ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនចិន ធ្វើទំនើបកម្មនូវវិស័យឧស្សាហកម្ម កសិកម្ម នៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដ៏ធំសម្បើម នៃទីផ្សារចិន និងអន្តរជាតិ។ នាឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្ដីពីការកសាង កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរ យោបល់គ្នារវាងខេត្តសានទុង និងកម្ពុជាក្នុងការអភិវឌ្ឍ «ច្រករបៀងឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» នាថ្ងៃទី៨...
ប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍នេះ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានរិះគន់ទៅលើសហរដ្ឋអាមេរិក និងបានកើតសរសើរភាពជាដៃគូ របស់ប្រទេសលោកជាមួយនឹងរុស្ស៊ី ទៅវិញ ការថ្លែងបែបបនេះបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានដ៏ធំមួយ ដែលលោកបានហៅសង្គ្រាមនៅតំបន់ហ្គាហ្សា ថា ជា “រឿងអាម៉ាស់សម្រាប់អរិយធម៌” ។ លោក វ៉ាង បានរិះគន់នូវអ្វីដែលលោកហៅថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ថា...
ម៉ូស្គូ៖ លោក Dmitry Peskov អ្នកនាំពាក្យ វិមានក្រឹមឡាំង បានឲ្យដឹងកាលពីថ្ងៃពុធថា មេដឹកនាំលោកខាងលិចកំពុង “ប្រលែងជាមួយភ្លើង” ដោយបានពិភាក្សាអំពីលទ្ធភាព នៃការបញ្ជូនកងទ័ពអឺរ៉ុប ទៅកាន់ប្រទេសអ៊ុយក្រែន ។ លោក Peskov បានថ្លែងដូច្នេះនៅខាងក្រៅមហោ ស្រពយុវជនពិភពលោកដោយបានអះអាង អំពីមេដឹកនាំលោកខាងលិចដែលបាន ពិភាក្សាគ្នាអំពីគំនិតបែបនេះថា “ប្រធានាធិបតីបារាំង កំពុងពិភាក្សាអំពីគំនិតនៃ ការបញ្ជូនក្រុមបរទេស...
ហាណូយ៖ នៅថ្ងៃព្រហស្បតិ៍នេះ តម្លៃមាសក្នុងស្រុករបស់ វៀតណាមបានកើនឡើង ដែលបង្កើតកំណត់ត្រាថ្មីមួយនៅ ក្នុងតម្លៃ៨១,២៥លានដុងវៀតណាម ស្មើនឹង៣.៣៨៥,៤ដុល្លារសហរដ្ឋអាមេរិក ក្នុង១តម្លឹងសម្រាប់មាសដុំរបស់ក្រុមហ៊ុន Saigon Jewelry (SJC) និង៦៨,៨លានដុងសម្រាប់ចិញ្ចៀនមាស ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន វៀតណាមបានផ្សាយឲ្យដឹងដូច្នេះ ។ នៅម៉ោង៩ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២និង៣០នាទីម៉ោងសកល តម្លៃមាស SJC...
សេអ៊ូល៖ មេដឹកនាំកំពូលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅកាត់ (កូរ៉េខាងជើង) កាលពីថ្ងៃពុធបានណែនាំ ដល់កងកម្លាំងប្រដាប់អាវុធរបស់ ប្រទេសនេះឱ្យបង្កើនសមយុទ្ធសង្រ្គាមជាក់ស្តែង និងការត្រៀមរៀបចំសមយុទ្ធសង្រ្គាម នៅក្នុងពេលនៃការបំពេញទស្សនកិច្ច ទៅកាន់មូលដ្ឋានហ្វឹកហ្វឺនប្រតិបត្តិការ ដ៏សំខាន់មួយនៅក្នុងប្រទេស ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការធ្វើនេះស្ថិតនៅតំបន់ភាគខាងលិច នៃកងទ័ពប្រជាជនកូរ៉េ ។ ទីភ្នាក់ងារ KCNA...
សេអ៊ូល៖ ក្រសួងដឹកជញ្ជូនបានឲ្យដឹងថ្ងៃនៅព្រហស្បតិ៍នេះថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងបរទេសចំនួន៤ នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងធ្វើការប្រមូលរថយន្តមកវិញ ដោយស្ម័គ្រចិត្តប្រហែល ៦៩.០០០គ្រឿង ដោយសារមានបញ្ហាក្នុងការផលិត ។ ក្រុមហ៊ុន Hyundai Motor នឹងប្រមូលរថយន្តចំនួន ២២.៨០៣គ្រឿង នៃម៉ូដែល៣ផ្សេងគ្នា រួមទាំង EQ900 សម្រាប់ភាពធន់មិនល្អនៅក្នុង បំពង់ផ្គត់ផ្គង់ប្រេងម៉ាស៊ីន ក៏ដូចជារថយន្ត Porter...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣០.៧១៧នាក់ហើយ និងចំនួន ៧២.១៥៦នាក់ផ្សេងទៀតបានរងរបួស ។ នៅក្នុងរបាយការណ៍បានឲ្យដឹងថា នៅក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយនេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់ចំនួន៨៦នាក់ និងចំនួន ១១៣នាក់ផ្សេងទៀតបានរងរបួស ។ ដែលនេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣០.៧១៧នាក់...