ភ្នំពេញ ៖ លោក ជា សុមេធី រដ្ឋមន្តី្រក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានក្លាយជាប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បន្ទាប់ពីសមាជិកប្រតិបត្តិ ព្រមទំាងអ្នកខេត្ត មន្ទីរ តំណាងអាណព្យាបាល និងកីឡាករ-កីឡាការិនីស្ប៉េស្យាល់អូឡាំពិក បានបោះឆ្នោត ជ្រើសរើស លោកជាប្រធានក្នុងមហាសន្តិបាត វិសាមបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យសិស្សនិស្សិត ជ័យលាភី នៃសាលាបច្ចេកទេសដុនបូស្កូ ឱ្យធ្វើជាអ្នកនាំសារផ្សព្វផ្សាយ ពីវគ្គជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់យុវជនកម្ពុជា ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅតាមភូមិស្រុក ឱ្យចូលសិក្សាជំនាញទាំងនេះ ដើម្បីឆាប់ទទួល បានការងារធ្វើ និងទទួលបានការងារសមរម្យ...
ដោយមានប្រទេសចិនជាអ្នកផ្តួចផ្តើម តាមរយៈកម្លាំងរួមគ្នា ក្នុងគោលបំណង ពង្រឹងសន្តិភាព និងពង្រីកការអភិវឌ្ឍ វេទិកាបូអាវ (BFA) ត្រូវបានបង្កើតឡើង នាឆ្នាំ២០០១។ សម្រាប់តំបន់អាស៊ី វេទិកាBFAបានផ្តល់កាលានុវត្តភាព បន្ថែមដល់ថ្នាក់ដឹកនាំបណ្តាប្រទេស នៅតំបន់អាស៊ីបានរួមគ្នា ចាក់បញ្ចូល នូវធាតុចូលសម្រាប់កិច្ចអភិវឌ្ឍ និងសន្តិភាពសម្រាប់ តំបន់និងពិភពលោក ។ ដោយទាក់ទាញគណៈប្រតិភូប្រហែល២០០០នាក់មកពីជាង៦០ប្រទេស និងតំបន់ និងអ្នកសារព័ត៌មាន ជាង១១០០នាក់...
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងម៉ោង ៨ព្រឹក ដល់ម៉ោង២០យប់។
ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើម ប្រចាំប្រទេស CAMBODIA BOND FOR MORE TOUR CONCERT និងមហាព្រឹត្តិការណ៍ CAMBODIA គុនខ្មែរ របស់ CAMBODIA BEER នឹងប្រព្រឹត្តឡើងនៅចុងសប្តាហ៍នេះ ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤។...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស នឹងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤តទៅ...
ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ខែមីនា លោក David Ranibok Adeang ប្រធានាធិបតីណូរូបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ នេះជាលើកទីមួយហើយដែលប្រធានាធិបតីណូរូទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីប្រទេសទាំងពីរចិននិងណូរូស្ដារទំនាក់ទំនងការទូតឡើងវិញកាលពីខែមករាឆ្នាំនេះ ។ នៅរសៀលថ្ងៃទី២៥ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងនៅពេលជួបពិភាក្សាការងារជាមួយលោក David Ranibok Adeang ប្រធានាធិបតីណូរូថា មិនថាចំណងមិត្តភាពមកមុនឬយឺត ឱ្យតែចាប់ផ្តើម ក៏នឹងមានអនាគតដ៏ភ្លឺស្វាង ។...
