់ព្រិលយ៉ាងខ្លាំង នៅភាគខាងកើតប្រទេសជប៉ុន។ សេចក្តីរាយការណ៍បន្តថា អ្នករងរបួសត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យនៅម៉ោង ១០ព្រឹក មានអាយុពី ៤ឆ្នាំដល់ ៩២ឆ្នាំ ហើយគ្មានអ្នកណាម្នាក់ស្ថិតក្នុង ស្ថានភាពគំរាមកំហែងដល់អាយុជីវិតឡើយ ។ នៅក្នុងខេត្ត Kanagawa...
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងប្រគល់ថវិកាដែលមានការចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៨១០,០០០៛ (ពីរលានប្រាំបីសែនមួយម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកវរសេនីយ៍ត្រី សើន កែវវណ្ណធី មេបញ្ជាការរងខណ្ឌ ដែលបងថ្លៃប្រុសរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំឲ្យគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៅថ្នាក់ខណ្ឌ សង្កាត់ ត្រូវដឹងពីតួនាទីនិងភាកិច្ចរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍សមត្ថភាព និងលើកកំពស់ការអនុវត្តតួនាទីភារកិច្ចរបស់ គ ក ស ក ខណ្ឌ និង គ ក ន ក...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ គណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតក្នុងខេត្ត និងដាក់គោលការណ៍ ១០ ចំណុច ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ ការពារការរៀបចំបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ ឲ្យប្រព្រឹត្តទៅដោយរលូន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយ ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសិក្សាជំរុញ សមាគមមនុស្សចាស់នៅទូទាំងប្រទេស ឲ្យដំណើរការ និងមាននិរន្ដរភាពផងដែរ។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង...
“នេះជាសំបុត្ររថភ្លើងរបស់ខ្ញុំ ខ្ញុំជឿថា ដំណើរលើកនេះពិតជាមានភាពសប្បាយរីករាយណាស់ !” លោក Andrew ជាគ្រូបង្រៀនសាកលវិទ្យាល័យម្នាក់ដែលមកពីប្រទេសអង់គ្លេស លោកបានស្នាក់នៅប្រទេសចិនអស់រយៈពេល៩ឆ្នាំហើយ ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ លោកចង់ទៅដើរលេងនៅខេត្តក្វាងតុង ដើម្បីឈ្វេងយល់ពីភាពទាក់ទាញរបស់ក្បាច់គុនកុងហ្វូ ។ ដូច្នេះលោកបានក្លាយជាអ្នកដំណើរម្នាក់ ក្នុងសកម្មភាពដឹកជញ្ជូនអ្នកដំណើរ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនយល់ឃើញថា ការដឹកជញ្ជូនអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ ហាក់ដូចជា “ចំណាកស្រុកប្រចាំឆ្នាំរបស់ប្រជាជនដែលមានទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក ” ។...
បរទេស៖ សេវាសន្តិសុខរដ្ឋរបស់ប្រទេស ហ្សកហ្ស៊ី បាននិយាយថា ប្រតិបត្តិការរបស់ខ្លួនបានរឹបអូសគ្រឿងផ្ទុះជាច្រើន ដែលអ៊ុយក្រែនបានព្យាយាមបញ្ជូន ទៅកាន់ប្រទេសរុស្ស៊ីតាមរយៈប្រទេសទីបី ដើម្បីវាយប្រហារភេរវកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាម សេវាសន្តិសុខរដ្ឋរបស់ប្រទេស ហ្សកហ្ស៊ី ទីភ្នាក់ងារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ទំនិញខុសច្បាប់ដែលរួមមានឧបករណ៍បំផ្ទុះដ៏ទំនើប ចំនួនប្រាំមួយមានទម្ងន់សរុប ១៤...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងពី ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរជាច្រើននាក់ ដែលកំពុងរស់នៅប្រទេសថៃ បានចេញសារអបអរសាទរនិងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ ក្រៅពីនេះក៏មានពលរដ្ឋថៃជាច្រើន បានចេញសារស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ លោកធូ ឡេះ តារាកំប្លែងជើងចាស់ថៃ រស់នៅទីក្រុងបាងកក បានសម្តែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤ -២០២៨ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ នៅក្នុងពិធីសន្និបាតការងាររបស់ក្រសួង...