សាធារណរដ្ឋកូរ៉េ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកLee Jung Sik (លី ចង់ស៊ីក) រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ លើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងជំនួបពិភាក្សានោះ លោក ហេង សួរ...
បរទេស៖ យន្តហោះចម្បាំង F-35A ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានបញ្ជាក់ថា អាចផ្ទុកគ្រាប់បែក B61-12 ក្លាយជាយន្តហោះជំនាន់ទី ៥ ដែលមិនធ្លាប់មានពីមុនមក ដែលបានផ្តល់ភ្លើងខៀវឱ្យផ្ទុកអាវុធនុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រដោយអ្នកនាំពាក្យការិយាល័យកម្មវិធីរួម F-35 លោក Russ Goemaere...
បរទេស៖ ប្រទេសចិននឹងអនុម័តច្បាប់សន្តិសុខទូលំទូលាយនៅឆ្នាំ២០២៤ ដើម្បី “ការពារយ៉ាងម៉ឺងម៉ាត់” នូវអធិបតេយ្យភាពរបស់ខ្លួន។ សមាជិកសភាកំពូលមួយរូបបានប្តេជ្ញានៅក្នុងកិច្ចប្រជុំនីតិបញ្ញត្តិដ៏សំខាន់មួយកាលពីថ្ងៃសុក្រ ខណៈដែលរដ្ឋាភិបាលរបស់ប្រធានាធិបតី ស៊ី ជិងពីង ស្វែងរកការលុបបំបាត់ការគំរាមកំហែងដែលគេយល់ឃើញចំពោះការគ្រប់គ្រងរបស់ខ្លួន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា “កិច្ចប្រជុំពីរ” – កិច្ចប្រជុំស្របគ្នានៃសភាដើម្បីអនុម័តយល់ព្រមរបស់ប្រទេសចិន និងស្ថាប័នពិគ្រោះយោបល់នយោបាយ – ផ្តល់នូវការមើលឃើញដ៏កម្រមួយចំពោះយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដឹកនាំដោយបក្សកុម្មុយនិស្តសម្រាប់ឆ្នាំខាងមុខ។...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ការធ្វើបាតុកម្មរបស់កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ដែលមានអាសយដ្ឋាន ស្ថិតនៅផ្លូវចំការដូង(២១៧) ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នេះ...
សាធារណរដ្ឋកូរ៉េ៖ តបតាមការអញ្ជើញ ពីសំណាក់លោក Lee Cheol Woo (លី ឆល់វូ) អភិបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោកLee Cheol Woo ដើម្បីពិភាក្សាលើវិស័យការងាររវាងប្រទេសទាំងពីរ និងការគាំពារពលករកម្ពុជា។...
នាព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ តំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី...
នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានកាណាដាបានទម្លាយឱ្យដឹងថា រដ្ឋាភិបាលកាណាដាបានឈានដល់ការផ្សះផ្សាជាមួយលោក Michael Spavor ដែលជាពាណិជ្ជករកាណាដាដែលត្រូវបានចាប់ខ្លួនដោយប្រទេសចិនដើម្បី”សងថ្លៃជំងឺចិត្ត”អំពីការជាប់ពន្ធនាគារជិតបីឆ្នាំដោយសារជាប់សង្ស័យពីបទធ្វើសកម្មភាពចារកម្មនៅប្រទេសចិន ។ តាមការផ្សាយដំណឹងទម្លាយឱ្យដឹងថា ទំហំទឹកប្រាក់ចុងក្រោយនៃការឈានដល់ការផ្សះផ្សារវាងភាគីទាំងពីរ គឺ ៧ លានដុល្លារកាណាដា ។ បន្ទាប់ពីលោក Michael Spavor ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៨ មក រដ្ឋាភិបាលកាណាដាបានឃោសនាបំប៉ោងពី”ការឃាត់ខ្លួនតាមទំនើងចិត្ត”របស់ប្រទេសចិនជាប់រហូត ប៉ុន្តែលើកនេះអាចនិយាយបានថាជាការ”ទះកំផ្លៀងខ្លួនឯង” ។...
បរទេស៖ ការចេញអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មខារ៉ាអូខេ និងឌីស្កូ ត្រូវតែអនុវត្តតាមផែនការយ៉ាងតឹងរ៉ឹង ធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ក៏ដូចជាការទប់ស្កាត់អគ្គិភ័យ និងការផ្ទុះ ការបំពុលបរិស្ថាន និងសំឡេង។ យោងតាមសារព័ត៌មាន VietNam News ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ត្រឹង ហុងហា បានធ្វើសេចក្តីថ្លែងការណ៍នេះ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២0២៤ បានចុះពិនិត្យមេីលការប្រមូលផលស្រូវ នៅស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងឱកាសនេះផងដែរ លោកបណ្ឌិតប្រតិភូ បានលេីកទឹកចិត្តដល់ប្រជាកសិករក្នុងតំបន់ ឲ្យមានការគិតគូរផងដែរទៅលេីថ្លៃដេីម នៃការផលិតស្រូវ ដេីម្បីអោយដឹងច្បាស់ថានៅពេលដែលប្រមូលផលរួចរាល់ កសិករអាចដឹងថានឹងទទួលបានប្រាក់ចំណេញប៉ុន្មាន។ បេីកសិករធ្វេីស្រែទៅលេីប្រភេទពូជ ដែលក្នុងមួយហិកតាទទួលបានទិន្នផលតិច នោះប្រាក់ចំណេញក៏បានតិចដែរ តែបេីកសិករជ្រេីសរេីសពូជ...