ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ដល់លោក Prabowo Subianto ប្រធានគណបក្ស Gerindra Party ដែលបានឈ្នះក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី នៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន មានផ្ទៃដីទំហំ ៥,០០០ម៉ែត្រក្រឡា ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
កម្លាំងចម្រុះ បន្តឃ្លុំដីបានជាង ៦២ម៉ឺនហិកតា ក្នុងយុទ្ធនាការចុះបង្រ្កាប ទប់ស្កាត់បទល្មើស ធនធានធម្មជាតិ នៅពោធិ៍សាត់https://dap-news.com/?p=402063 សម្ដេចធិបតី ផ្ញើសារជូនពរ និងអបអរសាទរ លោក វ្ល៉ាឌីមៀ ពូទីន បន្ដជាប់ឆ្នោត ជាប្រធានាធិបតីរុស្ស៊ីhttps://dap-news.com/?p=402088 អូស្ដ្រាលី សរសើរកម្ពុជាចំពោះការ ដំណោះស្រាយបានយ៉ាងល្អ ក្នុងករណីការរើសអើង អ្នកស្រឡាញភេទដូចគ្នាhttps://dap-news.com/?p=402104 គ្រប់វត្ត មិនត្រូវលេងបាញ់ទឹក...
ភ្នំពេញ៖ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្តុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត អនុប្រធានគបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកក្របាទក្រហមកម្ពុជា ជូនលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ នៅឆ្នាំ ២០២១ គម្រោងសាកល្បងប្រភពទឹកដែលផ្តួចផ្តើមដោយប្រទេសចិននោះ ត្រូវបានអនុវត្តនៅភូមិហាកក្នុងហ្លួងប្រាបាង នៃប្រទេសឡាវ ដែលបានផ្តល់ទឹកស្អាតដល់ប្រជាពលរដ្ឋឡាវប្រមាណ ២០០០ នាក់ក្នុងតំបន់នោះ។ មុននឹងអនុវត្តគម្រោងនេះ អ្នករស់នៅក្នុងភូមិនេះបានប្រឈមនឹងបញ្ហាខ្វះខាតទឹក ហើយតែងតែជួបនឹងបញ្ហាសុខភាពដោយមកពីទឹកផឹកដែលមិនអនាម័យ។ តាមការធ្វើប្រជាមតិបានឱ្យដឹងថា មានអ្នកភូមិជាង ៩២% យល់ឃើញថា នេះជាគម្រោងចាំបាច់ណាស់ សម្រាប់អ្នកភូមិក្នុងតំបន់។ មេភូមិបានបញ្ជាក់ថា លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតួនាទីដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ និងទឹកចិត្តដ៏កក់ក្តៅរបស់ជនជាតិចិន។...
ប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកាន់តែមានភាពធ្ងន់ធ្ងរ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ រួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ដែលមានពាក់ព័ន្ធនឹងធនធានទឹក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនក្នុងតំបន់។ លោកសាស្ត្រាចារ្យ សុង ឈីងយូន ដែលមកពីមហាវិទ្យាល័យសិក្សាអាស៊ី នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង បានបញ្ជាក់ថា ទឹកជាប្រភពជីវិត ទន្លេឡានឆាង-មេគង្គជាទន្លេឆ្លងប្រទេសដ៏សំខាន់ ក្នុងតំបន់ ចំណែកកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គត្រូបបានបង្កើតឡើងអាស្រ័យលើធនធានទឹក។ ប្រទេសទាំង ៦ ដែលចូលរួមកិច្ចសហប្រតិបត្តិការ...
តូក្យូ៖ ការិយាល័យឆ្មាំឆ្នេរសមុទ្រក្នុងតំបន់បានឲ្យដឹងថា សមាជិកនាវិកចំនួន ៨នាក់បានស្លាប់ ហើយ ២នាក់ទៀតនៅមិនទាន់រាប់បញ្ចូលនៅឡើយ បន្ទាប់ពីកប៉ាល់ដឹកសារធាតុគីមីរបស់កូរ៉េខាងត្បូង បានក្រឡាប់ចេញពីទីក្រុង Shimonoseki ភាគខាងលិចប្រទេសជប៉ុន។ ក្រុមនាវិករបស់កប៉ាល់ Keoyoung Sun ទម្ងន់ ៨៧០ តោនបានវិទ្យុទាក់ទងសុំជំនួយនៅម៉ោង ៧ និង០៥នាទីព្រឹកដោយរាយការណ៍ថា កប៉ាល់ដែលបានបោះយុថ្កានៅជិតកោះ Mutsure នៃទីក្រុង Shimonoseki។...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) ស្តីពីការអនុវត្តគម្រោងគំនិតផ្តួចផ្តើមការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស។ អនុស្សរណៈដែលត្រូវបានចុះហត្ថលេខានៅនៅទីស្តីការក្រសួងការងារនេះ នឹងជួយបំពេញបន្ថែមលើសមត្ថភាពនៃកម្លាំងពលកម្មកម្ពុជាដែលមានជំនាញទាប ឬបានសិក្សាតិចតួចឱ្យមានជំនាញបច្ចេកទេសច្បាស់លាស់ជាឈ្នាន់ក្នុងការទទួលបានឱកាសការងារសមរម្យដែលជាកត្តាគន្លឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ ថ្លែងក្នុងជំនួបទ្វេភាគីមុនពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងជួយបំពេញបន្ថែមនូវអ្វីដែលក្រសួង បានបណ្តុះបណ្តាលកន្លងមកដោយបាននិងកំពុងផ្តោតលើក្រុមគោលដៅ និងកម្រិតនៃការបណ្តុះបណ្តាលដ៏សម្បូរបែប។...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយនៅថ្ងៃពុធថា លោកនឹងផ្អាកការធ្វើដំណើរ ទៅក្រៅប្រទេសរយៈពេលពីរខែ ខណៈដែលការរិះគន់ជាសាធារណៈ ចំពោះដំណើរទស្សនកិច្ច របស់លោកនៅក្រៅប្រទេសកើនឡើង ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក សេដ្ឋា ថាវីស៊ីនថា...