ដើម្បីសម្រេចបាននូវបំណងទុច្ចរិតដែលទន្រ្ទានកាន់កាប់កោះនិងថ្មប៉ប្រះទឹកសមុទ្រចិនខាងត្បូង ប្រទេសហ្វីលីពីនកំពុងដឹកនាំសម្ដែង”រឿង”មួយហើយមួយទៀតនៅសមុទ្រចិនខាងត្បូង។ ចាប់តាំងពីខែមីនាឆ្នាំនេះមក ហ្វីលីពីនបានចាត់បញ្ជូននាវាដឹកសម្ភារៈនិងនាវាឆ្មាំសមុទ្រជាច្រើនលើកមកបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកRen’ai ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់និងសម្ភារៈចូលនូបត្ថម្ភចំពោះនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់របស់ខ្លួន ហើយប៉ុនប៉ងបង្កើតប៉ុស្ដិ៍ប្រចាំការនៅលើថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅរបស់ប្រទេសចិន។ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងដោយអនុលោមតាមផ្លូវច្បាប់ ហើយផ្ចាញ់ការប៉ុនប៉ងរំលោភសិទ្ធិនិងការបង្កហេតុរបស់ភាគីហ្វីលីពីន។បន្ទាប់មកលោកGilberto Teodoroរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានព្រលយសម្ដីថា នឹងដាក់ពាក្យបណ្តឹងឱ្យធ្វើមជ្ឈត្តកម្មអន្តរជាតិអំពីការទាមទារខាងអធិបតេយ្យភាពរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង។ តើមនុស្សមួយចំនួនរបស់ភាគីហ្វីលីពីនចង់សម្តែងរឿងគួរឱ្យអស់សំណើចនៃរឿងមជ្ឈត្តកម្មនៅសមុទ្រចិនខាងត្បូង”ម្តងទៀតមែនឬ? ភាគីហ្វីលីពីនបានបង្កហេតុនៅសមុទ្រចិនខាងត្បូងជាញឹកញយនាពេលថ្មីៗនេះ តើមានបំណងអ្វី?ឥស្សរជនវិភាគបានលើកឡើងថា ហ្វីលីពីនបង្កប់ឧបាយកលបីចំណុចនៅពីក្រោយរឿងនេះ។ ទីមួយ ប៉ុនប៉ងបង្កាច់បង្ខូចកិត្តិយសប្រទេស ចិននៅលើផ្ទៃអន្តរជាតិ តាមរយៈការប្រឌិតបញ្ហានិងធ្វើពុតគួឱ្យអាណិតអាសូរ ដើម្បីពង្រឹងគោលគំនិតខុសច្បាប់របស់ហ្វីលីពីនលើសមុទ្រចិនខាងត្បូងថែមទៀត។ ទីពីរ ធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងឡើងកម្តៅ ហើយផ្តល់លេសសម្រាប់ឱ្យអាមេរិកលូកដៃចូលកិច្ចការក្នុងតំបន់។ មុនពេលហេតុការណ៍ដែលភាគីហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកRen’aiនៅថ្ងៃទី២៣ខែមីនា...
កាលពីថ្ងៃទី២៧ខែមីនា លោក Fukuda Yasuo ប្រធានគណៈកម្មាធិការប្រឹក្សាយោបល់នៃវេទិកា Boao សម្រាប់អាស៊ីនិងជាអតីតនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា សេដ្ឋកិច្ចចិនមានឥទ្ធិពលយ៉ាងធំធេងចំពោះសេដ្ឋកិច្ចពិភពលោក លោករំពឹងពីការខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ដើម្បីបន្តរួមចំណែកជាកម្លាំងក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកឱ្យអភិវឌ្ឍដោយនឹងនរ ។ លោក Fukuda Yasuo យល់ឃើញថា វេទិកា Boao សម្រាប់អាស៊ីជាវេទិកាដ៏សំខាន់សម្រាប់ឥស្សរជននៃប្រទេសជាច្រើនពិភាក្សានិងផ្លាស់ប្តូរអំពីការដំណើរការនៃគោលនយោបាយដ៏សំខាន់និងបញ្ហាអភិវឌ្ឍន៍សកល ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ បញ្ហាពិភាក្សាដែលលោកយកចិត្តទុកដាក់បំផុតគឺ “ការអភិវឌ្ឍបច្ចេកវិទ្យា”...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទអន្តរជាតិលើកទី៦ ស្តីពីមូសខ្លា (Aedes Albopictus) ជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ដែលបានសហការរៀបចំឡើងដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមានការចូលរួមពីសំណាក់រដ្ឋលេខាធិការ...